វេជ្ជបណ្ឌិត គួច ម៉េងលី ណែនាំ​អាហារ​ជំនួយ​ប្រព័ន្ធ​ភាពស៊ាំ​ប្រឆាំង​មេរោគ​

វេជ្ជបណ្ឌិត គួច ម៉េងលី ណែនាំ​អាហារ​ជំនួយ​ប្រព័ន្ធ​ភាពស៊ាំ​ប្រឆាំង​មេរោគ​

ដូច​ប្រិយ​មិត្ត​ជ្រាប​ស្រាប់​ហើយ គិត​មក​ដល់​ពេល​នេះ កម្ពុជា​រក​ឃើញ​វិជ្ជមាន កូវិដ-១៩ ចំនួន​៣៥​ករណី​ហើយ។ ខណៈ​ករណី​ឆ្លង​វីរុស​កូវីដ-១៩​ កំពុង​កើន​ឡើង​នេះ លោក​ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បាន​ក្រើន​រំលឹក​ដល់​សាធារណជន​ថា ប្រសិន​បុគ្គល​មាន​ប្រព័ន្ធការពារ​រឹងមាំ ទោះ​ឆ្លង​វីរុស​ប្រភេទ​ថ្មី​នេះ​ ក៏​មិន​ងាយ​ឈឺ​នោះ​ដែរ។ ដើម្បី​ទទួល​បាន​ប្រព័ន្ធ​ការពារ​រឹងមាំ លោក​វេជ្ជបណ្ឌិត​បាន​ណែនាំ​ឱ្យ​ទទួល​ទាន​នូវ​អាហារ​៤​ក្រុម និង​ម្ហូប​១៤​មុខ​ ដែល​ជំនួយ​ដល់​ប្រព័ន្ធភាព​ស៊ាំ​របស់​រាងកាយ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆ្លង​មេរោគ ឬ​វីរុស​ផ្សេងៗ។

លោក​វេជ្ជបណ្ឌិត​សង្កេត​ឃើញ​ប្រជាពល​រដ្ឋ​ខ្មែរ ជាពិសេស​ក្មេងៗ​ដែល​នៅ​​​ជនបទ​ទទួល​ទាន​អាហារ​មិន​គ្រប់​ចំនួន​តាម​អ្វី​ដែល​ពិភព​លោក​បាន​ណែនាំ​នោះ​ទេ។​ ការ​ទទួល​ទាន​ម្ហូប​អាហារ​ដែល​គ្មាន​ជីវជាតិ​បំប៉ន​នឹង​ធ្វើ​ឱ្យ​ប្រព័ន្ធ​ការពារ​ចុះ​ខ្សោយ ហើយ​ងាយ​នឹង​ទទួល​រង​ការ​វាយ​ប្រហារ​ពី​មេរោគ។ ​ដូច្នេះ​ការ​ទទួល​ទាន​ម្ហូប​អាហារ​ដែល​មាន​ជីវជាតិ​បំប៉ន​បាន​គ្រប់​គ្រាន់ គឺ​មាន​សារសំខាន់​ណាស់​សម្រាប់​ទ្រទ្រង់​ដល់​ប្រព័ន្ធភាព​ស៊ាំ​របស់​រាងកាយ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆ្លង​មេរោគ​ ឬ​វីរុស​ផ្សេងៗ។ លោក​វេជ្ជ​បណ្ឌិត គួច ម៉េងលី មាន​ប្រសាសន៍​ថា ដើម្បី​ទទួល​បាន​ប្រព័ន្ធ​ការពារ​រាង​កាយ​រឹង​មាំ​ត្រូវ​ទទួល​ទាន​អាហារ​៤​ក្រុម។ អាហារ​៤​ក្រុម​នោះ​រួម​មាន៖

ទី១. អាហារបន្លែនិងផ្លែឈើស្រស់

ទី២. អាហារបាយអង្ករស្រូវសាលី ពុំគប្បីទទួលទានលើសពី ១ភាគ៤ ឡើយ

ទី៣. អាហារ​សាច់​សត្វ ដូច​ជា​សាច់​មាន់​សាច់​ត្រី​ត្រូវ​ទទួល​ទាន​ឱ្យ​បាន​ច្រើន ហើយ​ចៀស​វាង​ទទួល​ទាន​សាច់​ជ្រូក​និង​សាច់​គោ​ជា​ដើម​ ប៉ុន្តែ​អ្នក​ខ្វះ​មេឈាម​ទើប​គេ​ឱ្យ​ទទួល​ទាន​សាច់​គោ​ឱ្យ​បាន​ច្រើន។

