Ads
ការស្រលាញ់មិនមែនជាការបង្ខំ!វាដូចដែលម្ហូបយើងមិនចូលចិត្តហើយគេហៅយើងញុំចឹង

ការស្រលាញ់មិនមែនជាការបង្ខំ!វាដូចដែលម្ហូបយើងមិនចូលចិត្តហើយគេហៅយើងញុំចឹង

ការស្រលាញ់មិនមែនជាការបង្ខំ

បើយើងស្រលាញ់គេហើយគេមិនស្រលាញ់យើងវិញយើងមិនត្រូវខឹងគេទេព្រោះថាចិត្តមនុស្សវាខុសៗគ្នា!

វាដូចដែលម្ហូបយើងមិនចូលចិត្តហើយគេហៅយើងញុំតើយើងញុំអត់?ស្នេហាក៏ដូចគ្នាដែរ។

ហើយបើយើងស្រលាញ់គេហើយយើងក៏ត្រូវទុកសេរីភាពអោយគេដូចគ្នាកុំហាមគេគ្រប់សព្វពេក!

ស្រលាញ់គេត្រូវរៀនយល់ពីគេអោយបានច្រើនហើយក៏ត្រូវរៀនបើកចិត្តទទួលគ្រប់យ៉ាងពីគេដែរ។ពេលខ្លះមិនមែនចេះប្រចណ្ឌ័ឬអន់ចិត្តនោះទេគ្រាន់តែជាមនុស្សដែលមិនសូវចេះរករឿងច្រើនហើយចេះតែគិតថារករឿងហើយមិនដឹងជាបានអីមកវិញនោះទេ!បានត្រឹមអង្គុយពិបាកចិត្តរៀងខ្លួនហើយត្រូវអង្គុយនឹកគេវិញទៀត។

មនុស្សដែលមិនស្រលាញ់អ្នកតែងមើលឃើញចំនុចអាក្រក់របស់អ្នក។

តែមនុស្សស្រលាញ់អ្នកគេមើលឃើញតែចំនុចល្អរបស់អ្នកប៉ុណ្ណោះទោះមានអ្នកដទៃមកនិយាយអាក្រក់ពីអ្នកប្រាប់គេក៏ដោយ


អ្វីដែលសំខាន់គេមិនដែលគិតពីអ្នកអាក្រក់សូម្បីតែបន្តិច!

បើគេស្រលាញ់អ្នកគេនឹងមិនជឿពាក្យអ្នកដទៃនិយាយនោះទេ!ហើយបើម្នាក់នោះជឿសម្តីអ្នកដទៃនោះមិនបាច់គិតច្រើនទេបែកម៉ងទៅព្រោះគេសុខចិត្តជឿអ្នកផ្សេងមិនជឿអ្នកផង!នៅបានការអី

សម្រួលអត្ថបទ៖Calvin