មិនបាច់ចូលហាងនាំអស់លុយច្រើន! ទម្លាយវីធីធ្វើខកង្កែប ដោយខ្លួនឯងហើយមានរសជាតិឆ្ងាញ់

មិនបាច់ចូលហាងនាំអស់លុយច្រើន! ទម្លាយវីធីធ្វើខកង្កែប ដោយខ្លួនឯងហើយមានរសជាតិឆ្ងាញ់

គ្រឿងផ្សំ៖

-កង្កែប ៤ក្បាលធំៗល្មម ធ្វើឲ្យស្អាតហើយកាប់ធំៗល្មម

-ខ្ញី ម្ទេស គល់ស្លឹកខ្ទឹម ស្លឹកខ្ទឹម ខ្ទឹមសចិញ្ច្រាំ

គ្រឿងសម្រាប់លាយជាមួយកង្កែប៖

-ទឹកស៊ីអ៊ីវខាប់ ប្រេងល្ង ស្រាសម្រាប់ធ្វើម្ហូប មួយមុខ ១ស្លាបព្រាបាយ

-ម្សៅស៊ុប ម្សៅឆា ស្ករស មួយមុខ ១ស្លាបព្រាកាហ្វេ និង ម្រេចម៉ត់ បន្តិច

គ្រឿងសម្រាប់ធ្វើទឹករម្ងាស់៖

-ទឹកស៊ីអ៊ីវ ទឹកស៊ីអ៊ីវខាប់ មួយមុខ ១ស្លាបព្រាបាយ

-ស្រាសម្រាប់ធ្វើម្ហូប ម្សៅស៊ុប មួយមុខ កន្លះស្លាបព្រាកាហ្វេ

-ស្ករស ១ស្លាបព្រាកាហ្វេ និង ម្រេចម៉ត់ បន្តិច

វិធីធ្វើ៖

Loading...

១.ដាក់កង្កែបលាយជាមួយគ្រឿង ទឹកស៊ីអ៊ីវខាប់ ប្រេងល្ង ម្រេចម៉ត់ ស្រាសម្រាប់ធ្វើម្ហូប ម្សៅស៊ុប ម្សៅឆា ស្ករស ច្របល់ចូលគ្នាឲ្យសព្វ រួចទុកចោល ៣០នាទី

២.ធ្វើទឹកសម្រាប់រម្ងាស់ លាយទឹកស៊ីអ៊ីវ ទឹកស៊ីអ៊ីវខាប់ ម្រេចម៉ត់ ស្រាសម្រាប់ធ្វើម្ហូប ម្សៅស៊ុប ស្ករស ដាក់ទឹកចូលកន្លះកែង កូរចូលគ្នាឲ្យសព្វ

៣.ដាក់ប្រេងឆាចូលខ្ទះឲ្យក្តៅ រួចដាក់ខ្ទឹមសចិញ្ច្រាំ គល់ស្លឹកខ្ទឹម ខ្ញី ម្ទេស ឆាចូលគ្នាឲ្យឈ្ងុយ ហើយដាក់កង្កែបដែលលាយគ្រឿងហើយចូល ឆាច្របល់ចូលគ្នាឲ្យសព្វ

៤.យកកង្កែបដែលឆាហើយដាក់ចូលឆ្នាំង រួចដាក់ទឹកសម្រាប់រម្ងាស់ដែលលាយហើយចូល រម្ងាស់វាប្រហែល ៥នាទី ហើយដាក់ម្សៅឆាលាយជាមួយទឹកបន្តិចចូល (ដើម្បីឲ្យខាប់) ច្របល់វាចូលគ្នារហូតឆ្អិនហើយខាប់ល្មម រួចដាក់ស្លឹកខ្ទឹមចូល ជាការស្រេច។

អត្ថបទដោយ៖ THE iCON MEDIA

ប្រភព៖ The Icon Media

Loading...