មនុស្សដែលរឺងមាំបំផុតគឺជាមនុស្សដែលទន់ជ្រាយបំផុតដែរ

មនុស្សដែលរឺងមាំបំផុតគឺជាមនុស្សដែលទន់ជ្រាយបំផុតដែរ

ពេលខ្លះមានអារម្មណ៏ហត់នឿយពេកហើយ!គ្រប់បែបគ្រប់យ៉ាងបានចូលមកក្នុងជីវិតតើនេះជាកម្មអ្វីទៅ?

ពេលខ្លះមានអារម្មណ៏ថាពិតជាគ្មានអ្នកណាម្នាក់ដែលយល់ពីចិត្តខ្ញុំសោះ!មិនថាគ្រួសារឬមនុស្សជុំវិញខ្លួននោះទេ។ពេលខ្លះពិតជាមានអារម្មណ៏ថាខ្លួនឯងបានកើតជំងឺបាក់ទឹកចិត្តផង។មនុស្សគ្រប់គ្នានៅជុំវិញខ្លួនតែងតែគិតថាខ្ញុំជាមនុស្សសប្បាយគ្មានទុក្ខកង្វល់គ្មានអ្វីត្រូវគិតទេ។តែធាតុពិតខ្ញុំឯកាខ្ញុំគ្មានអ្នកយល់ពីខ្ញុំពេលខ្លះពិតជាគិតថាខ្លួនឯងគ្មានតម្លៃសំរាប់មនុស្សជុំវិញខ្លួនសោះ។

ពេលខ្លះមានអារម្មណ៏ថាតឹងណែនដើមទ្រូងណាស់ពិបាកចិត្តខ្លាំងណាស់តែមិនដឹងប្រាប់អ្នកណាព្រោះថាប្រាប់ទៅក៏មិនមានអ្នកជឿ។ហើយពេលខ្លះទៀតពិតជាគីតថាជីវិតខ្លួនឯងគ្មានតម្លៃចង់តែទៅអោយបាត់ៗពីពិភពលោកនេះ។

តាមពិតទៅនេះមកពីគ្មានអ្នកណាយល់ពីយើងគ្មានអ្នកដឹងពីយើងហើយមកពីគេគិតថាយើងរឹងមាំទាំងដែលពេលខ្លះយើងទន់ជ្រាយណាស់។ពេលខ្លះសឹងតែនឹកឃើញគឺចង់យំហើយ។

Loading...

ប្រហែលជាគេមើលមកយើងជាមនុស្សរឹងមាំអ្វីក៏អាចធ្វើបានអ្វីក៏មិនចាំបាច់មានអ្នកជួយចឹងហើយគេតែងគិតថាយើងមិនចេះពិបាកចិត្តនោះទេ!តែតាមការពឹតគឺខុសហើយមនុស្សដែលរឺងមាំបំផុតក៏ជាមនុស្សដែលទន់ជ្រាយបំផុតដែរ។កុំមើលរំលងមនុស្សរឹងមាំអីគេក៏ត្រូវការកំលាំងចិត្តពីមនុស្សជុំវិញខ្លួនដែរជាពិសេសគឺមនុស្សដែលគេស្រលាញ់៕

អត្ថបទ៖Calvin

Loading...