១. ផ្តោតលើការ ប្តេជ្ញា មិនមែន ការលើកទឹកចិត្តទេ
តេីអ្នក មានការ ប្តេជ្ញាចិត្ត របៀបណា ដេីម្បីសំរេច គោលដៅរបស់អ្នក? វាសំខាន់ប៉ុណ្ណាសម្រាប់អ្នក ហើយ តើអ្វី ដែលអ្នក សុខចិត្ដលះបង់ ដើម្បីសំរេចវាអោយបាន? ប្រសិនបើអ្នកឃើញថាខ្លួនប្តេជ្ញាចិត្តពេញលេញ, ការលើកទឹកចិត្តនឹងតាមពីក្រោយអ្នក។
២. ស្វែងរក ចំណេះដឹង មិនមែនលទ្ធផលទេ
ប្រសិនបើ អ្នកផ្តោតលើការ រំភើបចិត្តនៃ ការរកឃើញ ការកែលម្អ ការស្រាវជ្រាវ និង ការពិសោធ នោះ ការលើកទឹកចិត្ត របស់អ្នកនឹងតែងតែត្រូវបានជំរុញ។ ប្រសិនបើ អ្នកផ្តោតតែលើលទ្ធផល នោះ ការលើកទឹកចិត្ត របស់អ្នក ដូចអាកាសធាតុអញ្ចឹង វានឹងស្លាប់ នៅពេលដែលអ្នកជួបព្យុះ។ ដូច្នេះគន្លឹះសំខាន់ គឺ ផ្តោតទៅលើ ការធ្វើដំណើរ មិនមែនទិសដៅទេ។ រក្សាទុក ការគិតអំពី អ្វីដែលអ្នកកំពុងរៀន នៅតាមផ្លូវ និង អ្វីដែលអ្នកអាចកែលម្អ។
៣. ធ្វើការធ្វើដំណើរ ដោយភាពសប្បាយ
វាជាហ្គេមល្អមែនទែន! នៅពេលដែលអ្នក ធ្វើវាមុឺងម៉ាត់ពេក វានឹងខ្លាយទៅជា ទំងន់ខាងផ្លូវចិត្ដ ហេីយ អ្នកនឹងបាត់បង់ទស្សនវិស័យ និង ជាប់គាំងម្តងទៀត។
៤. សូមបំបាត់នូវគំនិតមិនទៀងទាត់
គំនិតមានឥទ្ធិពលលើអារម្មណ៍ និង អារម្មណ៍ អាចកំណត់ ពីរបៀបដែលអ្នកមើលការងាររបស់អ្នក។ អ្នកមាន គំនិតជាច្រើន នៅក្នុងក្បាលរបស់អ្នក និង អ្នកតែងតែ មានជម្រើស មួយណាដែលត្រូវផ្ដោតលើ អ្វីដែលនឹងធ្វើឱ្យអ្នកជាប់គាំងផ្លូវចិត្ត (ការភ័យខ្លាច និង ការសង្ស័យ) ឬ អ្វីដែលនឹងធ្វើឱ្យអ្នកឆ្ពោះទៅមុខ (ការរំភើបចិត្ត ការពិសោធ ការព្យាយាមអ្វីដែលថ្មី)។
៥. ប្រើការស្រមើលស្រមៃរបស់អ្នក
ជំហានបន្ទាប់ ដេីម្បីបំបាត់គំនិតអវិជ្ជមាន គឺ ត្រូវប្រើការស្រមើលស្រមៃរបស់អ្នក។ នៅពេល មានអ្វីមួយ ប្រែជាល្អ អ្នកនឹងមានថាមពលវិជ្ជមានពេញលេញ ហើយនៅពេល ដែលអ្នកកំពុងជួបប្រទះការលំបាក អ្នកត្រូវការឱ្យកាន់តែស្វាហាប់។ ដូច្នេះចូល កែប្រែស្ថានភាពរបស់អ្នក។ ប្រសិនបើអ្នកនៅតែ និយាយដដែលៗ ថា (ខ្ញុំស្អប់ការងាររបស់ខ្ញុំ) សាកទាយមេីលថា អារម្មណ៍បែបណានឹងកេីតឡេីង? វាជាបញ្ហានៃការស្រមើលស្រមៃ! អ្នកតែងតែ អាចរកឃើញ អ្វីដែលត្រូវរៀន សូម្បីតែ ពីថៅកែដ៏អាក្រក់បំផុតនៅក្នុងពិភពលោក និង នៅក្នុងការងារដែលគួរឱ្យធុញទ្រាន់បំផុត។ ខ្ញុំមានការធ្វើលំហាត់ប្រាណ ដ៏អស្ចារ្យសម្រាប់អ្នក គ្រាន់តែរយៈពេលបីថ្ងៃប៉ុណ្ណោះ (គិត និង និយាយរឿងវិជ្ជមាន តែប៉ុណ្ណោះ) សូមចាំមើល តើមានអ្វីកើតឡើង។
៦. ឈប់ធ្វើជាល្អចំពោះខ្លួនឯង