ទី៤. អាហារ​មាន​សារជាតិ​ទឹក​ដោះគោ ដូចជា​ទឹក​ដោះ​គោជូរ (Yogurt) ដែល​មាន​រស​ជាតិ​សាប។ ទឹក​ដោះ​គោ​ប្រភេទ​នេះ ​វា​ជួយ​ពង្រឹង​ប្រព័ន្ធ​ការ​ពារ​រាង​កាយ​ពី​ជំងឺ​ផ្ដាសាយ រើម អេដស៍ មហារីក និង​ជំងឺ​ផ្សេងៗ​បាន​សឹង​គ្រប់​ជំពូក។​ ដូច្នេះ​ហើយ​ទើប​គេ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អាហារ​ដែល​ផ្ដល់​ជំនួយ​ដល់​ប្រព័ន្ធ​ទ្រទ្រង់​រាងកាយ​ខ្លាំង​បំផុត។

លោក​វេជ្ជបណ្ឌិត បន្តថា អ្នក​ដែល​ទទួល​ទាន​អាហារ​៤​ក្រុម​នេះ​បាន​គ្រប់​គ្រាន់​ និង​ស្មើ​បរិមាណ​គ្នា​នឹង​ធ្វើ​ឱ្យ​អ្នក​នោះ​មាន​សុខ​ភាព​ល្អ​មិន​ងាយ​ទទួល​រង​ការ​វាយ​ប្រហារ​ពី​មេរោគ​ផ្សេងៗ​ឡើយ។ ក្រៅ​ពី​អាហារ​៤​ក្រុម​នេះ លោក​វេជ្ជបណ្ឌិត គួច ម៉េងលី បាន​ណែនាំ​ឱ្យ​ទទួល​ទាន​នូវ​ម្ហូប​១៤​មុខ​បន្ថែម​ផង​ដែរ។​ ម្ហូប​ទាំង​១៤​មុខ​ដែល​ឪពុកម្ដាយ​គប្បី​យក​ចិត្ត​ទុក​ដាច់​ចំពោះ​កូន ប៉ុន្តែ​ប្រសិន​បើ​លោក​អ្នក​មិន​បាន​ទទួល​ទាន​ម្ហូប​ទាំង​១៤​មុខ​នេះ​ទេ គប្បី​គួរ​ពិសា​វីតាមីន C។

ម្ហូប​ទី​១ គឺ​វីតាមីន C បាន​ពី​ផ្លែ​ក្រូច​ធម្មតា ក្រូចចិន ក្រូចឆ្មា ក្រូចថ្លុង និង​ក្រូច​ដែល​ជូរ។ ក្រូច​ទាំង​នេះ​មាន​វីតាមីន​ដែល​ជំរុញ​ប្រព័ន្ធ​ការពារ​រាង​កាយ​ខ្លាំង​ និង​កាត់​បន្ថយ​ការ​ឈឺថ្កាត់ កាត់​បន្ថយ​ផ្តាសាយ កាត់​បន្ថយ​ដំបៅ​មាត់ និង​កាត់​បន្ថយ​មេរោគ​ផ្សេងៗ​ជាច្រើន។ ជាពិសេស មាន​ប្រសិទ្ធភាព​ចំពោះ​បុគ្គល​ស្លេក​ស្លាំង​ ខ្សោយ​អស់​កម្លាំង មិន​សូវ​មាន​ជីវជាតិ​មិន​គ្រប់​គ្រាន់។

លោក​វេជ្ជបណ្ឌិត​រូប​នេះ ទទូច​ឱ្យ​ទទួល​ទាន​វីតាមីន C ឱ្យ​បាន​គ្រប់គ្រាន់ បើ​ទទួល​ទាន វីតាមីន C មិន​បាន​គ្រប់​គ្រាន់​ទេ គួរ​ទិញ​វីតាមីន C​ ដែល​ទិញ​ទីផ្សារ​មក​ទទួល​ទាន​ក្នុង​មួយ​ថ្ងៃ​៣​ដង ព្រឹក ថ្ងៃ និងល្ងាច ព្រម​ទាំង​ទទួល​ទាន​ទឹក​ឱ្យ​បាន​ច្រើន ដើម្បី​ការពារ​កុំ​ឱ្យ​រលាក​តម្រង​នោម។

