Ads
ម្ចាស់មេដាយ Asian Game ដណ្ដើមខ្សែរក្រវាត់ជាមួយសិស្សលោកគ្រូ ស៊ន អេលីត

ម្ចាស់មេដាយ Asian Game ដណ្ដើមខ្សែរក្រវាត់ជាមួយសិស្សលោកគ្រូ ស៊ន អេលីត

បន្ទាប់ពីបានគ្រងខ្សែរក្រវាត់​ដោយការទទួលជ័យជំនះ លើ បឺត សង្ឃឹម ថ្មីៗនេះ ម្ចាស់​មេដាយសម្រិត Asian Game ៣ សម័យ បានបន្តមហិច្ឆតារបស់ខ្លួនស្វែងរក​ខ្សែរក្រវាត់ នៅកម្មវិធីផ្សេងមួយទៀត។ ការយកឈ្នះតាមរយៈការដាក់ពិន្ទុលើ អេ ណារ័ត្ន នាជំជួបសងសិកដៃគូចាស់របស់ខ្លួននៅវគ្គពាក់កណ្តាលផ្តាច់ព្រាត់ ធ្វើឳ្យ​ វាន់​ វឿន​ បន្តដំណើរទៅវគ្គ​ផ្តាច់ព្រាត់ជាថ្មី​ជាមួយ អេលីត​ ចំរើន​ នៅសប្តាហ៍​នេះ។​    ថ្ងៃ អាទិត្យ ខាងមុខនេះ និង​មានការប្រកួតដ៏កក្រើកសង្វៀនដោយកីឡាករ ថ្នាលលំដាប់កំពូល​របស់កម្ពុជា វាន់ វឿន និងជួបតតាំងជាមួយកីឡាករ ​អេលីត ចំរើន ការប្រកួតនេះនិងត្រូវធ្វើឡើងនៅសង្វៀនរបស់ទូរទស្សន៍ PNN។នេះបើតាមការបង្ហើបឱ្យ​ដឹងពី PNN។

សូមបញ្ជាក់ផងដែរថា​កីឡាករ អេលីត ចំរើន ដែលកំពុងឡើងកូដខ្លាំង ជាកូនសិស្សលោកគ្រូ ស៊ន អេលីត ដែលជាបងប្រុសបង្កើតរបស់ កីឡាការនី ស៊ន សៀវមី ម្ចាស់មេដាយមាស​ Asian Game  ជាច្រើនសម័យ របស់កម្ពុជា។  គួររំលឹកផងដែរថា អេលីត ចំរើន ទើបយកឈ្នះ ប៊ុន សុធា  ដែលជាកូនសិស្សជើងខ្លាំងរបស់​លោកគ្រូ ធន​ សុភា នៅ ពាក់កណ្តាលផ្តាច់ព្រាត់។

Image may contain: 3 people, text

 

ចំណែក វាន់ វឿន គឺជាកីឡាករ​ដែលមានស្រុកកំណើត នៅ​ ខេត្ត បាត់ដំបង និងកំពុងហ្វិកហាត់ជាមួយ លោកគ្រូ សុខ វិជ័យ។

 

Image may contain: 7 people, text


គួរបញ្ជាក់ផងដែរថាការប៉ះគ្នានេះជាការប្រកួតផ្តាច់ព្រាត់ក្នុងកម្មវិធីមួយដែល មាន​បេក្ខភាព ៤​នាក់បានខ្សែរក្រវាត់ប្រាក់ឡើងមកប្រគួតប្រជែងយកខ្សែរក្រវាត់មាស។ បេក្ខភាព ទាំង៤​ រូប នោះគឺ អេលីត​ ​ចំរើន ជាកូនសិស្ស​លោកគ្រូ ស៊ន អេលីត កីឡាករ ប៊ុនធា ជាកូនសិស្ស ​លោកគ្រូ ធន សុភា ចំណែកកីឡាករ វាន់ វឿន កូនសិស្សលោកគ្រូ សុខ វិជ័យ និង​ អេ ណារ័ត្ន កូនសិស្សលោកគ្រូ អេ ភូថង។

 

Image may contain: 2 people, text

 

សូមបញ្ជាក់ថា ការប្រកួតនេះ ជាការប្រកួតបិទទ្វា មិនអាចចូលរួមទស្សនាដោយផ្ទាល់បានទេ ដោយសារ Covid 19។ ប៉ុន្តែបងប្អូនអាចទស្សនាការផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ និង  Page PNN នៅថ្ងៃ អាទិត្យ ទី ០៥ ខែ កក្កដា ខាងមុខនេះចាប់ពីម៉ោង​ ១២:០០ PM៕   ​

 

By: Thesalekh team