តើអ្នកចូលចិត្តកាន់ទូរស័ព្ទដោយរបៀបណា? រាល់ពេលដែលអ្នកលេងទូរស័ព្ទ តើអ្នកនឹងកាន់វាយ៉ាងដូចម្តេច ក្នុងចំណោមការកាន់ទូរស័ព្ទទាំង៤ប្រភេទនេះ? ការកាន់លេងទូរស័ព្ទរបស់អ្នក អាចបង្ហាញយ៉ាងច្បាស់ ពីគុណសម្បត្តិនិងចំណុចខ្លាំងរបស់អ្នក ដើម្បីឲ្យស្គាល់ខ្លួនឯងកាន់តែច្បាស់។
១. ការកាន់ទូរស័ព្ទប្រភេទទី 1 ៖ អ្នកមានសមត្ថភាព ក្នុងការដឹកនាំនិងគ្រប់គ្រងមនុស្ស មានការចង្អុលបង្ហាញផ្លូវច្បាស់លាស់សម្រាប់ពួកគេ និងមានភាពសាមគ្គីគ្នាបានយ៉ាងល្អ។ អ្នកឆ្លាត គិតបានវែងឆ្ងាយ រឹងមាំ មិនងាយនឹងបំបាក់បាន។ បើនរណាមិនធ្លាប់ស្គាល់ គេច្បាស់ជាគិតថាអ្នកជាមនុស្សកាច ម៉ឺងម៉ាត់ខ្លាំង តាមការពិត ពេលធ្វើការងារ គឺតែងតែបែបនេះ ប៉ុន្តែពេលនៅជាមួយមិត្តភក្ដិ អ្នកក៏ចេះលេងសើចមិនធម្មតាដែរ។ អ្នកស្លូតឬកាច អាស្រ័យទៅលើអ្នកដទៃ ធ្វើចរិតបែបណាមកលើអ្នកមុន។
២. ការកាន់ទូរស័ព្ទប្រភេទទី 2 ៖ អ្នកជាមនុស្ស ឧស្សាហ៍ព្យាយាម មានការតាំងចិត្ត និងទំនួលខុសត្រូវរាល់ពេលធ្វើអ្វីមួយ។ អ្នកតែងតែពេញចិត្តនូវជីវិតរបស់ខ្លួនឯង សុទិដ្ឋិនិយម និងមិនខ្លាចឧបសគ្គគ្រប់បែបយ៉ាង។ ទៅដល់ទីណា តែងទទួលបានចំណាប់អារម្មណ៍ ព្រោះអ្នកដឹងច្បាស់ពីរបៀបទំនាក់ទំនងក្នុងសង្គម និងការចុះសម្រុងជាមួយអ្នកដទៃ។ អ្នកក៏ជាមនុស្សដែលចេះគិតគូរ ពីសាច់ញាតិ គ្រួសារនិងមិត្តភក្តិផងដែរ។
៣. ការកាន់ទូរស័ព្ទប្រភេទទី 3 ៖ អ្នកមានមហិច្ឆតានិងក្តីស្រមៃធំ ហើយចង់ឲ្យវាក្លាយជាការពិត។ អ្នកមានចិត្តទូលាយ ជាមួយមនុស្សគ្រប់គ្នា ដោយមិនគិតលើអាយុ មានក្រ ឬសំបកក្រៅបែបណានោះទេ។ អ្នកមិនសូវចេះមាត់ក ប៉ុន្តែមានមិត្តច្រើន ហើយរួសរាយរាក់ទាក់។ ចំណង់ចំណូលចិត្តរបស់អ្នកគឺ អានសៀវភៅ រៀនអ្វីថ្មីៗ និងធ្វើដំណើរកម្សាន្តម្នាក់ឯង។ ពេលមានហ្វូងមនុស្សច្រើន អ្នកមានការអៀនបន្តិច ទោះបីមានគំនិតក៏មិនហ៊ានបញ្ជេញ។
៤. ការកាន់ទូរស័ព្ទប្រភេទទី 4 ៖ អ្នកចូលចិត្តគិតនិងវិភាគគ្រប់រឿង រហូតបានដឹងចម្លើយច្បាស់លាស់។ អ្នកតែងខំព្យាយាម ដើម្បីធ្វើឲ្យខ្លួនឯង អភិវឌ្ឍន៍ទៅមុខ។ អ្នកមិនចេះបង្កជម្លោះជាមួយនរណាទេ ប៉ុន្តែចាប់អារម្មណ៍លើការពិភាក្សា ជាមួយមិត្តភក្តិ ទាក់ទងទៅនឹងប្រធានបទផ្សេងៗ ដើម្បីបង្កើនចំណេះដឹង។ អ្នកជាមនុស្សម្នាក់ ដែលគិតម៉ត់ចត់បំផុត មុននិយាយឬធ្វើអ្វីមួយ មិនចង់ឲ្យប៉ះពាល់ដល់អារម្មណ៍អ្នកដទៃ។ អ្នកស្មោះត្រង់ និងមិនចេះក្បត់នឹងមនុស្សដែលអ្នកស្រឡាញ់។
ដោយ៖ វីរៈ
ប្រភព៖ Goodtime