ជីវិតមនុស្សម្នាក់ៗ តែងតែជួបមនុស្សច្រើន ប្លែកៗពីគ្នាជានិច្ច ហើយក៏តែងតែជួបមនុស្សថ្មីៗចូលមកក្នុងជីវិត។ មនុស្សខ្លះ ចូលមក ធ្វើឱ្យយើង ស្រឡាញ់ពេញចិត្ត មិនអាចបំភ្លេចបាន តែយ៉ាងណា ក៏គេនៅតែមិនអាចរស់នៅក្នុងជីវិតយើងរហូតបានឡើយ គេគ្រាន់តែដើរកាត់ជីវិតយើងមួយរយៈពេលខ្លីតែប៉ុណ្ណេាះ។
ពេលខ្លះ ការត្រៀមចិត្ត ទទួលយកការពិត ទទួលយកការជួប ហើយក៏ត្រៀមទទួលយកការបែក ឬបាត់បង់ វាគឺជារឿងមួយដែលល្អ។ យើងមិនដឹងទេថា យើងអាចនឹងត្រូវបែកពីមនុស្សដែលយើងស្រឡាញ់ពេលណា យើងនឹងត្រូវាបាត់បង់មនុស្សល្អៗនៅថ្ងៃ? តែទោះជាចង់ ឬមិនចង់ ក៏យើងនៅតែមិនអាចហាមឃាត់ការបែកបាក់បានឡើយ។
មនុស្សខ្លះ ពេលខ្លះ យើងត្រូវតែព្រមឱ្យគេចាកចេញទៅ ព្រោះថា បើគេនៅនឹងយើង វាក៏មិនអាចឱ្យយើង ឬគេមានក្ដីសុខ ដូច្នេះ ក៏តែព្រលែងឱ្យគេដើរផ្លូវគេ ចំណែកយើង ដើរលើផ្លូវយើង។ មនុស្សពីរនាក់ បើអាចដើរផ្លូវជាមួយគ្នាបាន ប្រាកដជាមិនបែកទេ ជួនកាល គេអាចមិនមែនជាគូនឹងយើង គេគ្រាន់តែចូលមកដើម្បីបង្រៀនយើងឱ្យយល់ពីក្ដីស្រឡាញ់ ហើយគេក៏ចាកចេញទៅរកអ្នកថ្មី គេទៅជួបមនុស្សថ្មី ចំណែកយើង ក៏ត្រូវទទួលស្គាល់ការពិត ហើយប្រើជីវិតថ្មីមួយទៀតតែប៉ុណ្ណេាះ។
ក្នុងស្រុកសូមរក្សាសិទ្ធ