ការលើកទឹកចិត្ត មានន័យថា សកម្មភាព និង សកម្មភាពនាំមកនូវលទ្ធផល។ ពេលខ្លះ សកម្មភាពបរាជ័យរបស់អ្នក ដើម្បី នាំមក នូវលទ្ធផលដែលអ្នកចង់បាន។ ដូច្នេះ អ្នកចង់ធ្វើល្អចំពោះខ្លួនអ្នក ហើយអ្នកនឹងមិនដាក់ខ្លួនឯងក្នុងស្ថានភាពពិបាកឡេីយ។ អ្នករង់ចាំពេលវេលាដ៏ល្អឥតខ្ចោះ សម្រាប់ឱកាសមួយ ខណៈពេលដែលអ្នកជំរុញខ្លួនឯងអោយចូលទៅក្នុង ភាពអសកម្ម ហើយជួនកាលចូលទៅក្នុងការធ្លាក់ទឹកចិត្ត។ ចាកចេញពីទីនោះ ប្រកួតប្រជែងដោយខ្លួនឯង ធ្វើអ្វីមួយដែលអ្នកចង់ធ្វើ ទោះបីជាអ្នកមានការភ័យខ្លាច។
៧. កម្ចាត់រំខាន
អ្វីដែលគ្មានន័យ និង ការរំខាន នឹងតែងតែមាននៅក្នុងផ្លូវរបស់អ្នក ជាពិសេសអ្នកដែលមានភាពងាយស្រួល ជារឿងធម្មតា ដែលអ្នកនឹងធ្វើ រឿងងាយស្រួល ជាជាង ការប្រកួតប្រជែង លើគម្រោងថ្មី និង មានន័យ។ រៀនផ្តោតអារម្មណ៍លើអ្វីដែលសំខាន់បំផុត។ ចូរសរសេរដាក់បញ្ជីមួយ អំពី ការខ្ជះខ្ជាយពេលវេលា និង រក្សាខ្លួនអ្នក ដោយមិនត្រូវធ្វើទៀតទេ។
៨. កុំពឹងផ្អែកលើអ្នកដទៃខ្លាំងពេក
អ្នកមិនគួររំពឹងថាអ្នកដទៃ នឹងធ្វើវាសម្រាប់អ្នក មិនសូម្បីតែដៃគូរបស់អ្នក មិត្តភក្តិរបស់អ្នក ឬ ចៅហ្វាយរបស់អ្នក។ ពួកគេទាំងអស់គ្នាក៏ រវល់ជាមួយនឹង តម្រូវការផ្ទាល់ខ្លួនរបស់ពួកគេដែរ។ គ្មាននរណាម្នាក់ នឹងធ្វើឱ្យអ្នកសប្បាយចិត្ត ឬ សំរេចគោលដៅរបស់អ្នក សម្រាប់អ្នកទេ។ វាទាំងអស់គឺត្រូវពឹងលើអ្នក។
៩. ផែនការ
ត្រូវដឹងអំពីបីជំហាននៅខាងមុខអ្នក។ អ្នកមិនត្រូវការច្រើនទេ។ បំពេញប្រតិទិនប្រចាំសប្តាហ៍របស់អ្នក ដោយកត់សម្គាល់ថា នៅពេលណា អ្នកនឹងធ្វើអ្វី និង របៀបធ្វេីវា។ ធ្វេីនៅពេលណា ធ្វេីអ្វី ធ្វេីរបៀបណា គឺមានសារៈសំខាន់ណាស់ ដើម្បីកំណត់ពេល។ ពិនិត្យមើលជារៀងរាល់ថ្ងៃ នូវអ្វីដែលអ្នកបានរៀន និង កែប្រែអ្វី ដែលអ្នកអាចធ្វើឱ្យប្រសើរឡើង។
១០. ការពារខ្លួនអ្នកពីការនឿយហត់
វាងាយស្រួលក្នុងការសំលាប់កំលាំងចិត្ត នៅពេលដែលអ្នកត្រូវបានជម្រុញចិត្តខ្លាំង។ សង្កេតមេីលខ្លួនអ្នក ដើម្បីសម្គាល់សញ្ញាណាមួយ នៃការអស់កំលាំង និង ត្រូវចំណាយពេលសំរាក។ រាងកាយ និង ចិត្តរបស់អ្នកសម្រាក នៅពេលដែលអ្នកកំណត់ពេលសម្រាក និង ពេលវេលាសប្បាយរីករាយ ចូលទៅក្នុងប្រតិទិនប្រចាំសប្តាហ៍របស់អ្នក។ ធ្វើភារកិច្ចចម្រុះ ប្តូររវាងអ្វីដែលប្រកបដោយការច្នៃប្រឌិត និង ឡូជីខល ឬ ធ្វើការដោយឡែក និង ជាមួយក្រុមមួយ។ ប្តូរទីតាំង។ ធ្វេីចិត្តឱ្យស្ងប់ ឬ គ្រាន់តែយកដង្ហើមវែងៗ បិទភ្នែករបស់អ្នក ឬ ផ្តោតលើរឿងមួយសម្រាប់ប្រាំនាទី។