ប្រភេទឈាម បញ្ជាក់ពីអត្តចរិត និងដំណើរជីវិតអ្នកបែបណាខ្លះ?

ប្រភេទឈាម បញ្ជាក់ពីអត្តចរិត និងដំណើរជីវិតអ្នកបែបណាខ្លះ?

១ . ឈាមប្រភេទ A

[caption id="attachment_44993" align="alignnone" width="800"]Blood Types_a Positive_blood Drop សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

អ្នកជាមនុស្សដែលពិបាកគ្រប់គ្រងណាស់ តាំងពីតូចមកម្ល៉េះ រហូតដល់វ័យជំទង់ អ្នករឹតតែបង្ហាញនូវអាកប្បកិរិយាគួរឱ្យស្អប់ ព្រោះតែចរិតរឹងរូសមានះ ក្បាលរឹង មិនចេះស្ដាប់អ្នកណានោះឡើយ។ ប៉ុន្តែដល់ពេលឈានដល់វ័យមួយដែលអ្នកបានប្រឡូកក្នុងសង្គម ចេញធ្វើការ រកស៊ី អាចរកលុយបានដោយខ្លួនឯង អ្នកបែរជាកែប្រែអត្តចរិតទាំងស្រុង ចូលក្នុងសង្គមចុះ ចេះដឹង និងមានបទពិសោធន៍ច្រើនក្នុងជីវិត។ តែពេឈានដល់វ័យចំណាស់ អ្នកអាចនឹងប្រែទៅជាមនុស្សដែលពូកែអន់ចិត្ត គិតច្រើន ហើយក៏ចាប់ផ្ដើមរឹងរូសមានះសាជាថ្មីម្ដងទៀត ងាចនិយាយបានថា ពិបាកផ្គាប់ចិត្តបំផុត។

២. ឈាមប្រភេទ B

[caption id="attachment_44994" align="alignnone" width="800"]Blood Types_b Positive_blood Drop សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

មនុស្សនៅក្នុងក្រុមឈាមនេះ ច្រើនតែមានកូនកើតមកស្អាតៗ គួរឱ្យស្រឡាញ់ ហើយមនុស្សមានឈាមប្រភេទហ្នឹង កាន់តែចាស់ កាន់តែស្លុតត្រង់។ ហើយបើតាមការសង្កេត មនុស្សប្រភេទហ្នឹង មិនសូវជាកែប្រែ ផ្លាស់ប្ដូរអត្តចរិតឡើយ សំខាន់ មនុស្សក្រុមនេះ មិនសូវជាមានមិត្តច្រើនទេ។

៣. ឈាមប្រភេទ AB

Loading...

[caption id="attachment_44995" align="alignnone" width="800"]Blood Types_ab Positive_blood Drop សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

មនុស្សក្នុងក្រុមឈាមនេះ កាលពីតូច មិនងាយលេងចូលអ្នកណាផ្ដេសផ្ដាសទេ ជាពិសេសគឺ មិនចូលចិត្តមនុស្សប្លែកមុខ។ តែពេលដែលគេធំឡើង បែរជាប្ដូរចរិតផ្ទុយស្រឡះ ក្លាយជាមនុស្សរួសរាយរាក់ទាក់ ចូលចិត្តសន្ទនា ឬអាចនិយាយបានថា ជាមនុស្សនិយាយច្រើន។ ហើយមនុស្សឈាមនេះដែរ ក៏ជាមនុស្សដែលមានភាពជឿជាក់លើខ្លួនឯងខ្ពស់ និងមានការប្រយ័ត្នបំផុត តែជាមនុស្សដែលមានចរិតសាមញ្ញបំផុត ទោះជាអ្នកមានកម្រិតណាក៏ដោយ។

៤. ឈាមប្រភេទ O

[caption id="attachment_44996" align="alignnone" width="800"]Blood Types_o Negative_blood Drop សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

មនុស្សក្នុងក្រុមឈាមប្រភេទនេះ ច្រើនជាមនុស្សចិត្តល្អ ចរិតសុភាពរាបសារ ។ តែមនុស្សស្ថិតក្នុងប្រភេទឈាមនេះ កាលពីតូចជាក្មេងល្អដែលស្ដាប់បង្គាប់ តែពេលចាស់ទៅរៀងពិបាកបន្តិច ព្រោះចាប់ផ្ដើមកើនចិត្តរឹងរូសមានះ និយាយពិបាកស្ដាប់គ្នាណាស់៕

ប្រែសម្រួល ៖ ភី អេក ( ក្នុងស្រុក )

ប្រភព ៖ Thai Web

Loading...