សម្រាប់អ្នកដែលចូលចិត្តលេងល្បែងឆ្នោត ម្នាក់ៗតែងតែចង់បានរង្វាន់ធំទាំងនោះគឺជាក្តីសុបិន្តទោះបីដឹងថាឱកាសនៃការឈ្នះគឺតិចយ៉ាងណាស់ក៏ដោយ។
ថ្ងៃនេះក្រុមការងារយើងខ្ញុំនិងបង្ហាញពីរូបភាពដ៏គួរអោយអស់សំណើចពីអ្នកឈ្នះរង្វាន់ធំ ដែលបានធ្វើការបិទមុខមិនចង់អោយគេស្គាល់ទេ។
ហេតុការណ៍នោះគឺបានកើតឡើនៅប្រទេស Jamaica ដែលមានអ្នកឈ្នះរង្វាន់ធំបំផុតនោះបានពាក់សំលៀកបំពាក់បិទមុខដើម្បីសុវត្ថិភាព ព្រោះខ្លាចមានការប្លន់។
ហើយអ្នកឈ្នះពានរង្វាន់ Jack Pot (Super Lotto) ដែលទទួលបានទឹកប្រាក់រហូតដល់ 158,4 លានដុល្លាអាមេរិចនោះគឺ លោកA. Campbell ដែលជាមហាសេដ្ឋីថ្មីនៃJack Pot (Super Lotto)។ គាត់គឺជាជនជាតិចាម៉ៃកា ជាអ្នកឈ្នះរង្វាន់ទី 17 ចាប់តាំងពីកាលឈ្នះលើកដំបូងក្នុងឆ្នាំ 2009 ។
បទបង្ហាញអំពីប្រាក់រង្វាន់ត្រូវបានប្រារព្ធឡើងនៅឯសណ្ឋាគារ Spanish Court Hotel នៅរដ្ឋ Kingston ចាម៉ៃកា ដោយអ្នកឈ្នះរង្វាន់ស្ថិតក្នុងសំលៀកបំពាក់បែបបិទមុខនេះគឺធ្វើឡើងដើម្បីសុវត្តិភាព។
បុរសដែលមានសំណាងរូបនេះត្រូវបានគេបង្ហាញថាជាអ្នកឈ្នះរង្វាន់បន្ទាប់ពី ៥៤ ថ្ងៃបន្ទាប់ពីការប្រកាសពានរង្វាន់។ ហើយនៅពេលដែលគាត់ដឹងថាគាត់នឹងទទួលបានប្រាក់ដ៏ច្រើននេះ គាត់បានចាប់ផ្ដើមធ្លាក់ខ្លួនឈឺ។
នាពេលនេះយើងមកមើលពីផែនការដើម្បីប្រើលុយរបស់វិញ គាត់មានផែនការទិញផ្ទះដ៏ស្រស់ស្អាតមួយ។
សំរាប់ឆ្នោត Super Lotto ដែលត្រូវបានប្រារព្ធធ្វើឡើងជាលើកដំបូងនៅក្នុងឆ្នាំ 2009 ដោយក្រុមហ៊ុន Supreme Ventures Limited ។
រូបភាពខាងក្រោមនេះគឺជាផ្នែកមួយនៃជ័យលាភីរង្វាន់ធំនៅក្នុងឆ្នាំមុន ៗ ។
ដោយ៖ វីរៈ | ប្រភព៖ unilad , loopslu , twistedsifte