មនុស្សអាត្មានិយមគឺជាមនុស្សដែលស្រលាញ់តែខ្លួនឯង!គិតតែពីខ្លួនឯងមិនខ្វល់ឬគិតពីអ្នកដទៃសូម្បីមួយដងសោះឡើយ!
មិនខុសទេ គ្រប់គ្នាសុទ្ធតែមានសិទ្ធិផ្ទាល់ខ្លួននិងឱកាសជ្រើសរើស
តែវាខុស ប្រសិនបើការជ្រើសរើសនោះប៉ះពាល់ដល់បុគ្គលណាម្នាក់
ស្រលាញ់គេដើម្បីគេ
ស្រលាញ់គេដើម្បីខ្លួនឯង
គិតថាមនុស្សមួយចំនួនធ្លាប់ឆ្លងកាត់ហើយ
ធ្លាប់ធ្វើជាជម្រើសរបស់គេ និងធ្វើជាអ្នកជ្រើសរើសគេ
អ្នកខ្លះអាចធ្លាប់ជាអ្នកដែលត្រូវគេបោះបង់ ហើយក៏ធ្លាប់
បោះបង់គេដែរ
ចាំបានទេថា
នៅថ្ងៃដែលបោះបង់គេយើងនឹងឃើញថា វាមានហេតុផលល្អជាច្រើន ដែលតម្រូវឲ្យយើងសម្រេចចិត្តធ្វើ
ហើយនៅថ្ងៃដែលគេបោះបង់យើង យើងតែងតែមិនយល់ហេតុផលជាច្រើនដែលគេបោះបង់យើងដូចគ្នា
មនុស្សយើងគឺបែបនេះពេលស្រលាញ់អ្វីៗសុទ្ធតែល្អដល់ពេលមិនស្រលាញ់អ្វីៗសុទ្ធតែជាហេតុផល។ចុះពេលស្រលាញ់ដំបូងម៉េចមិនមានហេតុផលច្រើនយ៉ាងនឹងទៅ?
ធ្វើមនុស្សកុំអាត្មានិយមពេក!រៀនយកចិត្តគេដាក់ក្នុងចិត្តខ្លួនផង!កុំធ្វើអ្វីគិតតែប្រយោជន៏ខ្លួនពេក!ព្រោះគង់មានថ្ងៃអ្នកស្តាយក្រោយនោះទេ