ឥទ្ធិពលនៃរលកយក្សស៊ូណាមិ ជា​គ្រោះធម្មជាតិ​​ដ៏​កាច​សាហាវបំផុតក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ(មានវីដេអូ)

ឥទ្ធិពលនៃរលកយក្សស៊ូណាមិ ជា​គ្រោះធម្មជាតិ​​ដ៏​កាច​សាហាវបំផុតក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ(មានវីដេអូ)

ស៊ូណាមិ​គឺជា​គ្រោះធម្មជាតិ​​ដ៏​កាច​សាហាវ បំផុតក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ។ ​បច្ចុប្បន្ននេះ​គ្មាន​អ្វី​អាចទប់ស្កាត់​វាបានឡើយ មាន​តែ​​ការ​ប្រុង​ប្រយ័ត្ន​តាមដាន​ការ​ប្រកាស​អាសន្ន ទើប​អាច​ភៀស​ខ្លួន​ទាន់​ពេលវេលា​ និង​ អាច​កាត់​បន្ថយ​ទំហំ​នៃ​គ្រោះមហន្តរាយអាចកើតឡើងបាន។

ឧទាហរណ៍​ជាក់​ស្តែង​នៃសោដនាដកម្ម​នានា​ដែល​បណ្តាល​មក​ពី​ រលក​យក្ស​ស៊ូណាមិ ដែលចារ​ក្នុង​ប្រវត្តិសាស្រ្ត​ពិភពលោក​ មានដូចខាងក្រោម៖

​ ស៊ូណាមិដែលបានកើតឡើងនៅឆ្នេរ​ខាង​លិច​នៃ​ប្រទេស​ថៃ មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ​បង់ក្លាដេស ឥណ្ឌា និង​ ប៉ះពាល់​រហូត​ទៅ​ដល់​ឆ្នេរ​ខាង​កើត​នៃ​ទ្វីប​អាព្រិច​ និង កោះ​ម៉ាដាហ្កាស្កា​ នាថ្ងៃ​ទី​ ២៦ ធ្នូ ឆ្នាំ២០០៦។ នេះជាសោដនាដកម្ម​ដ៏​មហិមា​ក្នុង​ប្រវតិ្តសាស្រ្ត ដែល​បាន​សម្លាប់​ជីវិត​មនុស្ស ជាង ២០០.០០០ នាក់ និង​ ផ្ទះ​សំបែង​រាប់ពាន់ខ្នង។

Loading...

ស៊ូណាមិដែលបានកើតឡើងនៅ​ប្រទេស​ឈីលី កាល​ពី​ថ្ងៃ​ទី ២៧ កុម្ភៈ ឆ្នាំ២០១០ ដែល​បានសម្លាប់​មនុស្ស​អស់​ជាង ៥២៤ នាក់ និងផ្ទះសម្បែងរាប់សិបខ្នងត្រូវខ្ទិចខ្ទី។

កាន់​តែ​តក់ស្លុត​ជាង​នេះ​ទៅ​ទៀត​គឺ ស៊ូណាមី​ដែល​បោក​កំទិច​ឆ្នេរ​និរតី​​នៃ​ប្រទេស​ជប៉ុន​កាល​ពី​ថ្ងៃ​ទី ១១ មិនា ២០១១ កន្លង​ទៅ​នេះ ។ គ្រោះ​ធម្មជាតិ​មួយ​នេះបានសម្លាប់មនុស្សយ៉ាងច្រើន មានមនុស្សប្រហែល ២៧.០០០ នាក់ ត្រូវបានស្លាប់​ និងបានបាត់​ខ្លួន ព្រម​ជា​មួយ​នឹង​ផ្ទះ​រាប់​ពាន់​ខ្នង អាគារ ​ អាកាសយានដ្ឋាន អណ្តូង​ប្រេងកាត និង រោងចក្រ​អគ្គិសនី​នុយក្លេអ៊ែរ​ចំនួន ៦ កន្លែង​ត្រូវ​ខូចខាត ដែល​ក្នុង​នោះ ៤ កន្លែង​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ​រហូត​អាច​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​មនុស្ស​បន្ថែម​ទៀត។

Loading...