Ads
សូមអានឱ្យចប់!!!  មានមេទ័ពម្នាក់ពូកែលេងអុកណាស់ មិនសូវមានអ្នកលេងឈ្នះគាត់ទេ

សូមអានឱ្យចប់!!! មានមេទ័ពម្នាក់ពូកែលេងអុកណាស់ មិនសូវមានអ្នកលេងឈ្នះគាត់ទេ

ថ្ងៃមួយ លោកមេទ័ពម្នាក់នោះត្រូវចេញទៅធ្វើសង្គ្រាមហើយក៏បាននាំទ័ពឆ្លងកាត់ភូមិមួយ គាត់ក៏ប្រទះឃើញផ្ទះតូចមួយមានបិតផ្លាកថា "លេងអុកលេខមួយប្រចាំប្រទេស" មេទ័ពឃើញហើយមិនជឿ ក៏ចូលទៅរកម្ចាស់ផ្ទះ ហើយក៏ប្រកួតជាមួយគេ ហើយម្ចាស់ផ្ទះនោះបានចាញ់មេទ័ពទាំង៣ក្តា។​

មេទ័ពនោះសើចហើយនិយាយថា "លោកគួរតែទំលាក់ផ្លាកនោះចោលបានហើយ" ហើយមេទ័ពនោះក៏ចេញទៅធ្វើសង្គ្រាមយ៉ាងសប្បាយចិត្ត មិនយូរប៉ុន្មាន មេទ័ពនោះបានធ្វើសង្គ្រាមឈ្នះ ពេលត្រលប់មកវិញក៏បានឆ្លងកាត់ភូមិនោះទៀត តែក៏នៅតែឃើញផ្លាកមួយនោះបិតមុខផ្ទះដដែល។​

ដូចនេះមេទ័ពនោះក៏ចូលទៅរកម្ចាស់ផ្ទះហើយប្រកួតបីក្តាទៀត តែលើកនេះបានធ្វើអោយមេទ័ពនោះចំលែកចិត្តជាខ្លាំងព្រោះទាំងបីក្តាមេទ័ពមិនអាចឈ្នះសូម្បីតែមួយក្តា ហើយក៏សួរទៅម្ចាស់ផ្ទះថា ហេតុអ្វី? ម្ចាស់ផ្ទះក៏ឆ្លើយថា "លើកមុនលោកមេទ័ពមានភារកិច្ចចេញទៅធ្វើសឹកសង្គ្រាម ទើបខ្ញុំមិនចង់ធ្វើអោយលោកមេទ័ពបាត់បង់កំលាំងចិត្ត ព្រោះលោកមេទ័ពបាត់បង់កំលាំងចិត្តមិនបានទេពេលនោះ" តែគ្រានេះ លោកបានទទួលជ័យជំនះត្រលប់មកវិញ ដូចនេះខ្ញុំមិនបាច់បន្ធូដៃទៀតទេ។​​


មនុស្សដែលពូកែពិតក្នុងលោកនេះ គឺឈ្នះបានដោយមិនចាំបាច់ឈ្នះ ត្រឹមតែមានចិត្តអោយទូលាយគឺគ្រប់គ្រាន់ហើយ។​

ការរស់នៅក្នុងសង្គមយើងបច្ចុប្បន្នក៏ដូចគ្នា ដឹងក៏មិនចាំបាច់ត្រូវនិយាយ មិននិយាយក៏មិនមែនថាមិនដឹង នៅចំពោះមុខមនុស្សដែលចិត្តចង្អៀតចង្អល់ អ្នកត្រូវតែធ្វើឱ្យចិត្តទូលាយ បើធ្វើចិត្តទូលាយមិនបាន អ្នកត្រូវតែធ្វើល្ងង់។

credit: ជំរំតែ JromTE