Ads
ប្រវត្តិនៃការដួលរលំនៃម៉ាស៊ីនថតជប៉ុនម៉ាកធ្លាប់ល្បីនេះ ​នឹងផ្តល់បទពិសោធន៍នៃការរកស៊ីដ៏ល្អដល់អ្នក

ប្រវត្តិនៃការដួលរលំនៃម៉ាស៊ីនថតជប៉ុនម៉ាកធ្លាប់ល្បីនេះ ​នឹងផ្តល់បទពិសោធន៍នៃការរកស៊ីដ៏ល្អដល់អ្នក

ជីវិតជាអ្នករកស៊ី មិនថាជាអាជិវកម្មធន់ធំ ​ឬតូចនោះគឺ ​ការច្នៃប្រតិដ្ឋ ​ការផ្លាស់ប្តូរទៅតាមទីផ្សារ និងតម្រូវការរបស់អតិថិជនគឺជារឿងមួយដ៏ចាំបាច់មួយនៅក្នុងសង្វាក់ផលិតកម្មជាច្រើន។

អ្វីដែលកាន់តែត្រូវគិតគូ ​ដោយសារតែសម័យនេះមានការជឿនលឿនខ្លាំងទាំអផ្នែកបច្ចេកវិទ្យា និងភាពប្លែកថ្មី ​មិនថារបររបស់អ្នក ​ឬផលិតផលរបស់អ្នកធ្លាប់មានភាពល្អឥតខ្ចោះ ​ល្បីល្បាញខ្លាំង លក់ដាច់ខ្លាំងប៉ុណ្ណា  ការបត់បែន និងការ ​Update  ផលិតផលឱ្យទាន់សម័យកាលនឹងបង្កើនអាជិវកម្មរបស់អ្នកទៅមុខរហូត ​ឯការមានអំនួតលើភាពល្បីរបស់ខ្លួនដោយសម្អាងថាជាផលិតល្អ និងមានការគាំទ្រយូរឆ្នាំអាចធ្វើឱ្យអ្នកដាំក្បាលចុះបាននៅថ្ងៃណាមួយមិនខាន។

នៅក្នុងនោះ ផលិតផល កូដាក Kodak គឺជាម៉ាកហ្វីល​ថតរូបពេញនិយម និងល្អបំផុតមួយ ដែលធ្លាប់ឡើងខ្ពស់ដល់កំពូលលើទីផ្សារ​ ក៏បានដួលរលំបាត់មុខពីពីភពលោកព្រោះតែហេតុផលនៃការបត់បែនមិនទាន់សម័យ និងបច្ចេកវិទ្យានៃការចង់បានរបស់មនុស្សសម័យថ្មី។

ឆ្នាំ ១៨៨៩ – លោក George Eastman បានបង្កើតក្រុមហ៊ុនអ៊ីសមេនកូដាក និងបង្កើតម៉ាស៊ីនថតកូដាកជាលើកដំបូងហ់ើយក្នុងពេលតែ​ ប៉ុន្មានឆ្នាំក្រោយមក ម៉ាស៊ីនថត Kodak ទទួលបានជោគជ័យយ៉ាងខ្លាំង។

ឆ្នាំ ១៩៣៥ – ក្រុមហ៊ុនបានណែនាំ Kodachrome ដែលជាវត្ថុធាតុដើមពណ៌ ទទួលបានជោគជ័យដំបូងគេ ថែមទាំងត្រូវបានប្រើសម្រាប់ទាំងភាពយន្ត និងវីដេអូ។

ឆ្នាំ ១៩៦២ – ការលក់ Kodak បានកើនលើស ១ ពាន់លានដុល្លារ។

ឆ្នាំ ១៩៦៣ -ក្រុមហ៊ុនបានលក់ចេញនូវ​ម៉ាស៊ីនថត Instamatic ចំនួន ៥០ លានគ្រឿងក្នុងរយៈពេល ៧ ឆ្នាំដំបូង។

ឆ្នាំ ១៩៦៦ – ចំណូល​ពីការលក់បានកើនលើស ២ ពាន់លានដុល្លារអាមេរិក។

ឆ្នាំ ១៩៧២ – ការលក់នៅទូទាំងពិភពលោករបស់កូដាកបានកើនឡើងដល់ ៣ ពាន់លានដុល្លារ។

ឆ្នាំ ១៩៧៥ – លោក​Steve Sasson វិស្វករនៅ Kodak បានបង្កើតម៉ាស៊ីនថតឌីជីថល។


ឆ្នាំ ១៩៧៦ កូដាកមានភាពលេចធ្លោហួសហេតុ រហូត​អាច​ច្រានដៃគូប្រកួតប្រជែងរបស់ពួកគេចេញពីទីផ្សារដោយ​គេកាន់កាប់ម៉ាស៊ីនថត ៨៥% ចំណែកហ្វីលលើទីផ្សារភាពយន្ត ៩០% ។

ឆ្នាំ ១៩៨១ – ការលក់ខ្ពស់ឡើងដល់ចំណូល​កម្រិត​ខ្ពស់ឯកទគ្គកម្មគឺ ១០ ពាន់លានដុល្លារអាមេរិក។

នៅចុងទសវត្សឆ្នាំ ១៩៨០ ការកើនឡើងនៃការថតរូបឌីជីថលបាននាំ​ឱ្យលក់កាមេរ៉ា analogue ថយចុះសន្សឹមៗ។

១៩៨៤ – អតិថិជនប្តូរពីកូដាក ទៅហ្វូជីរបស់ជប៉ុនព្រោះវា​មានតម្លៃថោកជាងកូដាក ២០ ភាគរយ។

ឆ្នាំ ១៩៩១- កាមេរ៉ាឌីជីថលដំបូងរបស់ Kodak បានកើតឡើង។

ឆ្នាំ ១៩៩១–២០១១ កូដាកបានបញ្ចេញផលិតផលឌីជីថលផ្សេងៗទៀតប៉ុន្តែការលក់នៅតែបន្តធ្លាក់ចុះ។

ឆ្នាំ ២០១២ – Kodak បានដាក់ពាក្យស្នើសុំក្ស័យធន។

អ្វីដែលសហគ្រិនអាចរៀនពីបរាជ័យ​របស់ Kodak? ផ្លាស់ប្តូរវិធីដែលអ្នកមើលទីផ្សារ ហើយ​ទម្លាក់អំនួតចោល។ យុទ្ធសាស្ត្រម៉ូដែលអាជីវកម្ម និងការគ្រប់គ្រងច្នៃប្រឌិតតែងតែ​ត្រូវការមនុស្ស​ជំនាន់ថ្មី។ ចូរ​ត្រៀមខ្លួនផ្លាស់ប្តូរ និងធ្វើ​បដិវត្តធនធានមនុស្ស​ជានិច្ច៕

ដកស្រង់ពីហ្វេសប៊ុក