ម្ហូប​ទី​២ គឺ​វីតាមីន C បាន​ពី​ម្ទេស​ប្លោក​គ្រប់​ប្រភេទ វា​អាច​ជួយ​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​រ៉ាំរ៉ៃ​ជា​ច្រើន​ដូច​ជា​មហារីក និង​ជំងឺ​បេះដូង​ជាអាទិ៍។ បន្ថែម​លើស​ពី​នេះ​អាច​ជំនួយ​ដល់​សុខភាព​ភ្នែក និង​បង្ការ​ជំងឺ​ខ្វះ​ឈាម។

ម្ហូប​ទី​៣ គឺ​បន្លែ​ផ្កា​ខាត់​ណា​ពណ៌​ខៀវ (Broccoli) ជាពិសេស​បាន​ពី​ស្លឹក​និង​ដើម គឺ​មាន​ផ្ទុក​វីតាមីន A C និង E ។ វីតាមីន A ជួយ​ភ្នែក​កុំ​ឱ្យ​មាន​រោគ​ខ្វាក់​មាន់។​ វិតាមីន E ជួយ​ប្រព័ន្ធ​កោសិកា​កុំ​ឱ្យ​មាន​រោគច្រើន​។

ម្ហូប​ទី​៤ ខ្ទឹម​មាន​សារ​ធាតុ Entire body។ កាល​ណា​យើង​ទទួល​ទាន​ជា​ប្រចាំ Entire body ជួយ​ប្រព័ន្ធ​ការពារ និង​ជួយ​សម្លាប់​វីរុស​និង​បា​តេរី​​អាក្រក់ៗ​ ព្រម​ទាំង​អាច​ការពារ​បាន​៥០ ទៅ​៦០​រោគ​នៅ​ក្នុង​ខ្លួន។

Loading...

ម្ហូប​ទី​៥ គឺ​ខ្ញី​មាន​សារធាតុ​អាច​ជួយ​កាត់​បន្ថយ​រោគ​ហើម​រោគ​រលាក​ផ្សេងៗ​ក្នុង​ខ្លួន ជាពិសេស​ការពារ​ប្រព័ន្ធ​រំលាយ​អាហារ ប្រឆាំង​ទប់​ទល់​នឹង​អាការៈ​ក្អួត​ចង្អោរ​ រាក​រូស​ជាដើម។ ឬ​អាច​និយាយ​បាន​ថា ខ្ញី​ប្រឆាំង​នឹង​ការ​រលាក ប្រឆាំង​នឹង​វីរុស ជំនួយ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អាការៈ​ក្តៅ​ខ្លួន ផ្តាសាយ អាល់​ឡែក​ហ្ស៊ី​ កាត់​​បន្ថយ​​ការ​ឈឺ​ចុកចាប់ ជំនួយ​វីតាមី C ប្រសិន​បើ​យើង​ទទួល​ទាន​ជា​បន្លែ​ស្រស់ៗ​គុណ​ប្រយោជន៍​របស់​ខ្ញី​មក​លើ​សុខភាព​មាន​ច្រើន​អនេក។

ម្ហូប​ទី​៦ គឺ Spinach ជា​ប្រភេទ​បន្លែ​បៃ​តង​ដែល​មាន​សារធាតុ​អាច​ជួយ​ប្រឆាំង​អុក​ស៊ីត​កម្ម និង​ផ្ដល់​សារ​ធាតុ​ចិញ្ចឹម​ច្រើន​លើស​លុប​ បើ​ទទួល​ទាន​ស្រស់ៗ​កាន់​តែ​មាន​ប្រសិទ្ធភាព​ខ្ពស់។

ម្ហូប​ទី​៧ គឺ​ទឹក​ដោះ​គោ​និង​សាច់ ជាពិសេស​ទឹក​ដោះ​គោជូរ (Yogurt) មាន​ផ្ទុក​វីតាមីន D។ វីតាមីន D ជួយ​ប្រព័ន្ធ​ឆ្អឹង​ឱ្យ​រឹងមាំ​ ហើយ​បឺត​ជាតិ​កាល់​ស្យូម​ចូល​ក្នុង​ខ្លួន។

