Ads
ព្រោះតែស្រលាញ់ទើបមិនដែលខ្វល់នឹងអតីតកាលរបស់គេ!

ព្រោះតែស្រលាញ់ទើបមិនដែលខ្វល់នឹងអតីតកាលរបស់គេ!

ជាការពិតណាស់មានមនុស្សមួយចំនួនគាត់ស្រលាញ់គ្នាតែគាត់នៅតែនៅខ្វល់ពីអតីតកាលរបស់ភាគីម្ខាងទៀតហើយនៅប្រចណ្ឌ័នៅខ្វល់ដែលពេលខ្លះធ្វើអោយមានការឈ្លោះគ្នាព្រោះតែរឿងដែលកន្លងហួសទៅហើយ។

សំរាប់ខ្ញុំពេលខ្លះថាមិនបាននឹកដល់សោះក៏ថាមិនបាន!ព្រោះវាជារឿងដែលបានចូលមកក្នុងជីវិតយើង!គ្រាន់តែថាមើលៗយើងធ្វើយ៉ាងម៉េចចំពោះរឿងអស់ទាំងនេះ?ពិតអត់?

ចំពោះមនុស្សដែលខ្ញុំស្រលាញ់វិញគាត់បានប្រាប់គ្រប់យ៉ាងមកខ្ញុំហើយចឹងហើយខ្ញុំគ្មានរឿងអ្វីដែលត្រូវទៅប្រចណ្ឌ៏ឬទៅខ្វល់នឹងរឿងអតីតកាលរបស់គាត់ទៀតនោះទេ។បើគ្រប់រឿងអតីតកាលគាត់មិនបានលឺចេញពីមាត់គាត់ប្រហែលជាខ្ញុំអាចគិតខ្លះតែគ្រប់យ៉ាងបានលឺចេញពីមាត់គាត់ហើយចឹងគ្មានអ្វីត្រូវគិតទៀតទេ។


ជីវិតយើងម្នាក់ៗតើម្នាក់ណាមិនមានរឿងអតីតកាលនោះ?ពេលខ្លះវាគ្រាន់ជារឿងដែលបានកន្លងហួសទៅហើយចឹងកុំបាច់យកចិត្តយកគំនិតទៅគិតពេកនោះទេ!វាបានត្រឹមធ្វើអោយយើងឈឺតែប៉ុណ្ណោះ!រៀនទំលាក់ចុះគ្រប់យ៉ាងវានឹងប្រសើរឡើង។

អត្ថបទ៖Calvin