ហេតុអ្វីមនុស្សស្រីភាគច្រើន ស្រឡាញ់មនុស្សដែលធ្វើឱ្យនាងយំច្រើនជាងសើចខ្លាំងជាង មនុស្សដែលធ្វើឱ្យនាងសើចច្រើនជាងយំ?

មនុស្សដំបូងជាមនុស្សដែល ធ្វើឱ្យយើងយំច្រើនជាងសើច ចំណែកមនុស្សចុងក្រោយ ជាមនុស្សដែលធ្វើឱ្យយើងសើច ច្រើនជាងយំ តែបើសួរថា តើមនុស្សស្រី ស្រឡាញ់អ្នកណាជាង ប្រាកដណាស់ នាងប្រាកដជាស្រឡាញ់មនុស្សដំបូង មនុស្សដែលធ្វើឱ្យនាងយំច្រើនជាងសើច ព្រោះតែនាងស្រឡាញ់គេខ្លាំងជាងនេះហើយ ទើបគេអាចធ្វើឱ្យនាង យំរហូតបែបហ្នឹង ដែលខុសពីមនុស្សដែលធ្វើឱ្យនាងសើចច្រើន ក៏ព្រោះតែម្នាក់នោះ ស្រឡាញ់នាងជាអ្វីៗគ្រប់យ៉ាង ទើបគេធ្វើដើម្បីក្ដីសុខមនុស្សដែលគេស្រឡាញ់។

57079717_2061739337453959_7007480546355838976_n

ទោះមនុស្សស្រីមិនអាចបំភ្លេចមនុស្សដំបូង ទោះនាងនៅតែនឹកគិត ឬនៅស្រឡាញ់មនុស្សដែលធ្វើឱ្យនាងយំច្រើនជាងសើច តែបើឱ្យនាងជ្រើស នាងប្រាកដជាជ្រើសយកមនុស្សចុងក្រោយ មនុស្សដែលធ្វើឱ្យនាងសើចច្រើនជាងយំ នាងក៏នៅតែត្រូវការមនុស្សដែលតែងតែធ្វើ់ឱ្យនាងមានស្នាមញញឹម ផ្ដល់ក្ដីសង្ឃឹម និងធ្វ់ឱ្យនាងរីករាយសប្បាយចិត្តពេញមួយជីវិត។

81348813_987562324970350_3719028227604217856_n


គ្មានមនុស្សស្រីណា អាចបំភ្លេចស្នេហាដំបូង ឬមនុស្សទៅមួយបានទេ មិនថាគេនោះល្អ ឬក៏អាក្រក់ ក៏នាងនៅតែចងចាំម្នាក់នោះទុកក្នុងចិត្តពេញមួយជីវិត នាងចាំគេ នាងនឹកគេ នាងនៅតែមិនអាចបំភ្លេចគេបានដដែល បើទោះជាអ្នកក្រោយ ឬអ្នកថ្មី ល្អនឹងនាង ផ្ដល់ក្ដីសុខឱ្យនាងច្រើនជាងអ្នកចាស់យ៉ាងណាក៏ដោយ ប៉ុន្តែការដែលនៅចងចាំ នៅនឹក មិនមែនមានន័យថានាងចង់ត្រឡប់ទៅរកគេវិញទេ ព្រោះនាងមានអ្នកថ្មី នាងបានជ្រើសអ្នកចុងក្រោយហើយ ដូច្នេះ ជីវិតតទៅថ្ងៃមុខគឺ រួមដំណើរជីវិត កាន់ដៃអ្នកចុងក្រោយមិនលែងទេ៕

81223695_837501530054610_317588814082080768_n

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