តើនឹងមានអ្វីកើតឡើងចំពោះរាងកាយរបស់អ្នក ប្រសិនបើអ្នកញ៉ាំខ្ញីរាល់ថ្ងៃ?

តើនឹងមានអ្វីកើតឡើងចំពោះរាងកាយរបស់អ្នក ប្រសិនបើអ្នកញ៉ាំខ្ញីរាល់ថ្ងៃ?

ខ្ញីគឺមានរសជាតិលេចធ្លោសម្រាប់បម្រើជាគ្រឿងទេសគួរឱ្យចាប់អារម្មណ៍នៅក្នុងអាហារ។ វាបានផ្តល់នូវការរួមផ្សំដ៏ផ្អែម និងហឹរដែលពេញចិត្តនឹងក្រអូមមាត់។ មិនតែប៉ុណ្ណោះខ្ញីគឺជាផ្នែកមួយនៃគ្រឿងផ្សំ ដែលជួយបន្ថែមលក្ខណៈពិសេសដល់សុខភាពរាងកាយទៀតផង។ ចំពោះការទទួលទានខ្ញីជារៀងរាល់ថ្ងៃវិញ គឺបានផ្តល់នូវអត្ថប្រយោជន៍ដល់សុខភាពគ្រប់ប្រភេទ។ ទោះបីជាអ្នកមិនចូលចិត្តរសជាតិរបស់ខ្ញីក៏ដោយ អ្នកមិនគួរប្រើប្រាស់ថ្នាំគ្រាប់នោះទេ។

១. គ្រប់គ្រងការចាល់អាស៊ីត

This is What Happens to Your Body if You Eat Ginger Every Day

ការចាល់អាស៊ីតដែលត្រូវបានគេស្គាល់ថាមានលក្ខណៈក្រហាយទ្រូងគឺជាស្ថានភាពឈឺចាប់មួយដែលអាចអោយអ្នកឈានដល់ការប្រើថ្នាំហួសកំរិតដើម្បីបន្ថយរោគសញ្ញារបស់អ្នក។ សារធាតុសកម្មមួយចំនួននៅក្នុងខ្ញីត្រូវបានគេប្រើក្នុងថ្នាំសម្រាប់សម្រួលដល់ការក្រហាយទ្រូង ដោយសារតែសមត្ថភាពប្រឆាំងនឹងការរលាក និងប្រឆាំងនឹងការចង្អោរ។ ការទទួលទានខ្ញីនៅពេលដែលអ្នកជួបប្រទះការចាល់អាស៊ីត អាចជួយគ្រប់គ្រងការរីករាលដាលនៃរោគសញ្ញា ហើយស្តុតាងក៏បង្ហាញផងដែរថាការទទួលទានខ្ញីជាប្រចាំអាចកាត់បន្ថយឱកាសនៃការកើតឡើងផងដែរ។

២. ប្រឆាំងនឹងការរលាក

Anti-inflammatory properties

វិធីមួយទៀតដែលមានឥទ្ធិពលប្រឆាំងនឹងការរលាកនោះគឺខ្ញី ព្រោះវាអាចជួយព្យាបាលសន្លាក់របស់អ្នក។ សន្លាក់ហើមធ្វើអោយយើងឈឺចាប់ខ្លាំងរ៉ាំរ៉ៃ។ សារធាតុនៅក្នុងខ្ញី ត្រូវបានអ្នកស្រាវជ្រាវហៅថា gingerol ហើយវាមានបរិមាណដ៏ច្រើននៅក្នុងឬសរបស់វា។

ការសិក្សាជាក់លាក់មួយចំនួន ក៏បានរកឃើញថាខ្ញីមានប្រសិទ្ធភាពក្នុងការកាត់បន្ថយការឈឺចាប់សន្លាក់។ តាមពិតអ្នកស្រាវជ្រាវបានកំណត់នៅឆ្នាំ ២០១៥ ថា អ្នកជម្ងឺរលាកសន្លាក់អាចបន្ថយការឈឺចាប់បានដោយការលាបក្រែម ឬក្រមួនដែលធ្វើពីខ្ញី។

៣. ស្បែកមានភាពប្រសើរឡើង

Improved skin

ខ្ញីក៏មានផលល្អសម្រាប់ស្បែករបស់អ្នកផងដែរ ប៉ុន្តែអ្នកមិនចាំបាច់លាបវាដើម្បីទទួលបានលទ្ធផលនោះទេ។ ការពិតខ្ញីល្អសម្រាប់ការរំលាយអាហារ មានឥទ្ធិពលដល់ស្បែករបស់អ្នក ព្រោះអាហារដែលផ្ទុកក្នុងប្រព័ន្ធរំលាយអាហារយូរពេក អាចបង្កើតនូវផលិតជាតិពុលដែលបង្ហាញពីបញ្ហាដូចជា ជំងឺស្បែករបកក្រហម ចេញមុន និងជម្ងឺស្បែកផ្សេង។

