ធ្លាប់តែឃើញទេសភាពស្អាតៗ ច្នៃប្រតិដ្ឋរៀបចំថ្មីៗ តាមបែបបុរាណ ផ្ទះស្រុកស្រែ នៅឯស្រុកគេ ពេលនេះនៅខ្មែរយើងក៏មានដែរ។
ទេសភាពបែបស្រុកស្រែខៀវខ្ចី ផ្ទះប្រណិតៗ មានផ្លូវខ្វាត់ខ្វែង ឃើញហើយក៏ស្រស់ស្រាយក្នុងចិត្ត រុញច្រានឱ្យចង់ទៅលេងដែរ។
នៅចាំអីទៀត កំពុងតែរកកន្លែងដើរលេង សម្រាប់ឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរយើងខាងមុខនេះមែនទេ? តោះ!អ៊ីចឹង យើងទៅលេង ភូមិបៃតង របស់អ្នកសៀមរាបទាំងអស់គ្នា ទៅប្ដូរបរិយាកាសបែបអ្នកស្រុកស្រែជនបទ ប្ដូរអារម្មណ៍ពីភាពធុញថប់ ស្មុគស្មាញនៅទីក្រុង ទៅសាកល្បងបណ្ដែតអារម្មណ៍ លំហែកាយ ឱ្យបានស្រស់ស្រាយម្ដង។
ភូមិបៃតង មានទេសភាពស្រស់ស្អាតតាមបែបធម្មជាតិ មានផ្ទះឈើប្រណិតៗតាមបែបបុរាណ អ្នកស្រុកស្រែជនបទ រួមទាំងមាន ភោជនីយដ្ឋាន និងមានអាហារ រង់ចាំស្វាគមន៍ភ្ញៀវទេសចរគ្រប់ស្រទាប់។
ភូមិបៃតង មានទីតាំងស្ថិតនៅសង្កាត់ស្វាយដង្គុំ ខេត្តសៀមរាប៕