ពិតជាមិនយល់ទេថា ហេតុអ្វីមនុស្សស្រីត្រូវទ្រាំ?

ហេតុអ្វីមនុស្សស្រីត្រូវទ្រាំ?

ពេលខ្លះខ្ញុំពិតជាមិនយល់ ថាហេតុអ្វី មនុស្សស្រីត្រូវទ្រាំ នឹងរឿងគ្រប់យ៉ាង មិនព្រមឈប់ មិនព្រមបញ្ចប់ មិនព្រមប្រលែង ហេតុអ្វី ត្រូវនៅឱបក្រសោបទុក្ខទឹកភ្នែកជាមួយនឹងមនុស្សប្រុសម្នាក់ ដែលមិនបានស្រឡាញ់ មើលថែ ថ្នាក់ថ្នមនាង?

#វាជាកម្មតើមែនទេ?

- ទ្រាំឈឺចាប់ តែមិនប្រាប់អ្នកណា

- ទ្រាំឯកា ព្រោះមិនចង់រំខានអ្នកណា


- ទ្រាំឱ្យគេវាយធ្វើបាប ប្រើហិង្សា មិនហ៊ាននិយាយ ព្រោះខ្លាចកាន់តែមានរឿង ឬខ្លាចខ្មាសគេ

- ទ្រាំបៀមទុក្ខ ព្រោះគិតថាគេនឹងកែប្រែជាថ្មី

- ទ្រាំលំបាក វេទនា ទាំងផ្លូវកាយផ្លូវចិត្ត ស្ទើរតែពេញមួយជីវិតទៅហើយ

ចង់សួរថា តើទ្រាំដល់ពេលណា មិនខ្វះទេមនុស្សល្អៗ កុំនៅទ្រាំសន្សំកម្មជាមួយនឹងមនុស្សបែបនោះអី ប្រលែងចោលទៅ វាគ្មានតម្លៃឱ្យអ្នកស្រណោះស្រណោកនោះឡើយ៕

រក្សាសិទ្ធ : TSR Sharing #PanhaRoth