Ads
អេ ណារ័ត្ន ជួបសងសិក វានវឿន

អេ ណារ័ត្ន ជួបសងសិក វានវឿន

បន្ទាប់ពីជួបគ្នាម្តង​កាលពីពេលកន្លងទៅ នៅមិនទាន់ជម្រះមន្ទិល ដោយ​ការយកឈ្នះតាមរយៈការដាក់ពិន្ទុ ពេលនេះ អេ ណារ័ត្ន អាចជួបសងសិកដៃគូចាស់របស់ខ្លួន។ ការបរាជ័យនៅវគ្គពាក់កណ្តាលផ្តាច់ព្រាត់កាលណោះ ធ្វើឳ្យ​ វាន់​ វឿន​ បន្តដំណើរទៅយកឈ្នះ បឺត សង្ឃឹម គ្រងខ្សែរក្រវាត់នៅវគ្គផ្តាច់ព្រាត់នៅសប្តាហ៍មុន។​    ថ្ងៃ អាទិត្យ ខាងមុខនេះ និង​មានការប្រកួតដ៏កក្រើកសង្វៀនដោយកីឡាករ ថ្នាលលំដាប់កំពូល​របស់កម្ពុជា វាន់ វឿន និងជួបតតាំងជាមួយកីឡាករ ​អេ ណារ័ត្ន​ ដែលការប្រកួតនេះនិងត្រូវធ្វើឡើងនៅសង្វៀនរបស់ទូរទស្សន៍ PNN។ នេះបើតាមការបង្ហើបឱ្យ​ដឹងពី PNN។

Image may contain: 2 people, text

 

សូមបញ្ជាក់ផងដែរថា​កីឡាករ អេ ណារ័ត្ន ជាកូនសិស្សលោកគ្រូ​ជង្គងទិព្វ​ កែងឆេះ អេ ភូថង ដែលកន្លងមករូបគេមានឈ្មោះបោះសំឡេងនៅប្រទេសថៃ ដោយសារ​កីឡាក​​រ​រូបនេះធ្លាប់ប្រកួតយ៉ាងជោកជាំនៅទីនោះ។

 

ចំណែក វាន់ វឿន គឺជាកីឡាករ​ដែលមានស្រុកកំណើត នៅ​ ខេត្ត បាត់ដំបង និងកំពុងហ្វិកហាត់ជាមួយ លោកគ្រូ សុខ វិជ័យ។


គួរបញ្ជាក់ផងដែរថាការប៉ះគ្នានេះជាការប្រកួតពាក់កណ្តាលផ្តាច់ព្រាត់ក្នុងកម្មវិធីផ្សេងមួយទៀត ដែល មាន​បេក្ខភាព ៤​នាក់បានខ្សែរក្រវាត់ប្រាក់ឡើងមកប្រគួតប្រជែងយកខ្សែរក្រវាត់មាស។ បេក្ខភាព ទាំង៤​ រូប នោះគឺ អេលីត​ ​ចំរើន ជាកូនសិស្ស​លោកគ្រូ ស៊ន អេលីត កីឡាករ ប៊ុនធា ជាកូនសិស្ស ​លោកគ្រូ ធន សុភា ប្រកួតនៅអាទិត្យមុន ចំណែកកីឡាករ ២​ រូបទៀ គឺ វាន់ វឿន និង​ អេ ណារ័ត្ន ត្រូវតតាំងគ្នា​នៅថ្ងៃអាទិត្យនេះ។  សូមរំលឹកផងដែរថា ការប្រកួតនេះ អ្នកដែលឈ្នះនឹង​បន្តដំណើរទៅជួប អេលីត ​ចំរើន នៅវគ្គ ផ្ដាច់ព្រាត់។

Image may contain: 14 people

សូមបញ្ជាក់ថា ការប្រកួតនេះ ជាការប្រកួតបិទទ្វា មិនអាចចូលរួមទស្សនាដោយផ្ទាល់បានទេ ដោយសារ Covid 19។ ប៉ុន្តែបងប្អូនអាចទស្សនាការផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ និង  Page PNN នៅថ្ងៃ អាទិត្យ ទី​២១ ខែ មិថុនា ខាងមុខនេះចាប់ពីម៉ោង​ ១២:០០ PM៕  ​

 

By: Thesalekh team