ហេតុអ្វីមនុស្សប្រុសមួយចំនួន ចូលចិត្តឱ្យមនុស្សស្រីខ្លួនស្រឡាញ់រង់ចាំម៉្លេះ?

ជាការពិត មនុស្សពីរនាក់ស្រឡាញ់គ្នា ត្រូវតែចេះសម្រប យោគយល់ដល់គ្នា ហើយមានហេតុផល ផ្ដល់នូវសេរីផាពទាំងកាយ ទាំងចិត្ត ទាំងគំនិតដល់គ្នាទៅវិញទៅមក។

តែក្នុងរឿងស្នេហា តាមដែលបានដឹង និងឃើញកន្លងមក ភាគច្រើនគឺមានតែភាគីខាងស្រីទេដែលតែងតែអធ្យាស្រ័យ យោគយល់ និងសម្របតាមខាងប្រុស ជាពិសេសគឺ ក្នុងរឿងរង់ចាំ ភាគច្រើនគឺ មនុស្សស្រីតែងតែព្រមរង់ចាំមនុស្សដែលនាងស្រឡាញ់ មិនថាយូរឆ្នាំយ៉ាងណា ក៏នាងនៅតែចាំ សំខាន់ឱ្យតែម្នាក់នោះស្រឡាញ់ ស្ម័គ្រស្មោះ និងច្បាស់លាស់ជាមួយនឹងនាង។ ប៉ុន្តែ ចម្ងល់មួយដែលនៅតែឆ្ងល់នោះគឺ ហេតុអ្វីមនុស្សប្រុសភាគច្រើន ចូលចិត្តពន្យារពេល ហើយសុំឱ្យមនុស្សស្រីរង់ចាំខ្លាំងម្ល៉េះ ព្រោះតែខ្លួនពុំទាន់មានលទ្ធភាពដើម្បីសាងគ្រួសារ ឬក៏មកពីមិនទាន់ច្បាស់លាស់ចំពោះស្នេហាមួយនេះ ឬខ្លាចរៀបកការហើយ ជាប់ចំណង បាត់បង់សេរីភាព លែងបានដើរហើរស៊ីផឹកសប្បាយ​ ជួបជុំមិត្តភក្តិ តើមែនទេ?

ការបដិសេធសំណើរក្នុងរឿងរៀបការរបស់មនុស្សប្រុស ភាគច្រើនគឺ មកពីគេមិនច្បាស់លាស់ក្នុងរឿងស្នេហា គេនៅមានចិត្តសាវារេរា គេនៅស្ដាយសេរីភាពក្នុងការញ៉ែស្រីផ្សេង ជាពិសេសនោះគឺ គេមានទាក់ទងមនុស្សស្រីជាច្រើននាក់ ទើបគេមិនច្បាស់លាស់ក្នុងការរៀបការ។ តែយ៉ាងណាមិញ ក៏មានមនុស្សប្រុសខ្លះ គាត់មិនចង់ឱ្យមនុស្សស្រីដែលគាត់ស្រឡាញ់ត្រូវមកលំបាក ខ្វះមុខ ខ្វះក្រោយ ដោយសារតែគាត់ពុំទាន់មានគ្រប់យ៉ាង ក្នុងការសាងគ្រួសារមួយនេះ។ មួយវិញទៀត គាត់ក៏មិនចង់យកលុយឪពុកម្ដាយ មកចំណាយលើការរៀបការរបស់គាតដែរ ទើបគាត់ត្រូវការពេលវេលាបន្ថែម ដើម្បីធ្វើការរកលុយឱ្យបានច្រើនជាងនេះ ដើម្បីរៀបចំពិធីមង្គលការដោយខ្លួនឯង និងរៀបការហើយ សល់លុយកាក់ មានគ្រប់យ៉ាងសម្រាប់មនុស្សជាទីស្រឡាញ់របស់គាត់។

75564629_544745423004672_4851295968924008448_n

តែចង់ប្រាប់ថា ក្នុងរឿងស្នេហា បើថាស្រឡាញ់គ្នាហើយ បើពិតជាប្រាកដប្រជាជាមួយគ្នា សូមកុំទុកឱ្យមនុស្សស្រីនាងរង់ចាំអ្នកយូរពេក ទោះនាងនិយាយថានាងព្រមរង់ចាំអ្នក តែក៏មិនមែនមានន័យថា នាងសប្បាយចិត្តនឹងការរង់ចាំនេះនោះទេ ត្រឹម៥ឆ្នាំវាក៏យូរណាស់ហើយ ដូច្នេះ កុំចាំឱ្យមានគ្រប់យ៉ាងទើបរៀបការ ព្រោះថា នៅថ្ងៃដែលអ្នកមានគ្រប់យ៉ាង នាងអាចនឹងរៀបការជាមួយអ្នកផ្សេងក៏ថាបានដែរ ព្រោះបើអ្នកឱ្យនាងរង់ចាំយូរពេក វាអាចនឹងធ្វើឱ្យនាងមានអារម្មណ៍ថា អ្នកមិនច្បាស់លាស់ជាមួយនឹងនាង ដូច្នេះ បើល្មមៗគួរតែឆាប់រៀបការ ដើម្បីឱ្យនាងមានអារម្មណ៍កក់ក្ដៅ ហើយចាប់ផ្ដើម ចាប់ដៃគ្នាខំប្រឹងកសាងគ្រួសារមួយនេះជាមួយគ្នា ខំរក ខំសន្សំទុកដាក់ជាមួយគ្នាវិញវល្អជាង។

មនុស្សស្រីនាងចូលចិត្តតស៊ូ ពុះពារជាមួយមនុស្សដែលនាងស្រាឡាញ់ មិនថាជួបទុក្ខលំបាកយ៉ាងណាក៏នាងពេញចិត្តនឹងទទួលយក ហើយរួមដំណើរជីវិតជាមួយនឹងអ្នក ច្រើនជាងឱ្យនាងរង់ចាំអ្នកមានគ្រប់យ៉ាងហើយចូលមកធ្វើជាម្ចាស់ក្សត្រី ឬព្រះនាងសោយសុខលើគំនរមាសប្រាប់ដែលអ្នករកមកយ៉ាងលំបាកតែម្នាក់ឯង។ នាងចង់ក្លាយជាដៃគូរួមសុខរួមទុកខជាមួយអ្នក មិនមែនជាជាព្រះនាងលើទុក្ខលំបាករបស់ស្វាមីឡើយ៕


8a4e93aae9117ef02c3327d40b1d2599e09ab313

60443730_719824378434470_6274305108960346112_n

60644165_719824385101136_3497518304380059648_n

48060884037_b7628b720b

Bde9b0232d162da7b4d1c94b971d395c8af7d7e5

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