មនុស្សយើងម្នាក់តែងតែមានបំណងប្រាថ្នាជាច្រើនដែលយើងស្ទើរតែរាប់មិនអស់ ក្នុងនោះក៏មានបំណងប្រាថ្នាមួយ ដែលជឿជាក់ថា គ្មាន់នរណាម្នាក់គិតរំលងឡើយ នោះគឺការប្រាថ្នាចង់បានសម្រស់ស្រស់ស្អាតក្មេងជាងវ័យ។ យើងម្នាក់ៗប្រាកដជាមិនចង់ឮពាក្យ ថាមុខចាសជាងអាយុនោះទេ វាស្តាប់ហាក់ដូចជាគួរអោយអស់សំណើច។ ប៉ុន្តែមានទំលាប់ប្រចាំថ្ងៃមួយចំនួន ដែលអ្នកអាចធ្វើបានងាយៗ ហើយពិតជាធ្វើអោយអ្នកមើលទៅក្មេងជាងវ័យ។ ខាងក្រោមនេះជាចំណុចមួយចំនួនដើម្បីឱ្យអ្នកចាប់ផ្តើម!
១. គេងឱ្យបានគ្រប់គ្រាន់
ការសិក្សាមួយដែលត្រូវបានរៀបចំឡើងដោយក្រុមហ៊ុនថែរក្សាស្បែកដ៏ធំមួយ ឈ្មោះ Estée Lauder បានរកឃើញថា គុណភាពដំណេកមានផលប៉ះពាល់ដល់មុខងារស្បែក និងវ័យរបស់យើង។ ការសិក្សាបានបង្ហាញថាអ្នកគេងមិនគ្រប់បានបង្កើនសញ្ញានៃភាពចាស់របស់ស្បែក។
តាមការសិក្សាបានអោយដឹងថា វាចាំបាច់សម្រាប់មនុស្សពេញវ័យក្នុងការគេងយ៉ាងហោចណាស់ ៧ ម៉ោងក្នុងមួយយប់។ ប្រសិនបើអ្នកមិនទទួលបានការគេង យ៉ាងហោចណាស់ ៧ម៉ោងក្នុងមួយយប់ទេ អ្នកគួរតែធ្វើការកែតម្រូវ ដូច្នេះអ្នកនឹងអាចធ្វើបាន។
២. ផឹកទឹក
រាងកាយរបស់យើងត្រូវបានបង្កើតឡើង ភាគច្រើនគឺជាទឹក ដោយវាមានទម្ងន់ពី ៧០% ទៅ ៧៥% នៃទំងន់រាងកាយរបស់យើង។ បើគ្មានទឹករាងកាយរបស់យើងមិនដំណើរការទេហើយវារាប់បញ្ចូលទាំងស្បែក និងសក់ដែលមានសុខភាពល្អផងដែរ។
វាមិនត្រឹងតែមានថាមពលសង្គ្រោះជីវិតនោះទេ វាថែមទាំងមានភាពអស្ចារ្យមួយទៀត ដែរ នោះគឺការធ្វើអោយអ្នកមានភាពវ័យក្មេង ជាពិសេសស្បែករបស់អ្នក។ ប្រសិនបើស្បែករបស់អ្នកមិនមានជាតិទឹកគ្រប់គ្រាន់ ស្បែករបស់អ្នកនឹងស្ងួត ហើយមិនងាយនឹងស្រូបយកសារធាតុចិញ្ចឹមផ្សេងៗនោះទេ។
យើងគួរផឹកទឹកអោយបាន យ៉ាងហោច ៨ កែវក្នុងមួយថ្ងៃ។ ទឹកក៏បានមកពីប្រភពផ្សេងៗទៀត ដូចជាផ្លែឈើ និងបន្លែផងដែរ។
៣. ធ្វើលំហាត់ប្រាណ
មានវិធីជាច្រើនដែលលំហាត់ប្រាណប្រចាំថ្ងៃអាចធ្វើឱ្យអ្នកមើលទៅក្មេងជាងវ័យ។ ការធ្វើលំហាត់ប្រាណទៀងទាត់ជួយកែលម្អឥរិយាបថ ក៏ដូចជាអារម្មណ៍ និងដំណេករបស់អ្នក។ វាក៏ត្រូវបានបង្ហាញឱ្យថយចុះកោសិកាពីភាពចាស់ផងដែរ។
ហើយញើសដែលហូរចេញពីរន្ធញើសរបស់អ្នក នឹងធ្វើអោយស្បែករបស់អ្នកមានសុខភាពល្អ។
៤. បរិភោគបន្លែ
អ្នកប្រាកដជាបានដឹងរឿងនេះតាំងពីអ្នកនៅក្មេងមកម្លេះ បើទោះជាយ៉ាងនេះក៏ដោយវាមិនយឺតពេលទេក្នុងការចាប់ផ្តើមញ៉ាំបន្លែរបស់អ្នកអោយបានទៀងទាត់នោះ។
បន្លែពោរពេញទៅដោយសារធាតុចិញ្ចឹម ដូចជាសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលប្រឆាំងនឹងជាតិពុលដែលបង្កគ្រោះថ្នាក់ដែលបំផ្លាញដល់ស្បែក និងសក់របស់អ្នក។ បន្លែជាច្រើនដូចជាការ៉ុត ល្ពៅ និងដំឡូងជ្វា មានសារធាតុបេតាការ៉ូទីន ខ្ពស់ដែលការពារពីកាំរស្មីព្រះអាទិត្យ និងរ៉ាឌីកាល់សេរី។
