មនុស្សម្នាក់ណាដែលមិនមានអតីតកាល?ល្អឬអាក្រក់ម្នាក់ៗសុទ្ធតែធ្លាប់ឆ្លងកាត់!មិនថាអតីតកាលគេមានអ្វីកើតឡើងទេ?មិនថាគេធ្លាប់ជាមនុស្សល្អឬអាក្រក់នោះទេ!សំខាន់គឺយើងស្រលាញ់នូវអ្វីដែលជាពេលនេះ!កុំយកអតីតកាលគេមកវៃតម្លៃគេពេលនេះអី
ជាការពិតណាស់តើមនុស្សយើងម្នាក់ៗតើអ្នកណាដែលមិនធ្លាប់មានអតីតកាលនោះ?មិនថាល្អឬអាក្រក់នោះទេសុទ្ធតែជាមេរៀនជាបទពិសោធន៏!
សួរថាតើម្នាក់ណាដែលមិនចង់ស្រលាញ់គ្នាអោយបានយូរ?តើម្នាក់ណាដែលមិនចង់កាន់ដៃគ្នាដល់ថ្ងៃរៀបការ?តើម្នាក់ណាចង់បែកគ្នា?
បែកគ្នាព្រោះតែរស់នៅមិនចុះសម្រុងនឹងគ្នា!ឬចរឹកមិនត្រូវគ្នា!និយាយរួមការដែលបែកគ្នាគឺសុទ្ធតែមានហេតុនឹងផល!ចឹងហើយបើវាដល់ពេលហើយទោះខំយ៉ាងណាក៏នៅតែមិនអាចបន្តទៅមុខទៀតបានទេ។
ចឹងបានថាអតីតកាលវាគ្រាន់ជាអ្វីដែលបានកន្លងហួសហើយ!ដូចនេះអ្វីដែលសំខាន់គឺបច្ចុន្នប្យកាល!ធ្វើអ្វីដែលល្អសំរាប់ខ្លួនឯងស្រលាញ់ខ្លួនឯងអោយបានច្រើន!កុំព្រោះតែអតីតកាលរំខានបច្ចុន្នប្យកាលអី។
ធ្វើអ្វីដែលគិតថាខ្លួនសប្បយចិត្ត!ធ្វើអ្វីដែលគិតថាខ្លួនមានក្តីសុខ!សម៏យនេះហើយ ២០២០ហើយកុំយកពាក្យថាអតិតកាលចង់ខ្លួនឯងទៀតអី៕
អត្ថបទ៖Calvin