មនុស្សដែលអ្នកកំពុងតែមានអារម្មណ៍ថាធុញទ្រាន់នៅពេលនេះ អាចជាមនុស្សដែលសំខាន់ និងធ្វើឱ្យអ្នកនឹកនាខ្លាំងបំផុតទៅថ្ងៃក្រោយ

ដូចពាក្យគេថា " មានមនុស្សល្អនៅក្បែរមិនចេះថែរក្សា ដល់បាត់បង់គេពេលណា ទើបនឹកស្ដាយក្រោយ " វាជាទម្លាប់របស់មនុស្សយើង ជាពិសេសគឺស្រីៗ ដែលតែងតែមើលរំលងមនុស្សល្អៗដែលនៅក្បែរខ្លួន ព្រោះតែការស្រឡាញ់ងប់ងល់ លើមនុស្សដែលធ្វើឱ្យខ្លួនឯងឈឺចាប់ទៅវិញ។

2fa79f804ab0c8476a20f5b55198a9ae

រឿងដែលគួរឱ្យសោកស្ដាយបំផុតរបស់មនុស្សយើង គឺតែងតែធុញទ្រាន់នឹងមនុស្សដែលតែងធ្វើល្អ យកចិត្តទុកដាក់ បារម្ភ ខ្វល់ខ្វាយពីយើង យើងតែងតែធុញព្រោះតែការសួរនាំចង់ដឹងសុខទុក្ខ ការ Take Care របស់គេចំពោះយើង អ្នកខ្លះ ថែមទាំងមានអារម្មណ៍ស្អប់ខ្ពើម និងរើសអើងគេទៀត។

F9a4a130ccfba310b7433e6dc6940126

ប៉ុន្តែអ្នកត្រូវដឹងថា មនុស្សម្នាក់នោះ គឺជាមនុស្សតែម្នាក់គត់ដែលស្រឡាញ់អ្នកខ្លាំង បារម្ភពីអ្នកខ្លាំង ហើយស្មោះត្រង់ចំពោះអ្នកខ្លាំង បន្ទាប់ពីឪពុកម្ដាយរបស់អ្នក គេអាចនឹងល្អនឹងអ្នកជាងសាច់ញាតិ បងប្អូនរបស់អ្នកទៀតផងក៏ថាបានដែរ។ ព្រោះតែការស្រឡាញ់អ្នក ភាពស្មោះត្រង់ចំពោះអ្នក ទើបគេចេះតែបារម្ភ ហួងហែង ខ្វល់ខ្វាយពីអ្នក លែងខ្វល់ថាអ្នកខឹងស្អប់ ឬក៏ធុញនឹងគេ សំខាន់ឱ្យតែបាននៅក្បែរ មើលថែ យកអាសារ និងការពារអ្នក។


D481c7021a2a9353398501168c70e4e4

ហើយមនុស្សម្នាក់ហ្នឹងហើយ ដែលអ្នកអាចនឹងស្ដាយក្រោយបំផុតពេលដែលបាត់បង់គេទៅ ថ្ងៃណាមួយ អ្នកនឹងនឹកនាដល់គេបំផុត ព្រោះតែអំពើល្អ និងការស្រឡាញ់ដ៏ស្មោះត្រង់របស់គេ ហើយអ្នកក៏ប្រហែលជា មិនអាចរកបានមនុស្សដូចជាគេទៀតទេទៅថ្ងៃក្រោយនោះ ព្រោះមនុស្សបែបហ្នឹង មិនងាយបានជួបនោះឡើយ៕

B24b7a5cc202ee4f19857ee39619a5e4

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