Ads
ពិតជាអស្ចារ្យណាស់! ទាំងនេះគឺជាអ្វីដែលនឹងកើតឡើងនៅពេលដែលអ្នកញ៉ាំចេករាល់ថ្ងៃ!!!

ពិតជាអស្ចារ្យណាស់! ទាំងនេះគឺជាអ្វីដែលនឹងកើតឡើងនៅពេលដែលអ្នកញ៉ាំចេករាល់ថ្ងៃ!!!

ចេកគឺជាផ្លែឈើដែលមានប្រជាប្រិយភាពបំផុតនៅសហរដ្ឋអាមេរិក។ អ្នកប្រហែលជាបានញ៉ាំចេកច្រើន ហើយក៏ប្រហែលមនុស្សម្នាក់ដែលកំពុងស្វែងរកប្រភេទអាហារដែលផ្តល់ផលប្រយោជន៍ ដល់សុខភាពរាងកាយផងដែរ។​ ដូច្នេះ​ ក្នុងករណីទាំងនេះ អ្នកគួរយល់ដឹងអំពីគុណប្រយោជន៍របស់ផ្លែឈើមួយប្រភេទនេះ។ នោះគឺជាចេក។

១. គ្រប់គ្រងសម្ពាធឈាម

-ripe-bananas-on-market

ជំងឺលើសឈាមគឺជាឃាតករសំងាត់។ វាអាចនាំឱ្យមានជំងឺបេះដូង ដាច់សរសៃឈាមខួរក្បាល ខ្សោយតំរងនោមនិ ងជំងឺខួរក្បាល។

ដើម្បីបន្ទាបសម្ពាធឈាមអ្នកគួរតែទទួលទានប៉ូតាស្យូមឱ្យបានច្រើន។ តាមពិតចេកសំបូរទៅដោយប៉ូតាស្យូម។ ចេកដែលមានទំហំមធ្យមមួយមានប្រហែល ១២ ភាគរយនៃបរិមាណប៉ូតាស្យូមប្រចាំថ្ងៃរបស់អ្នក។ សូម្បីតែសាលាសុខភាពសាធារណៈនៃ Harvard School ក៏បានផ្តល់អនុសាសន៍ឱ្យញ៉ាំអាហារដែលមានជាតិប៉ូតាស្យូមដើម្បីជំរុញសម្ពាធឈាមរបស់អ្នកឱ្យធ្លាក់ចុះផងដែរ។

២. ការគ្រប់គ្រងចំណង់អាហារ

This Is What Will Happen When You Eat Bananas Every Day

ចេកសម្បូរជាតិសរសៃ។ ចេកដែលមានទំហំមធ្យមមានរហូតដល់ទៅ ១២ ភាគរយនៃបរិមាណជាតិសរសៃប្រចាំថ្ងៃ។

របបអាហារសម្បូរជាតិសរសៃមានអត្ថប្រយោជន៍ជាច្រើន។ វាជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ុល, ធ្វើឱ្យចលនាពោះវៀនមានលក្ខណៈធម្មតា, គ្រប់គ្រងជាតិស្ករក្នុងឈាម និងជួយក្នុងការសំរេចបាននូវទំងន់ដែលមានសុខភាពល្អ។ លើសពីនេះទៅទៀតជាតិសរសៃធ្វើឱ្យ ការរំលាយអាហារថយចុះ។ ជាលទ្ធផលអ្នកមានអារម្មណ៍ថាឆ្អែតយូរជាងមុនបន្ទាប់ពីអ្នកញ៉ាំ។ ប្រសិនបើអ្នកចង់កាត់បន្ថយកាឡូរី និងបញ្ចុះទម្ងន់ - នេះគឺជាដំណោះស្រាយសម្រាប់អ្នក។

៣. ការពារជំងឺមហារីក

This Is What Will Happen When You Eat Bananas Every Day


អត្ថប្រយោជន៍មួយក្នុងចំណោមអត្ថប្រយោជន៍ដ៏អស្ចារ្យជាច្រើនរបស់ចេក គឺការការពារជំងឺមហារីកមួយចំនួន។ ការស្រាវជ្រាវ (ធ្វើឡើងដោយវិទ្យាស្ថានអាមេរិកសម្រាប់ការស្រាវជ្រាវជំងឺមហារីក) បង្ហាញថាជាតិសរសៃចំណីអាហារជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកពោះវៀនធំ។ បន្ថែមពីនេះវីតាមីន C“ ប្រហែលជា” បន្ថយហានិភ័យនៃជំងឺមហារីកបំពង់អាហារ។ ចេកមានផ្ទុកប្រហែលជា ១៧ ភាគរយនៃបរិមាណវីតាមីន C ប្រចាំថ្ងៃ។ ការសិក្សាប្រហែលជាមិនគួរអោយជឿ ១០០% ទេប៉ុន្តែការបរិភោគចេករាល់ថ្ងៃនឹងមិនមានបញ្ហាអ្វីឡើយ។

៤.​ ជំនួសអោយភេសជ្ជៈ

This Is What Will Happen When You Eat Bananas Every Day

ប្រសិនបើអ្នកកំពុងតែស្វែងរកអ្វីមកជំនួសភេសជ្ជៈ សម្រាប់រាល់ពេលហាត់កីឡារបស់អ្នក តាមបែបធម្មជាតិនោះ - ចេកអាចជាជម្រើសដ៏ប្រសើរបំផុត។ ការស្រាវជ្រាវដែលបង្កើតឡើងដោយសាកលវិទ្យាល័យរដ្ឋ Appalachian បានសន្និដ្ឋានថា ការញ៉ាំចេកមុនពេលហាត់ប្រាណឬពាក់កណ្តាលហាត់ប្រាណបានជួយជំរុញឱ្យមានដំណើរការល្អផងដែរ។ អត្ថប្រយោជន៏ជាច្រើនដែលមាននៅក្នុងចេក អាចត្រូវបានបំលែងទៅជាថាមពលយ៉ាងឆាប់រហ័ស។ លើសពីនេះទៅទៀត វាមានសារធាតុប៉ូតាស្យូមដែលអាចជួយការពារការខះជាតិទឹកបានទៀតផង។

៥. ឆ្អឹងរឹងមាំ

This Is What Will Happen When You Eat Bananas Every Day

ប៉ូតាស្យូមធ្វើឱ្យចេកក្លាយជាជម្រើសដ៏ល្អសម្រាប់អ្នកដែលកំពុងស្វែងរកការពង្រឹងឆ្អឹង។ ការសិក្សាបង្ហាញថា អាហារដែលមានជាតិប៉ូតាស្យូមអាចកាត់បន្ថយការបាត់បង់ឆ្អឹងយ៉ាងខ្លាំង។ លើសពីនេះទៅទៀតចេកអាចជួយការពារជំងឺពុកឆ្អឹងបានថែមទៀតផង។

តើអ្នកបរិភោបចេករាល់ថ្ងៃដែរ រឺទេ? សូមប្រាប់យើងទាំងអស់គ្នា ចំពោះយោបល់របស់អ្នក!

ប្រែសម្រួល៖ Crusher

ប្រភព៖ manukafeed