វិធីសាស្រ្តក្នុងការការពារ និងព្យាបាលភ្លាមៗពេលដែលត្រូវបានឆ្កែខាំ

ជំងឺឆ្កែឆ្កួតដែលបណ្តាលមកពីឆ្កែខាំ (LA RAGE DECLAREE)

ជំងឺឆ្កែឆ្កួត ដែលបណ្តាលមកពីឆ្កែខាំ គឺជាជំងឺរលាកខួរក្បាលនិងខួរឆ្អឹងខ្នង ដែលបណ្តាលមកពីវីរុសឈ្មោះ Lyssavirus (នៅក្នុងក្រុម Rhabdoviridae) ក៏ជាជំងឺមួយធ្ងន់ធ្ងរ ហើយបណ្តាលអោយអ្នកជំងឺស្លាប់១០០% នៅពេលចេញរោគសញ្ញា។

52602682_1564863020283144_3117876502885040128_n

តាមរបាយការណ៍របស់អង្គការសុខភាពពិភពលោកនៅឆ្នាំ២០១៧ នៅលើពិភពលោកជំងឺឆ្កែឆ្កួត ដែលបណ្តាលមកពីឆ្កែខាំ ស្លាប់ប្រហែល ៥៩០០០នាក់ក្នុងមួយឆ្នាំ ជាពិសេសនៅក្នុងតំបន់អាស៊ីនិងអាហ្រ្វិក។

52605932_1564863033616476_4588759272547942400_o

មូលហេតុ និងការចម្លង៖

ការចម្លងវីរុសជំងឺឆ្កែឆ្កួតពីសត្វមកមនុស្ស ដោយសារការខាំ (morsure) ខ្វាច (griffure) លិតលើដំបៅឬរបួស (léchage) ដែល៩៩%តាមរយៈសត្វឆ្កែដែលមានផ្ទុកវីរុសឆ្កែឆ្កួត

ការចម្លងវីរុសជំងឺឆ្កែឆ្កួតពីមនុស្សមកមនុស្សគឺជាករណីមួយកម្រមាន។ តែអាចឆ្លងពីម្តាយមកកូននៅ ពេលមានផ្ទៃពោះ។

52546729_1564863086949804_4967688294155419648_n

រោគសញ្ញានិងការបង្ករោគ៖

១) ការបង្ករោគ (Période d’incubation)៖ ចាប់ពីពេលឆ្កែខាំរហូតដល់ពេលចេញរោគសញ្ញា មានការប្រែប្រួលពី៧ថ្ងៃរហូតដល់លើសពី១ឆ្នាំ។ តែជាមធ្យមប្រហែលពី១៥ថ្ងៃដល់៦០ថ្ងៃ។

52558938_1564863106949802_7610281950833541120_n

២) រោគសញ្ញា (Symptômes)៖

រោគសញ្ញាដំបូង (Période prodromique) មានរយៈពេលពី២ថ្ងៃទៅ១០ថ្ងៃ៖

• មានការឈឺចុកចាប់នៅកន្លែងខាំបែបរមាស់ ក្តៅ ឬស្ពឹក

• ជួនមានក្តៅខ្លួន ជួនអត់មានក្តៅខ្លួន

• អត់ឃ្លានចំណីអាហារ ចង្អោរ ក្អួត រាគ

• ឈឺក្បាល វិលមុខ តប់ប្រម៉ល់ក្នុងខ្លួន ដេកមិនលក់ យល់សប្តិ វង្វេងៗ

52373437_1564863410283105_3181074992435560448_n

រោគសញ្ញាដំណាក់កាលបន្ទាប់មកទៀត (Période d’état) គឺជាដំណាក់កាលដែលរលាកខួរក្បាលនិងខួរឆ្អឹងខ្នងដែលមានរោគសញ្ញាដូចតទៅ៖

• អ្នកជំងឺគ្រប់គ្រងខ្លួនឯងលែងបាន

• អ្នកជំងឺនៅមិនស្ងៀមមានចលនារហូត (Hyperactivité)

• រោគសញ្ញាពិសេសរបស់ជំងឺឆ្កែឆ្កួតគឺ៖ ខ្លាចទឹក (hydrophobie) និងខ្លាចខ្យល់ (aérophobie)

• ចេញទឹកមាត់ច្រើន (Hypersalivation) ចេញញើសច្រើន ចេញនោមអត់ដឹងខ្លួន

• ពិបាកលេបចំណីអាហារ (Dysphagie)

• មានប្រកាច់ (convulsions) រហូតដល់សន្លប់(Coma)


• ការស្លាប់ជាមធ្យម៥ ថ្ងៃក្រោយពីចេញរោគសញ្ញាណាមួយខាងលើនេះ

52306230_1564863183616461_8770774108393701376_n

***វិធីសង្គ្រោះបឋមពេលត្រូវឆ្កែខាំ***

ក្រោយពីឆ្កែខាំភ្លាមត្រូវលាងសំអាតមុខរបួសដោយទឹកនិងសាប៊ូយ៉ាងតិចបំផុតក៏១៥នាទីដែរ បន្ទាប់មកលាងសំអាតជាមួយទឹកថ្នាំសំលាប់មេរោគដូចជា អាល់កុល ឬអ៊ីយ៉ូត។

