ការប្រងើយកន្តើយវាជាសញ្ញាបង្ហាញថាគេមិនស្រឡាញ់យើងទេ
ជាអារម្មណ៍របស់ខ្ញុំកាលណាខ្ញុំទទួលអារម្មណ៍ថាគេប្រងើយនិងខ្ញុំហើយ ខ្ញុំនិងដកចិត្តមកវិញ ទោះខ្ញុំស្រឡាញ់គេប៉ុណ្ណាក៏ដោយ ព្រោះខ្ញុំយល់ថាការស្រឡាញ់គ្នាវាត្រូវតែយល់ព្រមទាំងសងខាងបើមិនបែបនោះទេ ទោះជាបានគ្នាជាប្ដីប្រពន្ធក៏ដោយក៏គ្មានក្ដីសុខដែរ ។បើបែបនុះហេតុអ្វីមិនលែងដៃអោយគេទៅៗ។
បើខ្ញុំទទួលអារម្មណ៏បែបហើយមួយម្ដងជាពីម្ដងនុះខ្ញុំនិងមិនរំខានអ្នកទៀតទេ។ខ្ញុំនិងដើរចេញមិនអោយអ្នកលំបាកចិត្តរឺក៏ទើសទាល់ដោយសារខ្ញុំទេ។នេះជាសញ្ញានៃចិត្តដែលខ្ញុំចង់ប្រាប់ទៅកាន់អ្នក។
ពាក្យថាស្រលាញ់ត្រូវតែស្រលាញ់គ្នាទៅវិញទៅមកមិនមែនស្រលាញ់តែម្ខាងហៅថាស្រលាញ់ដែរនោះទេ។ខ្ញុំមិនចេះបង្ខំគេអោយស្រលាញ់ទេ!ព្រោះការស្រលាញ់មិនអាចបង្ខំបានទេ!ការបង្ខំមានតែធ្វើអោយបាត់បង់ក្តីវិញទេ។
បើសិនថ្ងៃណាមួយអ្នកស្រលាញ់អ្នកណាម្នាក់ខ្លាំងដូចខ្ញុំស្រលាញ់អ្នកនោះអ្នកនឹងដឹងថាការស្រលាញ់របស់ខ្ញុំចំពោះអ្នកវាឈឺប៉ុណ្ណាហើយ។
អត្ថបទ៖Calvin