បើគេផ្លាស់ប្ដូរខ្លួនគេដើម្បីយើង មានន័យថាគេស្រលាញ់យើងណាស់
ការផ្លាស់ប្ដូរមិនមែនមានន័យថាគេផ្លាស់ប្ដូរគ្រប់យ៉ាងតាមបញ្ជារបស់យើងនោះទេ។
ប៉ុន្តែសំដៅលើការផ្លាស់ប្ដូរចំណុចខ្លះៗរបស់គេដើម្បីឲ្យចុះសម្រុងជាមួយយើង ដូចជា គេព្រមកាត់បន្ថយពេលលេងទូរស័ព្ទ ដើម្បីមកនិយាយជាមួយយើង គេយកចិត្តទុកពេលយេីងនិយាយថាឃ្លាន ហេីយគេព្រមកាត់បន្ថយពេលវេលាជួបជុំមិត្តភ័ក្ដិដើម្បីចំណាយពេលជាមួយយើង។ល។
រឿងទាំងនេះអាចជារឿងតូចៗក៏ពិតមែន ប៉ុន្តែវាមិនងាយស្រួលឡើយដើម្បីរកបានមនុស្សដែលព្រមកាត់បន្ថយអ្វីដែលគេចូលចិត្តដើម្បីមកធ្វើអ្វីដែលយើងចូលចិត្ត។
ជាការពិតណាស់យើងមិនងាយរកបានអ្នកដែលត្រូវចិត្តអ្នកដែលហ៊ានលះបង់ពេលវេលាខ្លួនឯងអ្នកដែលហ៊ានធ្វើអ្វីគ្រប់យ៉ាងដែលមិនគិតពីខ្លួន!ធ្វើអ្វីក៏ដោយគឺគិតពីអ្នកមុនគ្រប់ពេល!ទោះគេស្រែកដាក់ក៏មិនតព្រោះស្រលាញ់។
មិនមែនគេមិនហ៊ាននោះទេតែព្រោះតែពាក្យមួយម៉ាត់ ស្រលាញ់!ស្រលាញ់ទើបចេះកែប្រែដើម្បីមនុស្សដែលខ្លួនស្រលាញ់។
សួរថាមនុស្សបែបនេះតើមានប៉ុន្មាននាក់ទៅ?
អត្ថបទCalvin