តើមានទេមនុស្សដែលលេចមុខពេលដែលអ្នកអាក់អន់ចិត្តខ្លាំង?បាក់ទឹកចិត្តខ្លាំង?នៅពេលអ្នកបាត់បង់អ្វីគ្រប់បែបយ៉ាង?

តើមានទេមនុស្សដែលលេចមុខពេលដែលអ្នកអាក់អន់ចិត្តខ្លាំង?បាក់ទឹកចិត្តខ្លាំង?នៅពេលអ្នកបាត់បង់អ្វីគ្រប់បែបយ៉ាង?

តើមានទេមនុស្សដែលលេចមុខពេលដែលអ្នកអាក់អន់ចិត្តខ្លាំង?បាក់ទឹកចិត្តខ្លាំង?នៅពេលអ្នកបាត់បង់អ្វីគ្រប់បែបយ៉ាង?ហើយគាត់យល់ពីតម្រូវការរបស់អ្នកយល់ពីអារម្មណ៍របស់អ្នកគាត់អាចចែករំលែកបញ្ហារបស់អ្នកសម្រាប់អ្នក?

ជាការពិតណាស់វាពិតជាមាន!កាន់ទេញឹកញ៉ប់វាធ្វើអោយយើងមានអារម្មណ៏ថាយើងលែងឯកាហើយបែរជាមនុស្សម្នាក់ដែលប្លែកជាងពីមុន!អាចនិយាយបានថាសប្បាយចិត្តជាងមុនច្រើន!ពេលខ្លះគេមិនបានធ្វើអ្វីសំរាប់យើងច្រើនទេគ្រាន់ជាការដែលកំដរយើងនៅក្បែរយើងហើយគេយល់ចិត្តយើងវាក៏អាចធ្វើអោយយើងសប្បាយចិត្តបានច្រើនដែរ។

ទោះបីពេលខ្លះទំនាក់ទំនងមួយនេះមិនដឹងថាពេលណាត្រូវបញ្ចាប់ក៏ដោយតែពេលនេះអាចយល់ពីគ្នាអ្នកនៅក្បែរគ្នាអាចនិយាយជាមួយគ្នាក៏តាមហ្នឹងសិនទៅ!ព្រោះថាយើងមិនដឹងទេថាថ្ងៃស្អែកមានអ្វ៏កើតឡើង។

ហើយគេក៏ជាមនុស្សម្នាក់ដែលជួយលើកចិត្តចិត្តអ្នកគ្រប់ពេលមិនថាពេលណានៅទីណា!មនុស្សម្នាក់នោះពិតជាមានមែន!

Loading...

មនុស្សយើងត្រូវចេះថែរក្សានូវអ្វីដែលនៅចំពោះមុខ!កុំចាំដល់ពេលបាត់បងហើយទើបស្តាយ។ចិត្តមនុស្សក៏ដូចគ្នាដែរមិនមែនសុទ្ធតែអាចជួបនឹងមនុស្សដែលមានចរឹកត្រូវគ្នា!ដូចពេលខ្លះគេនិយាយថា​ ពេលវេលាសាកសមតែជួបមនុស្សមិនសាកសម ហើយ ពេលខ្លះទៀត ពេលវេលាមិនសាកសមតែជួបមនុស្សសាកសម។

អ្វីដែលសំខាន់បានជួបមនុស្សដែលគេយល់ពីយើង!គេអាចទទួលអ្វីដែលជាយើងហើយគួរចេះថែរក្សាគ្នាអោយបានល្អ៕

អត្ថបទ៖Calvin

Loading...