សំអាត៖ រឿងសំខាន់ដំបូងបង្អស់ គឺសំអាតមុខរបួសឆ្កែខាំ ។ អ្នកត្រូវលាងស្នាមរបួសក្រោមរ៉ូប៊ីណេ ដើម្បីកម្ចាត់ពន្លកជំងឺទាំងអស់ ។ ប្រើសំឡី និងទឹក ដើម្បីលាងស្នាមរបួស ។ លាងស្រាលៗ គឺកុំត្រដុសខ្លាំង។

– ថ្នាំសម្លាប់មេរោគ៖ ដើម្បីសំអាតស្នាមឆ្កែខាំ អ្នកអាចប្រើថ្នាំសម្លាប់មេរោគ ដូចជាអាល់កុល ឬ ទឹក Oxygia ។ ថ្នាំទាំងនេះ នឹងកម្ចាត់បាក់តេរីមានគ្រោះថ្នាក់ នៅកម្រិតកំណត់ ។ ចាក់តែបន្តិចទៅលើស្នាមខាំ ។ ចូរផ្លុំស្រាលៗ ទៅលើមុខរបួសពេលលាបថ្នាំ ព្រោះវានឹងផ្សាខ្លាំងណាស់

– លើកខ្ពស់តំបន់ត្រូវរបួស៖ ប្រសិនត្រូវឆ្កែខាំដៃ ឬ ជើង អ្នកត្រូវលើកខ្ពស់តំបន់ត្រូវរបួសឡើង ។ រឿងនេះ សំខាន់ណាស់ ព្រោះពេលត្រូវឆ្កែខាំ អ្នកជាងត្រូវហូរឈាមច្រើន ហើយវិធីនេះ នឹងជួយឃាត់ឈាម ។

– ឃាត់ឈាម៖ អ្នកអាចលើកខ្ពស់តំបន់ត្រូវរបួស ឬ ប្រើបង់ស្អាតរុំរបួស ដើម្បីឃាត់ឈាម ។ ប្រសិនឈាមហូរច្រើន ត្រូវប្រញាប់នាំអ្នកជំងឺទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់ ។

មិនត្រូវដេររបួសដែលឆ្កែខាំ

– ចាក់វ៉ាក់សាំង៖ ប្រសិនត្រូវឆ្កែខាំ អ្នកត្រូវចាក់វ៉ាក់សាំង និងវ៉ាក់សាំងបង្ការឆ្កែឆ្កួត ។ រឿងនេះ គឺចាំបាច់ ទោះបីអ្នកត្រូវឆ្កែផ្ទះខាំ ឬឆ្កែអនាថា។ មុខរបួសឆ្កែខាំ ត្រូវព្យាបាលក្នុងរង្វង់ ៤៨ម៉ោង នៅមន្ទីរពេទ្យ។

ព្យាបាលដោយថ្នាំផ្សះ (បើចាំបាច់)

ការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺឆ្កែឆ្កួត (យកល្អត្រូវធ្វើក្នុង២៤ម៉ោងក្រោយពី ឆ្កែខាំឬប៉ះពាល់ជាមួយសត្វដែលយើងសង្ស័យថាមានផ្ទុកមេរោគឆ្កែឆ្កួត)​ ហើយជួបប្រឹក្សាយោបល់ជាមួយវេជ្ជេបណ្ឌិតដែលនៅជិតអ្នក។

52609051_1564863343616445_7574341290838458368_n

***រំលឹក៖ គ្រប់ វីរុសទាំងអស់ មានសកម្មភាពជាបញ្ញើក្អែក (parasite) ដ៏ពិតប្រាកដមួយ។ ចូលដល់ក្នុងខ្លួន វាបញ្ចូល ពុម្ភវា ជា DNA ឫ RNA ជ្រៅដល់សែលុលនៃ សរីរ:រាង្គណាមួយរបស់យើង។ វាចូលបានដោយហែកស្រោមសែលុលនោះ ហើយពុម្ភរបស់វា នឹងប្រើសម្ភារ:របស់សែលុលយើង ដើម្បីបំរើការផលិត កូនចៅវា។

52596398_1564863483616431_2601647658976149504_n

វិធានការការពារ៖

ការការពារជំងឺឆ្កែឆ្កួតគឺផ្អែកលើការចាក់ថ្នាំបង្ការ

ចាក់វ៉ាក់សាំងការពារប្រឆាំងវីរុសឆ្កែឆ្កូត ចំពោះសត្វដែលយើងចិញ្ចឹម(ឆ្កែ ឆ្មា ជាដើម)អោយបានទៀងទាត់

ចាក់វ៉ាក់សាំងការពារមុន ចំពោះអ្នកដែលមានហានិភ័យខ្ពស់ចំពោះជំងឺឆ្កែឆ្កួតដូចជា៖ពេទ្យសត្វ បុគ្គលិក មន្ទីរពិសោធន៏ឯកទេស អ្នករស់ជាមួយសត្វ

ជៀសវាងកុំអោយ ឆ្កែ ឬ ឆ្មាខាំ ឬលិតលើរបួសឬដំបៅ

ចាក់វ៉ាក់សាំងការពារក្រោយពីឆ្កែខាំ(Prophylaxie post-expositionnelle)។

ប្រសិនបើលោកអ្នកមានឆ្កែខាំ ឬ សត្វដែលចិញ្ចឹមកូនដោយទឹកដោះ ហើយស៊ីសាច់ជាអាហារខាំ សូមមកពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិតឯកទេសនៅមន្ទីរពេទ្យកាល់ម៉ែត។

52173570_1564863126949800_7898579891115786240_n

 

ប្រភព៖ Calmette Hospital