បើស្រលាញ់ត្រូវស្រលាញ់អោយច្បាស់!ហើយបើស្រលាញ់ស្ទើរមិនបាច់ស្រលាញ់ទេ

បើស្រលាញ់ត្រូវស្រលាញ់អោយច្បាស់!ហើយបើស្រលាញ់ស្ទើរមិនបាច់ស្រលាញ់ទេ

ស្នេហាដែលស្ទើរស្រឡាញ់ ស្ទើរលេងសើច វាភ្លាវជាងប៊ីចេងទៅទៀត ។ បើមិនទុកចិត្តគួរដោះលែង ។ បើស្ទើរស្រឡាញ់ កុំស្រឡាញ់អី តែបើស្រឡាញ់កុំស្ទាក់ស្ទើរ ហើយបើស្ទាក់ស្ទើរកុំនៅទើសផ្លូវគេ ។ វាពិតជាខាតពេលណាស់ ដែលត្រូវរង់ចាំក្ដីស្រឡាញ់មួយ ដែលស្ទើរមែនស្ទើរលេងសើចបែបនេះ ។

ខ្ញុំត្រូវការការស្រឡាញ់បែបច្បាស់ៗ ស្រឡាញ់ដែលមិនលាក់បាំង ។ ស្រឡាញ់ដែលទុកចិត្តគ្នា ។ ស្រឡាញ់ដែលមិនបាច់រៀបឫក ។ ស្រឡាញ់ដែលមិនបាច់ក្រែងចិត្តគ្នា ។ ស្រឡាញ់ដែលមិនបាច់ខ្លាចមុខខ្លាចក្រោយ ។ ស្រឡាញ់បែបច្បាស់ៗ ។ មនោសញ្ចេតនាមិនមែនរបស់លេងទេ បើស្ទាក់ស្ទើរកុំលេងអី ព្រោះវាអាចរលាក់ដៃ ៕

ខ្ញុំមិនដឹងថាតើមានអ្នកដូចខ្ញុំឬអត់ទេ!ចំពោះខ្ញុំខ្ញុំអត់ចេះទេអាស្រលាញ់បែបលាក់ៗឬស្រលាញ់ស្ទើរ។បើខ្ញុំស្រលាញ់គឺខ្ញុំស្រលាញ់អស់ពីចិត្តអស់ពីបេះដូងមិនស្រលាញ់លេងសើចទេ។តែបើថាស្អប់វិញក៏ស្អប់ដល់បេះដូងដែរ។

Loading...

ខ្ញុំស្រលាញ៉គឺអស់ពីចិត្តហើយក៏ហ៊ានធ្វើគ្រប់យ៉ាងសំរាប់មនុស្សដែលខ្ញុំស្រលាញ់ដែរ។

យើងក៏កួររើសមនុស្សដែលយើងនៅជិតបានមិនថាយើងជាមនុស្សបែបណា!មិនមែនទាល់តែរៀបឬកល្អឥតខ្ចោះទើបទៅជួបគេបាននោះទេ!នៅក្បែរមនុស្សដែលយើងអាចធ្វើជាខ្លួនយើងមិនបាច់លាក់បាំងចរឹកហ្សីនយើងហើយគេក៏នៅតែអាចទទួលយើងបាននោះហើយជាសុភមង្កល៕

អត្ថបទ៖Calvin

Loading...