វីតាមីន C ក៏ជាវីតាមីនសំខាន់មួយដែលជួយផលិត កូឡាជែនហើយដើរតួជាអង់ទីអុកស៊ីដង់ផងដែរ។អាហារដែលមានបរិមាណវីតាមីន C ច្រើនគឺខាត់ណាខៀវ បន្លែស្លឹកបៃតងនិងម្ទេស។
៥. បរិភោគផ្លែឈើ
ភាគច្រើនដូចជា បន្លែ ផ្លែឈើក៏មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម រួមមានវីតាមីនសេ និងទឹក ដែលនឹងជួយធ្វើឱ្យស្បែក និងសក់របស់អ្នកមានភាពប្រសើរឡើងផងដែល ហើយធ្វើឱ្យអ្នកមើលទៅក្មេងជាងវ័យ។
ផ្លែឈើខ្លះដែលត្រូវបានគេសាកល្បងគឺផ្លែទទឹម ផ្លែឪឡឹក ប៉េងប៉ោះ ផ្លែប៊ឺរី និងក្រូច។ ទាំងអស់នេះបានផ្ទុកទៅដោយសារធាតុល្អៗ។
៦. ធ្វើសមាធិ
ជាញឹកញាប់ដែលយើងទទួលបានភាពតានតឹងក្នុងជីវិត ដែលអាចបង្កអន្តរាយដល់រូបរាងរបស់យើង។ ស្ត្រេសត្រូវបានគេរកឃើញនៅក្នុងការសិក្សាជាច្រើន ដើម្បីបង្កការខូចខាតដល់ស្បែក។
ការធ្វើសមាធិគឺជាការអនុវត្តមួយ ដែលសំខាន់គឺផ្តោតអារម្មណ៍របស់អ្នកដើម្បីបំបាត់ភាពតានតឹងដែលមិនចាំបាច់។ មានវិធីជាច្រើនដើម្បីធ្វើសមាធិដែលអាចរាប់បញ្ចូលទាំងការស្វែងរកកន្លែងស្ងប់ស្ងាត់ ឬវាអាចត្រូវបានធ្វើអ្វីមួយដែលអ្នកស្រលាញ់ ដែលអ្នកកំពុងមាន ដែលពុំមានការព្រួយបារម្ភ។
៧. អានសៀវភៅ
ការអានគឺជាវិធីមួយនៃការបញ្ជូនគំនិតរបស់អ្នកទៅកាន់ពិភពលោកមួយផ្សេងទៀតតាមរយៈការផ្តោតអារម្មណ៍ពេញលេញ - សូម្បីតែការធ្វើសមាធិ។ វាពិតជាអាចធ្វើអោយស្ថានភាពផ្លូវចិត្តរបស់អ្នកបានប្រសើរឡើង ជាហេតុធ្វើឱ្យប្រសើរឡើងនូវរូបរាងកាយរបស់អ្នកផងដែរ។
ការសិក្សាបានរកឃើញថាមនុស្សដែលមានអាយុលើសពី ៥០ ឆ្នាំដែលបានអាន ដល់ទៅ ៣ ម៉ោងកន្លះក្នុងមួយសប្តាហ៍គឺមានអត្រាស្លាប់តិចជាង ១៧ ភាគរយក្នុងរយៈពេល ១២ ឆ្នាំនៃការតាមដាន។ ហើយអ្នកដែលអានច្រើនជាងនេះបានបង្កើនអត្រានោះច្រើនជាង រហូតដល់ទៅ ២៣ ភាគរយ!
៨. បង្ហាញការដឹងគុណ
ការសិក្សាជាបន្តបន្ទាប់លើមនុស្សគ្រប់វ័យដែលត្រូវបានបោះពុម្ពផ្សាយនៅក្នុងសៀវភៅចិត្តវិទ្យា បានរកឃើញថាអ្នកដែលបង្ហាញពីការដឹងគុណគឺជាមនុស្សដែលប្រកបដោយសុខភាពល្អ។
យ៉ាងណាមិញនៅពេលដែលអ្នកមានអំណរគុណចំពោះអ្វីដែលអ្នកមាន អ្នកទំនងជាមានទស្សនៈវិជ្ជមានចំពោះជីវិត។ នៅពេលដែលអ្នកមានភាពវិជ្ជមាន អ្នកនឹងធ្វើរឿងល្អៗ ដូចជាញ៉ាំអាហារដែលមានសុខភាពល្អ ហាត់ប្រាណឱ្យបានច្រើន និងគេងលក់ស្រួលជាងមុន ទាំងនេះហើយជាគ្រឿងផ្សំសំខាន់ៗសម្រាប់អ្នកដែលមើលទៅក្មេងជាងវ័យ។
សូមអរគុណចំពោះការគាំទ្ររបស់អ្នកអានទាំងអស់គ្នា សូមជួយចុច like និង Share ដើម្បីទទួលបានចំណេះដឹងថ្មីៗ ឬ ខំមិនចំពោះអ្វីដែលអ្នកទាំងអស់គ្នាយល់ឃើញចំពោះការបង្ហាញនេះ!
ប្រែសម្រួល៖ Crusher
ប្រភព៖ manukafeed