ការពិនិត្យមើលដោយខ្លួនឯងដើម្បីឱ្យសុដន់មានសុខភាពល្អអ្នកគួរតែស្វែងយល់ពីពញ្ហានានាដែលអ្នកបានធ្វើទៅលើដើមទ្រូងរបស់អ្នក។ ជាពិសេសនៅពេលអ្នកពាក់អាវក្នុងរឹបពេក រឺរុំបណ្តឹងសុដន់អ្នកខ្លាំងពេក ក្រៅពីនេះពេលខ្លះអ្នកអាចនឹងមានអារម្មណ៍តានតឹងឬរមាស់។ អ្នកត្រូវតែមានការយកចិត្តទុកដាក់ជាពិសេសដើម្បីកាត់បន្ថយរាល់បញ្ហាទាំងអស់នេះ។
យើងនៅ Bright Side យល់ថាផ្នែកនៃរាងកាយរបស់ស្ត្រីគឺជាសម្បត្តិដែលទាមទារឱ្យមានការថែទាំត្រឹមត្រូវហើយចង់ចែករំលែកនូវវិធី ៨ យ៉ាងដែលយើងមិនគួរធ្វើដើម្បីថែរក្សាសុដន់ឱ្យមានសុខភាពល្អ។
1. ការជំរុះរោមនៅក្បែរចុងសុដន់របស់អ្នក
គ្រប់គ្នាតែងប្រថ្នាសុដន់រលោងស្អាតមិនមានរោមរឺពកកន្ទួលនៅបរិវេននោះ។ ការកំចាត់រោមដោយការដកដោយខ្លួនឯងវាអាចប៉ះពាល់សុខភាពសុដន់របស់អ្នក បើអ្នកចង់សំអាតបរិវេននោះអ្នកគប្បីទៅរកអ្នកជំនាញខាងនេះ។
ស្ត្រីច្រើនជាង ៥០% មានការឈឺចាប់សុដន់អំឡុងពេលហាត់ប្រាណ។ ដើមទ្រូងឡើងដល់ ២១ សង្ទីម៉ែត្រពេលកំពុងរត់ឬលោត។ នោះហើយជាមូលហេតុដែលចាំបាច់ត្រូវជ្រើសរើសអាវទ្រនាប់ត្រឹមត្រូវសម្រាប់កីឡាហើយមិនត្រូវប្រើអាវទ្រនាប់ធម្មតាសម្រាប់ទម្លាប់ហាត់ប្រាណប្រចាំថ្ងៃរបស់អ្នកឡើយ។
ប្រសិនបើអ្នកជ្រើសរើសប្រភេទអាវទ្រនាប់ខុសរឺទំហំអាវទ្រនាប់អ្នកអាចមានអារម្មណ៍ឈឺចាប់រឺមិនស្រួល។ វិធីរកអាវទ្រនាប់ល្អត្រឹមត្រូវគឺរកអាវណាដែលមានតំហំប៉ុងសាកសមជាមួយនិងសុដន់របស់អ្នកមិនធំពេករឺតូចពេក ហើយខ្សែមិនគួរតឹងពេកទេ។
ជាការពិតណាស់មនុស្សគ្រប់រូបមានសិទ្ធិធ្វើអ្វីៗតាមចិត្តរបស់ពួកគេប៉ុន្តែការចោះរន្ធលើចុងសុដន់គឺមានគ្រោះថ្នាក់ខ្លាំងណាស់សម្រាប់សុដន់របស់អ្នក។
វាជាដំណោះស្រាយងាយស្រួលប្រសិនបើអ្នកត្រូវការពាក់រ៉ូបដែលមានខ្សែកធំឬខ្នងចំហរប៉ុន្តែអ្នកគួរចងចាំថាវាមិនមែនជាជំរើសដែលល្អសម្រាប់សុដន់របស់អ្នកទេ អ្នកអាចមានអាឡែស៊ីទៅនឹងអេប៉ុង។ វាអាចនឹងការឡើងកន្ទួលនៅជុំវិញក្បាលដោះរបស់អ្នក ដូច្នេះវាអាចបណ្តាលឱ្យរលាកនិងរមាស់។
យើងប្រើក្រែមនៅលើមុខដៃនិងជើងរបស់យើងប៉ុន្តែពេលខ្លះយើងភ្លេចតំបន់ពិសេសផ្សេងទៀតដូចជាសុដន់របស់យើង។ សុដន់គួរតែទទួលបានការថែទាំប្រចាំថ្ងៃផងដែរ។ ហេតុអ្វីចាំបាច់ធ្វើឱ្យសុដន់អ្នកមានសំណើម៖ ប្រសិនបើអ្នកចង់អោយសុដន់របស់អ្នករលោងមិនយៀរគួរតែលាបឡេអោយមានសំណើម។
ថ្ងៃរដូវក្តៅនិងបណ្តាលឱ្យសុដន់របស់យើងបែកញើសច្រើននិងនាំមកនូវភាពមិនស្រួលជាច្រើន។ ស្បែកដែលងាយរងគ្រោះនៃតំបន់នេះមានប្រតិកម្មភ្លាមៗហើយឆាប់មានបញ្ហាជាច្រើន។ វិធីបញ្ឈប់សុដន់ពីការបែកញើសរឺធំក្លិនលើអាវទ្រនាប់ដែលមានសំណើមខ្លាំង អ្នកគួរប្រើឡេបំប៉នសុដន់រឺម្សៅសំរាប់ទារកដើម្បីប្រឆាំងនឹងការបែកញើស។
ការរុញនិងច្របាច់សុដន់អ្នកអាចបណ្តាលឱ្យមានស្នាមជាំនិងហើមដែលអាចបណ្តាលឱ្យឈឺចាប់អ្វីដែលត្រូវបានណែនាំគឺកុំព្យាយាមរុំរឺច្របាច់សុដន់អ្នកខ្លាំងបីព្រោអគ្រាប់ដោះងាយនឹងទទួលរងការប៉ះទង្គិចដោយប្រាករណាមួយ។
អត្ថបទដោយៈ កាលីប៩