ម្ហូបទី៨ គឺ​គ្រាប់ Almond មាន​ផ្ទុក​សារធាតុ​វិតាមីន E និង C ដែល​ជួយ​ការពារ​មហារីក ​និង​បេះដូង ព្រម​ទាំង​ជំនួយ​ដល់​កោសិកា​បេះដូង បើ​ទទួល​ទាន​គ្រាប់​ Almond ឆៅ​កាន់​តែ​មាន​ប្រសិទ្ធភាព​ជាង​​ឆ្អិន។

ម្ហូបទី៩ គឺ​ល្មៀត​មាន​ផ្ទុក​សារ​ធាតុ​អង់​ទី​ប៊ីយ៉ូទិក ដើម្បី​បង្កើន​ការ​ចងចាំ មាន​លទ្ធភាព​ប្រឆាំង​នឹង​ជំងឺ​មហារីក មាន​ប្រសិទ្ធភាព​ចំពោះ​សរសៃ​ឈាម​បេះដូង។

ម្ហូបទី​១០ តែ​បៃ​តង (Green Tea) មាន​ជាតិ Entire occident។ Entire occident គឺ​ប្រព័ន្ធ​ការពារ​និង​សម្លាប់​មេរោគ​អាក្រក់​ដែល​បង្ក​ឱ្យ​កើត​មហារីក។

ម្ហូប​ទី​១១ គឺ​ល្ហុង (Papaya) មាន​សារធាតុ​វីតាមីន A ជា​ច្រើន​ដែល​ជួយ​ឱ្យ​ភ្នែក​ភ្លឺថ្លា​ល្អ និង​ជួយ​សម្រួល​ផ្លូវ​លាមក​បាន​ល្អប្រសើរ។

ម្ហូប​ទី​១២ គឺ​ផ្លែឈើ Kiwi គឺ​ជា​អាហារ​ដែល​មាន​ជីវជាតិ​សម្បូរ​ដោយ​សារធាតុ​ចិញ្ចឹម​ខ្ពស់ មាន​កាឡូរី​ទាប​អាច​ជួយ​កាត់​បន្ថយ​សម្ពាធឈាម បង្កើន​ការ​ព្យាបាល​របួស និង​ជួយ​ថែ​រក្សា​សុខភាព​ពោះវៀន។

ម្ហូប​ទី​១៣ គឺ​គ្រាប់​ផ្កា​ឈូក​រ័ត្ន ជា​ប្រភព​នៃ​ជាតិ​ខ្លាញ់​ដ៏​ល្អ​ចំពោះ​សុខភាព វីតាមីន E វីតាមីន B ស័ង្គសី ផូស្វ័រ ប៉ូតាស្យូម ជាតិដែក កាល់ស្យូម និង​ប្រូតេអ៊ីន។ សារ​ជាតិ​នៅ​ក្នុង​គ្រាប់​ផ្កា​ឈូក​រ័ត្ន​ជួយ​ប្រឆាំង​នឹង​ជំងឺ ​ការ​រលាក​រោល ប្រឆាំង​នឹង​រោគ​មហារីក ពង្រឹង​​សុខភាព​ឆ្អឹង ការពារ​ជំងឺ​បេះដូង​ជាដើម។

ម្ហូប​ទី​១៤ គឺ​ខ្លាញ់ Olive (Olive oil) ចម្រាញ់​ពី​គ្រាប់​ដុះ​លើ​ដើម​ឈើ Virgin Olive គេ​ហៅ​ថា Olive ចម្រាញ់​ទី១ ឬ Oil បរិសុទ្ធ​ដំបូង​គេ​ ដែល​គេ​ច្របាច់​មួយ​តក់ៗ​នៅ​តង់​ទី​១។ ព្រលឹម​ឡើង​យើង​ទទួល​ទាន​មួយ​កូន​កែវ​តូច ដូច​យើង​ញ៉ាំ​ស្រា​មួយ​តយៗ​រាល់​ព្រឹក​ឬ​រាល់​ថ្ងៃ​ដូច្នោះ​ដែរ។​ វា​​ជួយ​ដល់​បេះដូង​យើង​ខ្លាំង​ណាស់​។ វា​ធ្វើ​ឱ្យ​ខ្លាញ់​កក​ក្នុង​ខ្លួន​រលាយយ៉ាង​មានប្រសិទ្ធ​ភាព៕

ប្រភពទាំងស្រុង៖ www.interconrooster.com

Loading...