គ្មាន​នរណា​អាច​ដឹង​ទេ​ថា​ ​​ពួក​យើង​ស្រឡាញ់​គ្នា​នៅ​ថ្ងៃនេះ​ឬថ្ងៃស្អែកបែកគ្នានោះទេ

គ្មាន​នរណា​អាច​ដឹង​ទេ​ថា​ ​​ពួក​យើង​ស្រឡាញ់​គ្នា​នៅ​ថ្ងៃនេះ​ឬថ្ងៃស្អែកបែកគ្នានោះទេ

ជីវិតស្នេហាខាងក្រៅវាមិនដូចក្នុងរឿងនោះទេ។តើមានមនុស្សប៉ុន្មាននាក់ដែលអ្នកធ្វើបានដូចរឿងនេះទៅ?

ពេលមើលរឿងនេះដំបូងគិតថាហេតុអ្វីតួស្រីល្ងង់យ៉ាងនេះដឹងហើយថាគេមិនស្រលាញ់ហើយហេតុអីនៅតែធ្វើល្អដាក់គេដោយគ្មានលក្ខខណ្ឌបែបនេះ?ស្រលាញ់គេលួចជួយគេបែបយ៉ាងមិនថាគេសម្តីអាក្រក់ដាក់ប៉ុណ្ណាក៏នៅតែញញឹមហើយសប្បាយចិត្ត។

តើវាមានទេដែលមនុស្សប្រុសក៏លួចស្រលាញ់ខាងស្រីតែនៅធ្វើចរឹកឡូយមិនមាត់មិនកហើយស្រលាញ់គេតាំងពីដើមដែរសោះ!តែចុងក្រោយក៏អាចបាននៅជាមួយគ្នាវាពិតជាអស្ចារ្យណាស់។

តែធ្វើមនុស្សកុំបែបនេះពេកស្រលាញ់ប្រាប់ថាស្រលាញ់ទៅព្រោះមិនមែនការអត់ធ្មត់់ម្នាក់ៗមិនមានកំណត់នោះទេ!ព្រោះថាបើតែទ្រាំដល់កក៏ចង់រាលថយម្តងៗដែរ។

Loading...

ធ្លាប់ជាមនុស្សដែលរឹងក្នុងរឿងស្នេហាតែបែរជាមកចាញ់អ្នកព្រោះតែអំពើល្អរបស់អ្នក។

គ្មាន​នរណា​អាច​ដឹង​ទេ​ថា​ ​បើ​ពួក​យើង​ស្រឡាញ់​គ្នា​នៅ​ថ្ងៃនេះ​ ​ថ្ងៃណាមួយ​នរណា​ម្នាក់​ក្នុងចំណោម​ពួក​យើង​នឹង​អស់ចិត្ត​ស្រឡាញ់​ដើម្បី​ផ្ដល់​ឱ្យ​គ្នា​តទៅទៀត​។​ ​ប៉ុន្តែ​វា​មិន​សំខាន់​ទេ​ចំពោះ​ថ្ងៃណាមួយ​នោះ ​ ​ព្រោះ​វា​មិនទាន់​មកដល់​នៅឡើយ​ ​តែ​អ្វី​ដែល​សំខាន់​គឺ​ថ្ងៃនេះ​ ​ពេលវេលា​នេះ​។​ ​ថ្ងៃនេះ​យើង​បាន​ធ្វើល្អ​នឹងគ្នា​ហើយ​ ​វា​នឹង​បង្កើត​ការ​ចងចាំ​ល្អ​នៅ​ថ្ងៃស្អែក​ ​ឬ​ថ្ងៃណាមួយ​មិនខាន។​ ​យើង​ឈឺចាប់​ដែល​មិន​អាច​មានឱកាស​រស់នៅ​ក្បែរ​មនុស្ស​ដែល​យើង​ស្រឡាញ់​ ​ពេល​ដែល​ពួក​យើង​សុទ្ធតែ​នៅ​មានជីវិត​ ​ប៉ុន្តែ​យើង​នឹង​កាន់តែ​ឈឺចាប់​ជាង​នេះ​ទៅទៀត​ ​ប្រសិនបើ​វត្តមាន​របស់​គេ​លែង​មាននៅ​លើ​លោក​នេះ​ ​មុន​ពេល​យើង​ចាកចេញ​ពី​ផែនដី​នេះ​ទៅ​។​ ​

អត្ថបទ៖calvin

Loading...