ខ្ញីជួយដល់ផ្នែកខាងក្នុងដើម្បីលើកកម្ពស់ការរំលាយអាហារ ហើយក៏អាចជួយធ្វើអោយស្បែករលោងផងដែរ នៅពេលដែលវាចេញពីរាងកាយរបស់អ្នកតាមរយៈញើស។ ខ្ញីក៏អាចដើរតួជាថ្នាំសំលាប់មេរោគទៀតផង។

៤. ព្យាបាលជំងឺមហារីក

Beat the cancer odds

មានការស្ទាក់ស្ទើរគួរឱ្យកត់សម្គាល់ក្នុងចំណោមវេជ្ជបណ្ឌិត ដើម្បីណែនាំឱ្យព្យាបាលដោយប្រើថ្នាំព្យាបាលរោគមហារីក ប៉ុន្តែវេជ្ជបណ្ឌិតនៅឯមជ្ឈមណ្ឌលជំងឺមហារីកដ៏ធំនៃសាកលវិទ្យាល័យ Michigan បានរាយការណ៍ថា ការរកឃើញថា ខ្ញីគឺជាអាវុធដ៏មានឥទ្ធិពលប្រឆាំងនឹងកោសិកាមហារីក។

ត្រូវការការស្រាវជ្រាវបន្ថែមទៀត ប៉ុន្តែកុំរង់ចាំរហូតដល់អ្នកមានជំងឺមហារីកទើបចាប់ផ្តើមប្រើខ្ញី។ ព្រោះវាជួយកាត់បន្ថយការរលាកពោះវៀន និងអាចកាត់បន្ថយហានិភ័យរបស់អ្នកក្នុងការវិវត្តទៅជាជំងឺមហារីកប្រព័ន្ធរំលាយអាហារ។

៥. ធ្វើអោយប្រសើរឡើងនូវការរំលាយអាហារ

Improved digestion

ខ្ញីជួយកែលម្អការរំលាយអាហារតាមវិធីជាច្រើន។ វាជាការល្អក្នុងការដោះស្រាយបញ្ហាក្រពះ​តូច ដែលជាមូលហេតុ ស្ត្រីមានផ្ទៃពោះជាច្រើនប្រើវាដើម្បីប្រឆាំងនឹងការចាញ់កូន។ ខ្ញីក៏ជួយបន្ធូរពោះវៀនចង្អៀតជាពិសេសល្អសម្រាប់អ្នកជម្ងឺរបស់ IBS។

ប្រសិនបើអ្នកត្រូវការហេតុផលមួយទៀត ដើម្បីទទួលទានខ្ញីសម្រាប់សុខភាពរំលាយអាហាររបស់អ្នកវាជួយបង្កើនសមត្ថភាពរាងកាយរបស់អ្នក ក្នុងការស្រូបយកសារធាតុចិញ្ចឹមពីអាហាររបស់អ្នក ដែលនាំឱ្យមានសុខភាពទូទៅប្រសើរជាងមុន។

Loading...

៦. កាត់បន្ថយការឈឺក្បាលញឹកញាប់

Less painful and frequent headaches

ការឈឺក្បាលជាប្រចាំពិតជាអាចបំផ្លាញថ្ងៃដ៏ល្អរបស់អ្នក ហើយការឈឺក្បាលបែបប្រកាំងនេះអាចធ្វើឱ្យអ្នកបាត់បង់នូវក្តីសង្ឃឹម។ លើសពីការឈឺចាប់ដែលធ្វើឱ្យឈឺក្បាលប្រកាំងក៏អាចបណ្តាលឱ្យមានការចង្អោរ និងក្អួត។ សារធាតុជាង ២០០ នៅក្នុងខ្ញីធ្វើការរួមគ្នាដើម្បីផ្តល់នូវការប្រឆាំងនឹងការរលាក, ប្រឆាំងនឹងការចង្អោរ និងផលប៉ះពាល់ ប្រឆាំងនឹងអ៊ីស្តាមីនដែលលេចឡើងដើម្បីជួយបន្ថយរោគសញ្ញានៃការឈឺក្បាលប្រកាំង។

ការសិក្សាបន្ថែម គឺចាំបាច់ ប៉ុន្តែលទ្ធផលដំបូងហាក់ដូចជាបង្ហាញថាខ្ញីយ៉ាងហោចណាស់ក៏មានប្រសិទ្ធភាពដូចថ្នាំដទៃទៀតដែរ ប៉ុន្តែមិនមានផលប៉ះពាល់អ្វីច្រើនទេ។

៧. ស្រក​ទម្ងន់

ការបន្ថែមខ្ញីទៅក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក ក៏អាចផ្តល់ភាពងាយស្រួលក្នុងការសម្រកទម្ងន់ដែរ។ វាជួយបង្កើនការដុតកាឡូរី និងជំរុញការរំលាយអាហាររបស់រាងកាយអ្នក ដូច្នេះអាហារត្រូវបានរំលាយពេញលេញក្នុងប្រព័ន្ធរំលាយអាហារ។ យើងក៏ដឹងដែរថា វាដើរតួនាទីក្នុងការដុតបំផ្លាញជាតិខ្លាញ់ ការរំលាយអាហារ កាបូអ៊ីដ្រាត និងដំណើរការសំខាន់ទាំងអស់ដែលពាក់ព័ន្ធនឹងបរិមាណខ្លាញ់ដែលផ្ទុកនៅក្នុងខ្លួន។

