ពិរោះណាស់រណ្តំចិត្ត!!!⁣ កញ្ញាបាន មុន្នីល័ក្ខ Cover បទថៃ មានអ្នកមើលជាង ៦លានដង ថែមទាំងមានជនជាតិថៃ មកសរសើរព្រោងព្រាត (មានវីដេអូ)

ពិរោះណាស់រណ្តំចិត្ត!!!⁣ កញ្ញាបាន មុន្នីល័ក្ខ Cover បទថៃ មានអ្នកមើលជាង ៦លានដង ថែមទាំងមានជនជាតិថៃ មកសរសើរព្រោងព្រាត (មានវីដេអូ)

ភ្នំពេញ៖ តារាចម្រៀង ប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា បាន មុន្នីល័ក្ខ មួយរយៈនេះ នៅលើបណ្តាញសង្គមយូធូប អ្នកគាំទ្រតែសង្កេតឃើញថា តារាស្រីរួបនេះ តែងតែបង្ហោះវីដេអូរបស់ខ្លូន Cover បទចម្រៀងមរតកដើមជាច្រើន ដែលទទួលការគាំទ្រខ្លាំងមែនទែន។ មិនតែប៉ុណ្ណោះ កញ្ញា បាន មុន្នីល័ក្ខ ក៏បាន Cover បទចម្រៀងជាភាសាដទៃ ដូចជាភាសា ថៃ ជាដើមផងដែរ។

យ៉ាងណាមិញ ទន្ទឹមនឹងនោះដែរ នៅលើបណ្តាញសង្គមយូធូប ស្រាប់តែមហាជនចាប់អារម្មណ៍ឃើញថា បទចម្រៀងមួយបទ ដែលកញ្ញា បាន មុន្នីល័ក្ខ Cover ជាភាសាថៃ ប្រហែលជា៨ខែទៅហើយ ប៉ុន្តែកំពុងតែទទួលការគាំទ្រ និងមានអ្នកចូលមើលច្រើនមែនទែន រហូតដល់៦លាន ជិត៧លានដងឯណោះ។

ហើយអ្វីដែលកាន់តែភ្ញាក់ផ្អើល និងពិសេសមួយកម្រិតទៀតនោះ សម្រាប់បទចម្រៀង Cover ជាភាសាថៃមួយបទនេះ ក៏មានជនជាតិថៃជាច្រើន ចូលមក Comment សរសើរពីទឹកដមសម្លេងរបស់នាងថែមទៀតផង។

ទោះជាយ៉ាងណាក្តី ទាំងនេះពិតជាភាពអស្ចារ្យមួយសម្រាប់ តារាស្រីកញ្ញា បាន មុន្នីល៏ក្ខ ព្រោះថានាងគឺជាតារាខ្មែរ ប៉ុន្តែអាចច្រៀងបទជាភាសាថៃ បានយ៉ាងពីរោះរហូតទាក់ចិត្តជនជាតិថៃ ឲ្យមកសរសើរនាងមិនដាច់ពីមាត់បែបនេះ៕

កុំឲ្យខាតពេលយូរ ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖ 

Loading...

ប្រភព៖ https://www.khmerload.com/news/86049

Loading...