ជាការពិតណាស់ធម្មតាមនុស្សស្រលាញ់គ្នាតែងតែចង់នៅក្បែរគ្នាទោះមិនបាននៅក្បែរគ្នាក៏តែងតែឆាតឬខលជាមួយគ្នាទោះបីពេលខ្លះមិនមានអ្វីនិយាយក៏ដោយ!ពេលខ្លះសួរថាធុញអត់?អត់ធុញទេទោះមិននិយាយអ្វីបានតែមើលមុខក៏សប្បាយចិត្ត។
ព្រោះថាមិនមែននិយាយរហូតដល់មិនធ្វើការអីនោះទេ!ពេលមានការយើងបិទរៀងខ្លួន។អ្វីដែលសំខាន់គឺយល់ចិត្តគ្នាមិនប្រកាន់ច្រើនទោះបីខឹងគ្នាក៏ខឹងមិនយូរ។នេះជាការយល់ចិត្តគ្នា
ចាប់តាំងពីស្គាល់គ្នាសួរថាដែលអន់ចិត្តនឹងគ្នាអត់?បើថាអត់ក៏គ្មានអ្នកជឿដែរ!ធ្លាប់ហើយច្រើនដងទៀតតែសួរថាយើងយករឿងអន់ចិត្តនោះជាធំអត់?អត់ទេ
តើអ្នកណាមិនធ្លាប់អន់ចិត្ត?គ្រាន់តែថាសំខាន់នោះជារឿងអ្វី?សំខាន់ខ្លាំងអត់ដែលអាចធ្វើអោយយើងឈ្លោះគ្នាខ្លាំង?មិនដឹងចាប់ពីពេលណាមកនោះទេគេបានដើរចូលក្នុងបេះដូងខ្ញុំដោយមិនដឹងខ្លួន។
ស្នេហាមួយវាកើតឡើងដោយសារការយល់ចិត្តការយកចិត្តទុកដាក់ពីភាគីម្ខាងទៀត!មិនមែនចេះតែយល់ចិត្តខ្លួនឯងហើយស្រែកថាគេមិនយល់ចិត្តយើងនោះទេ។ស្រលាញ់គ្នាក៏ត្រូវចេះអត់អោនអោយគ្នាទៅវិញទៅមកកុំចាំតែចាំកំហុសគ្នាកុំចេះតែអន់ចិត្តនឹងគ្នាច្រើនពេក។
ជ្រើសយកអ្នកណាដែលគេចង់មានយើងក្នុងជីវិតគេកុំរើសមនុស្សគ្រាន់តែស្រែកថាចង់នៅក្បែរតែមិនដែលចង់ក្បែរយើងសូម្បីម្តង។
អត្ថបទៈcalvin