ខ្ញីក៏ត្រូវបានគេគិតថា ជួយឱ្យអ្នកមានអាយុវែងផងដែរ ដូច្នេះអ្នកមិនគួរជាសវាងពីរបបអាហារទាំងនេះនោះទេ។

៨. គ្រប់គ្រងជាតិស្ករក្នុងឈាម

Control blood sugar

ការធ្វើរោគវិនិច្ឆ័យជំងឺទឹកនោមផ្អែមកំពុងតែកើនឡើងយ៉ាងខ្លាំង ដោយសាររបបអាហារផ្ទុកជាតិស្ករភាគច្រើន ដែលយើងទទួលទានដោយមិនបានដឹងខ្លួន។ ស្ករត្រូវបានលាក់ខ្លួនក្នុងបរិមាណដ៏ច្រើន នៅក្នុងអាហារ សូម្បីតែអ្វីដែលអ្នកមិននឹកស្មាន។ នោះគឺជាហេតុផលដ៏ល្អមួយទៀតដើម្បីបន្ថែមខ្ញីមួយចំនួនទៅក្នុងរបបអាហាររបស់អ្នកជារៀងរាល់ថ្ងៃ។ ការសិក្សាថ្មីៗនេះ លើអ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទទី ២ បានបង្ហាញថាគ្រាន់តែទទួលទានម្សៅខ្ញី ២ ក្រាមក្នុងមួយថ្ងៃ បានបន្ថយកម្រិតជាតិស្ករក្នុងឈាមថយចុះ ១២% ។

ផលប៉ះពាល់វិជ្ជមានមួយទៀតនៃជាតិស្ករក្នុងឈាមដែលមានស្ថេរភាពគឺការកាត់បន្ថយហានិភ័យនៃជំងឺបេះដូង។ នេះគ្រាន់តែជាការចាប់ផ្តើមនៃការរុករកវិទ្យាសាស្ត្រក្នុងការផ្សារភ្ជាប់គ្នារវាងខ្ញី និងទឹកនោមផ្អែម ប៉ុន្តែវាមានហេតុផលថា ខ្ញីអាចជួយដល់ជាតិស្ករក្នុងឈាមជាប្រចាំ ចំពោះមនុស្សទាំងអស់មិនត្រឹមតែជំងឺទឹកនោមផ្អែមប៉ុណ្ណោះទេ។

៩. ប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគ

Fight infection

មិនត្រឹមតែអស្ចារ្យសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ ខ្ញីក៏អាចផ្តល់កម្លាំងចិត្តដល់អ្នកនៅពេលអ្នកប្រឈមនឹងការឆ្លងពីជំងឺ ឬរបួសផងដែរ។ ខ្ញីអាចបន្ថយហានិភ័យនៃការបង្ករោគ និងអាចរារាំងការលូតលាស់របស់បាក់តេរីជាច្រើនប្រភេទ។ វាត្រូវបានគេបង្ហាញថាមានប្រសិទ្ធភាពជាពិសេសប្រឆាំងនឹងជំងឺរលាកអញ្ចាញធ្មេញ ដូចជារលាកស្រោមខួរ និងរលាកស្រោមពោះផងដែរ។ ការឆ្លងមេរោគផ្លូវដង្ហើមដូចជា RSV ក៏មិនត្រូវគ្នានឹងអំណាចប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគដែរ។ ការប្រើប្រាស់ខ្ញីជារៀងរាល់ថ្ងៃអាចជួយពង្រឹងភាពស៊ាំរបស់អ្នកប្រឆាំងនឹងបញ្ហាទាំងនោះ។

ឥឡូវអ្នកដឹងថាខ្ញីមានអត្ថប្រយោជន៍ប៉ុណ្ណាសម្រាប់សុខភាពទូទៅរបស់អ្នក ហើយអ្នកប្រហែលជាឆ្ងល់ពីរបៀបបញ្ចូលវាទៅក្នុងរបបអាហាររបស់អ្នក។ ដំណឹងដ៏អស្ចារ្យមួយទៀតគឺខ្ញីអាចសម្របខ្លួនបានយ៉ាងខ្ពស់ក្នុងអាហារ។ មុននឹងប្រើ សូមយកសំបកវាមុនសិន បន្ទាប់យកទៅធ្វើជាម្ហូប ឬដាក់វាជាមួយតែដើម្បីទទួលទាន។

តើអ្នកចូលចិត្តទទូលទានខ្ញីដែរ ឬទេ? តើអ្នកដឹងពីអត្ថប្រយោជន៍អ្វីផ្សេងទៀតពីខ្ញីដែរ ឬទេ? សូមប្រាប់យើងទាំងអស់គ្នាពីគំនិតរបស់អ្នកនៅមតិយោបល់ខាងក្រោម!

ប្រែសម្រួល៖ Crusher

ប្រភព៖ manukafeed

Loading...