Ads
យោងតាមការសិក្សាបង្ហាញថា អ្នកដែលស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅ គឺទទួលបាននូវភាពភាពទាក់ទាញ និងមានទំនុកចិត្តជាងមុន!!!

យោងតាមការសិក្សាបង្ហាញថា អ្នកដែលស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅ គឺទទួលបាននូវភាពភាពទាក់ទាញ និងមានទំនុកចិត្តជាងមុន!!!

ប្រសិនបើអ្នកពាក់សម្លៀកបំពាក់ពណ៌ខ្មៅមើលទៅហាក់ដូចជាមានភាពទាក់ទាញជាងធម្មតា ហើយថែមទាំងធ្វើអោយមានការភ្ញាក់ផ្អើល ពេលដឹងថាវាមានគុណប្រយោជន៍ច្រើនបែបនេះ។ យោងតាមអ្នកស្រាវជ្រាវដែលបានសាកសួរមនុស្សជាង ១.០០០ នាក់អំពីការស្លៀកពាក់តាមពណ៌ខុសៗគ្នាបានអោយដឹងថា ការស្លៀកពាក់ពណ៌ខ្មៅអាចបន្ថែមនូវទំនុកចិត្ត បង្កើនភាពទាក់ទាញនិងភាពវៃឆ្លាតជាងមុន។

គេហទំព័រ Sad Life តែងតែចង់ដឹងអំពីការសិក្សាថ្មីៗ ហើយយើងចង់ចែករំលែកអ្វីដែលគួរអោយកត់សំគាល់បំផុតជាមួយអ្នក។ ដូច្នេះសូមរំកិលចុះក្រោមទាំងអស់គ្នាដើម្បីស្វែងយល់ពីអត្ថប្រយោជន៏នៃការស្លៀកសម្លៀបំពាក់ពណ៌ខ្មៅ។

ពណ៌ខ្មៅត្រូវបានផ្សារភ្ជាប់ជាមួយនឹងភាពវៃឆ្លាត

ការស្ទង់មតិនេះធ្វើឡើងដោយ សហគ្រាសផ្គត់ផ្គង់ Buytshirtsonline U.K. ។ ក្រុមអ្នកស្រាវជ្រាវបានបង្ហាញថា អ្នកដែលចូលរួមក្នុងការស្ទង់មតិតម្រូវអោយមានរូបថតប្រហាក់ប្រហែលគ្នាទាំងស្រីទាំងប្រុស ហើយអ្វីតែមួយដែលត្រូវបានផ្លាស់ប្តូរនោះគឺអាវរបស់ពួកគេ។

អ្នករៀបចំកម្មពិធី បានស្នើឱ្យអ្នកចូលរួមចែកចាយនូវពណ៌អ្វីដែលទាក់ទងនឹងចរិតលក្ខណៈជាក់លាក់នៅក្នុងគំនិតរបស់ពួកគេ។ ហើយពណ៌ខ្មៅគឺបាននាំមុខគេ ដែលមានដូចជាភាពទាក់ទាញ គួរឱ្យទុកចិត្ត និងភាពវៃឆ្លាត។

យោងទៅតាមការស្រាវជ្រាវមួយទៀតបានបង្ហាញថា ពណ៌ផ្កាឈូកត្រូវបានផ្សារភ្ជាប់ជាមួយនឹងន័យអវិជ្ជមាន។ មានមនុស្សតែ ៥%ប៉ុណ្ណោះដែលនិយាយថាមនុស្សដែលទាក់ទាញ គឺពាក់អាវពណ៌ផ្កាឈូក។ ទន្ទឹមនឹងនោះពណ៌ខ្មៅគឺទទួលបានភាគរយខ្ពស់ជាងគេ បន្ទាប់គឺពណ៌ខៀវ ស និងបៃតង។

ពណ៌ខ្មៅគឺល្អឥតខ្ចោះសម្រាប់ការបង្កើតចំណាប់អារម្មណ៍ដំបូង


វាក៏ត្រូវបានគេរកឃើញថា ពណ៌ខ្មៅគឺជាពណ៌ដ៏ល្អឥតខ្ចោះក្នុងការពាក់នៅពេលដែលយើងព្យាយាមធ្វើឱ្យនរណាម្នាក់ចាប់អារម្មណ៍ ដោយមិនមើលទៅគួរអោយស្អប់ខ្ពើមឬរើសអើងនោះទេ។ លើសពីនេះទៅទៀតស្ត្រីចំនួន ៦៦% គិតថាពណ៌ខ្មៅគឺជាពណ៌ដែលទាក់ទាញបំផុតសម្រាប់បុរស ហើយ ៤៨% នៃបុរសចូលចិត្តស្ត្រីដែលស្លៀកពាក់ពណ៌ខ្មៅ។

ពណ៌ទឹកក្រូច និងពណ៌លឿងមិនជម្រុញទំនុកចិត្តទេ

ម៉្យាងទៀតពណ៌ដែលស្ទើរតែមិនទាក់ទងនឹងភាពជឿជាក់ ភាពទាក់ទាញ និងភាពវៃឆ្លាត គឺមានពណ៌ទឹកក្រូច លឿង បៃតង និងពណ៌ត្នោត។ ពណ៌ទឹកក្រូចពិតជាពណ៌ចុងក្រោយដែលមនុស្សបានកំណត់ថាជាពណ៌ដែលមានទំនុកចិត្ត។

ពណ៌ខ្មៅ និងក្រហមគឺជាពណ៌ដែលសិចស៊ីបំផុត

ពណ៌ក្រហម និងខ្មៅត្រូវបានគេចាត់ទុកថាជាពណ៌ដែលមានភាពសិចស៊ី ស្អាត ប៉ុន្តែកាលពីដើមឡើយត្រូវបានគេសម្គាល់ជាសញ្ញានៃភាពក្រអឺតក្រទមផងដែរ។ បើផ្អែកតាមការសន្និដ្ឋានជារួម ពណ៌ខ្មៅគឺតំណាងឱ្យលក្ខណៈវិជ្ជមានច្រើនជាង។ ដូច្នេះមនុស្សមានទំនោរចំណាប់អារម្មណ៍ទៅលើសម្លៀកបំពាក់ពណ៌ខ្មៅច្រើនជាង មនុស្សដែលស្លៀពាក់ពណ៌ផ្សេងទៀត។

រឿងព្រេងនិទានដ៏ល្បីល្បាញរបស់ Coco Chanel និយាយអំពីរ៉ូបពណ៌ខ្មៅមួយដែលធ្វើឱ្យអ្នកស្លៀកពាក់ពណ៌ខ្មៅគ្រប់រូប ទទួលបានភាពពេញនិយម។ ដូច្នេះប្រសិនបើអ្នកមិនមានសម្លៀកបំពាក់ពណ៌ខ្មៅទេ អ្នកគួរតែទិញពួគវាហើយ!

តើអ្នកយល់យ៉ាងណាចំពោះការបង្ហាញនេះ? សូមប្រាប់យើងទាំងអស់គ្នានូវគំនិតរបស់អ្នក!

ប្រែសម្រួល៖ Crusher