តើអ្នកគួរតែធ្វើរបៀបណានៅពេលដែលឡានរបស់អ្នកដាច់ហ្រ្វាំងនៅពេលអ្នកបើករថយន្តក្នុងល្បឿនលឿន (មានវីដេអូ)

តើអ្នកគួរតែធ្វើរបៀបណានៅពេលដែលឡានរបស់អ្នកដាច់ហ្រ្វាំងនៅពេលអ្នកបើករថយន្តក្នុងល្បឿនលឿន (មានវីដេអូ)

ប្រាដកណាស់ថាមនុស្សជាច្រើនបើកបរយ៉ាងលឿននៅលើផ្លូវធំ។ ផ្លូវធំហើយរលោងនេះអាចអនុញ្ញាតឱ្យអ្នកបើកបរបើកល្បឿនយ៉ាងលឿន។

ប៉ុន្ដែតើអ្នកនឹងធ្វើយ៉ាងណាប្រសិនបើអ្នកកំពុកតែបើកបរក្នុងល្បឿនលឿនហើយអ្នកស្រាប់តែដាច់ហ្រ្វាំង? ហើយនារីម្នាក់នេះបាជួបស្ថានភាពមួយនេះដោយផ្ទាល់ដែលហ្រ្វាំងរបស់នាងមិនដំណើរការ។

នេះជាវីដេអូដែលនារីម្នាក់នេះដាច់ហ្វ្រាំងនៅលើផ្លូវធំ

ស្ត្រីម្នាក់នេះឈ្មោះ Lauri Ulvestad បានបើកឡាន Kia SUV របស់នាងពីផ្ទះមិត្តភក្តិម្នាក់នៅលើផ្លូវ Missouri នៅពេលដែលឈ្នាន់ហ្គ័ររបស់នាងបានជាប់គាំង។ នាងបានទូរស័ព្ទទៅស្វាមីរបស់នាងនៅពេលដំបូងហើយពេលដែលនាងមិនដឹងថាត្រូវធ្វើយ៉ាងណានាងបានទូរស័ព្ទទៅ ៩១១ ដោយអស់សង្ឃឹម។

មានមនុស្សម្នាក់និយាយទូរស័ព្ទរបស់នាង ហើយនាងក៏បើកដល់ល្បឿនលើសពី ១៧៧គីឡូម៉ែត្រក្នុងមួយម៉ោង។

នាងពិតជារន្ធត់បំផុតនៅពេលដែលមិនអាចជាន់ហ្រ្វាំងសីុ

Loading...

ប្រសិនបើអ្នកជួបស្ថានភាពស្រដៀងនេះអ្នកមិនគួរទាញហ្រ្វាំងដៃឱ្យខ្លាំងតែម្ដងនោះទេ អ្នកគួរតែទាញវាបន្តិចម្ដងៗរហូតទាល់តែរថយន្ដរបស់អ្នកអស់ល្បឿន។ ប៉ុន្តែបើវាមិនដំណើការនោះទេអ្នកគួរតែផ្ដាច់លេខចូលលេខ N។ ការធ្វើបែបនេះអាចកាត់បន្ថយល្បឿនរថយន្ដរបស់អ្នកផងដែរ។

ប្រសិនបើអ្វីៗផ្សេងទៀតបរាជ័យអ្នកអាចពន្លត់ម៉ាស៊ីនប៉ុន្តែវានឹងមានគ្រោះថ្នាក់ខ្លាំងណាស់ព្រោះអ្នកនឹងមិនអាចបញ្ជារថយន្តបានទៀតនោះទេបន្ទាប់ពីម៉ាស៊ីនត្រូវបានពន្លត់។

នារីម្នាក់នេះពិតជាសំណាងខ្លាំងណាស់ដែលគាត់មិនមានគ្រោះថ្នាក់។

ប្រែសម្រួលដោយ៖ Kalib9

ប្រភព៖ GOODTIMES

Loading...