ភ្ញាក់ខ្លួនព្រើតពេលបានស្តាប់ពាក្យរិះគន់ទាំងនេះ!!!⁣ ពាក្យរិះគន់របស់វិស្វករជប៉ុនម្នាក់ បានធ្វើឱ្យជនជាតិវៀតណាម ដែលជាបុគ្គលិកភ្លឺភ្នែក…(មានវីដេអូ)

ភ្ញាក់ខ្លួនព្រើតពេលបានស្តាប់ពាក្យរិះគន់ទាំងនេះ!!!⁣ ពាក្យរិះគន់របស់វិស្វករជប៉ុនម្នាក់ បានធ្វើឱ្យជនជាតិវៀតណាម ដែលជាបុគ្គលិកភ្លឺភ្នែក…(មានវីដេអូ)

ពាក្យរិះគន់របស់វិស្វករជប៉ុនម្នាក់បានធ្វើឱ្យជនជាតិវៀតណាមភ្លឺភ្នែក និងសារភាពរាល់កំហុសឆ្គងរបស់គាត់ដែលបានស៊ីខ្សែលើថៅកែរបស់គាត់។ វិស្វករវ័យចំណាស់ជនជាតិជប៉ុនម្នាក់ ក្រោយបានបញ្ចប់ការងាររបស់ខ្លួនក្នុងប្រទេសវៀតណាម គាត់និយាយទៅកាន់កម្មករវៀតណាមដោយគ្មានការក្រែងរអែងចិត្តថា៖

"ជនជាតិវៀតណាមអ្នកឯង នៅម៉ឺនឆ្នាំទៅមុខទៀតក៏នៅតែវេទនាដដែរ"

អស់លោកគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន មិនចេះគិតដល់ផលប្រយោជន៍ធំរបស់សង្គមឡើយ។

គាត់និយាយទៅកម្មកររបស់គាត់ទៀតថា៖

"ខ្ចៅខ្ចងមួយដែលខ្ញុំត្រូវនាំចូលមកពីប្រទេសជប៉ុនក្នុងតម្លៃ ២ដុល្លារធ្លាក់ចុះនៅលើដី កម្មករវៀតណាមដើរជាន់ពីលើ ឬទាត់ចោលយ៉ាងរំភើយដោយហេតុថា វាពុំមែនជារបស់អស់លោក ផ្ទុយទៅវិញនៅពេលដែលអស់លោកធ្វើឲ្យជ្រុះបារិដែលកំពុងជក់ តម្លៃត្រឹមតែ ០,០២៥ដុល្លារ អស់លោកបែជាសុខចិត្តអោនរើសវាឡើងវិញ រួចក៏បន្តជក់ទោះបីវាគគ្រិចក៏ដោយព្រោះតែវាជារបស់អស់លោក។ ហើយខ្សែកាបអគ្គីសនី ខ្ញុំត្រូវនាំចូលក្នុងតម្លៃ ៥លានដុងក្នុង១ម៉ែត្រ ប៉ុន្តែអស់លោកលួចកាត់យកទៅលក់ក្នុងតម្លៃ ២ទៅ៣ម៉ឺនដុង តែប៉ុណ្ណោះ។"

ចំណែកអ្នកបើកបរថយន្តជូនវិស្វករនោះវិញត្រូវបានគាត់ជូនកាដូរមានតម្លៃមួយ ជាមួយពាក្យដាស់តឿនខ្លះៗដូចជា៖

"ខ្ញុំពិតជាអរគុណលោកខ្លាំងណាស់ ដែលបានផ្តល់សុវត្ថិភាពក្នុងការបើកបររយៈពេល ៥ឆ្នាំមកនេះ ព្រោះលោកជាអ្នកធានាជីវិតខ្ញុំ ហេតុនេះលោកចង់បានអ្វីក៏ខ្ញុំព្រម ប៉ុន្តែលោកបានធ្វើអ្វីខុសខ្លះ ខ្ញុំបានដឹងទាំងអស់ ពេលលោកមកទទួលខ្ញុំ ឬជូនដំណើរខ្ញុំឡើងយន្តហោះម្តងៗដែលមានចម្ងាយផ្លូវប្រហែល៣០គីឡូម៉ែត្រ។

Loading...

ប៉ុន្តែលោកបានដាក់ក្នុងរបាយការណ៍របស់លោកដល់ទៅជាង ១០០គីឡូម៉ែត្រឯណោះ ក៏ខ្ញុំនៅតែចុះហត្ថលេខាដែរ ហើយហេតុផលដែលខ្ញុំចុះហត្ថលេខាព្រោះធ្វើឲ្យលោកសប្បាយចិត្តក្នុងការបើករថយន្តដោយសុវត្ថិភាពដល់ខ្ញុំ ប៉ុន្តែលោកជាអ្នកបើកបរ និងកម្មករវៀតណាម កុំគិតថាលោកជាអ្នកបោកប្រាស់ជនជាតិជប៉ុនខ្ញុំបានឲ្យសោះ។

ខ្ញុំបានតម្លើងប្រាក់ខែឲ្យប្រហែលជិតដល់ ១០ដុល្លារ ប៉ុន្តែខ្ញុំតាមពិតខ្ញុំអាចបង្កើនឲ្យរហូតជិតដល់ ២៥ដុល្លារឯណោះ ដឹងទេថាខ្ញុំបានទុកប្រាក់ ៣០ម៉ឺនដុងគឺសម្រាប់បង្គ្រប់ចំណាយ ការរាយការណ៍ផ្តេសផ្តាស់ និងល្បិតកល់ផ្សេងៗ។ ដូច្នេះបើគិតទៅអ្នកនាំអន្តរាយដល់ខ្លួនឯងទេ ចំណែកខ្ញុំក៏ពុំខាតបង់អ្វីបន្តិចឡើយ។"

បន្ទាប់ពីបានអាននូវអត្ថបទនេះ តើលោកអ្នកយល់យ៉ាងណាដែរ?

សូមជួយស៊ែរ ដើម្បីអោយអ្នកផ្សេងបានយល់ដឹងផង!

សូមអរគុណប្រភពវីដេអូពី៖ Dr. Business Cambodia

Loading...