៤ជម្រើសនៃស្នេហា ការស្រឡាញ់ ត់ើស្នេហាបែបណាដែលអ្នកចង់បាន?

ស្នេហាមានច្រើនបែបណាស់ ការស្រឡាញ់ក៏មានផ្សេងៗគ្នា តើអ្នកចង់បានស្នេហាបែបណា ត្រូវការការស្រឡាញ់បែបណា តែមិនថាអ្នកត្រូវការ ឬចង់បានបែបណាទេ វាក៏អាស្រ័យលើស្ថានភាព និងនិស្ស័យរបស់អ្នកផងដែរ។ ប៉ុន្តែក្នុងជម្រៅចិត្តអ្នកចង់បានស្នេហាប្រភេទមួយណាទៅ ៖

១. ស្នេហាដំបូង

អ្នកខ្លះ ប្រាថ្នាចង់ត្រឹមចង់ស្គាល់ស្នេហាដំបូង ជាពិសេសគឺ អ្នកSingle មិនដែលមានស្នេហាសោះ តែងតែប្រាថ្នាសុំត្រឹមបានជួបមនុស្សដំបូង បានស្គាល់ពាក្យថាសង្សារ ឬស្នេហាបានម្ដងនឹងគេ ដោយមិនខ្វល់ទេថា នឹងជួបស្នេហាបែបណា សំខាន់គឺ ចង់មានពាក្យថា មានស្នេហា មានសង្សារនឹងគេបានម្ដង។

648aea41b6590ec8987fb58b9b74e559

២. ស្នេហាចុងក្រោយ

ស្នេហាចុងក្រោយ គឺសម្រាប់មនុស្សដែលធ្លាប់ជួបស្នេហាបរាជ័យជាច្រើនដងក្នុងជីវិត ជួបតែមនុស្សមិនសមនឹងចិត្ត ជួបមនុស្សដែលធ្វើឱ្យឈឺចាប់ គេប្រាកដជាប្រាថ្នាសុំជួបមនុស្សចុងក្រោយ ស្នេហាចុងក្រោយ ព្រោះមិនចង់ឈឺចាប់ ខូចចិត្តុំម្ដងហើយម្ដងទៀត វាហត់នឿយណាស់។

៣. ស្នេហា ស្រឡាញ់ដល់ថ្ងៃស្លាប់

ជាស្នេហាដំបូង និងជាមនុស្សចុងក្រោយ នេះសម្រាប់មនុស្សដែលមិនចូលចិត្តពាក់ព័ន្ធច្រើន សម្រាប់មនុស្សដែលច្បាស់លាស់ ពិតប្រាកដចំពោះស្នេហា គេប្រាថ្នាសុំជួបស្នេហាដំបូង និងជាមនុសុ្សចុងក្រោយក្នុងជីវិត ណែនាំឱ្យចាស់ទុំបងប្អូនដឹងឮ និងកាន់ដៃគ្នាចូលរោងការ សាងគ្រួសារ ស្រឡាញ់គ្នាដល់ថ្ងៃស្លាប់។


Af2ce54990c3587d8eb8d5a13fa66d1d

៤. សុំត្រឹមបានស្រឡាញ់ក៏គ្រប់គ្រាន់

ចំណុចនេះ គឺសម្រាប់មនុស្សដែលលះបង់ដើម្បីស្នេហា ជាមនុស្សដែលស្រឡាញ់គេតែម្ខាង ឬមានចិត្តលើគេតែម្នាក់ឯង មិនសុំជាសង្សារ មិនបាច់ជាស្នេហាដំបូង ទោះមិនមែនជាមនុស្សចុងក្រោយ មិនបានស្រឡាញ់គ្នាក៏ដោយ សុំត្រឹមតែអាចបានស្រឡាញ់គេ សុំឃើញគេមានក្ដីសុខ សុភមង្គល អាចនៅក្បែរគេមួយពេលៗ ឃើញគេញញឹម ប៉ុណ្ណឹងជាក្ដីសុខ ប៉ុណ្ណឹងក៏គ្រប់គ្រាន់ណាស់ហើយ។

តើអ្នកជាមនុស្សម្នាក់ស្ថិតក្នុងចំណុចមួយណា? តើអ្នកជាប្រភេទមនុស្សបែបណា? ចង់បានស្នេហាមួយណា? គ្រប់យ៉ាងសុទ្ធតែជាជម្រើស ក៏មិនមានចំណុចមួយណាដែលថាមិនល្អនោះដែរ សំខាន់គឺយើងខ្លួនឯងជ្រើសរើសចុះ ឱ្យតែមានក្ដីសុខក្នុងចិត្តទៅបានហើយ អ្វីដែលរឹតតែសំខាន់់ កុំឱ្យប៉ះពាល់ ឬធ្វើបាបអ្នកដទៃ ឬមនុស្សយើងស្រឡាញ់ទៅបានហើយ៕

E1ed4d5fc5e75f4bfaa809127389cb7e

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