តាមរយៈសេចក្តីប្រកាសនៅព្រឹកថ្ងៃទី ១៧ មិនា ឆ្នាំ ២០២០ នេះ ក្រសួងសុខាភិបាលកម្ពុជាបានបង្ហាញការរកឃើញ ១១ ករណីថ្មីទៀតជាបុរសជនជាតិខ្មែរឥស្លាមដែលវិលត្រលប់មកពីចូលរួមពិធីសាសនានៅប្រទេសម៉ាឡេស៊ី និងបុរសជនជាតិខ្មែរ ១ ករណី សរុប ១២ ករណីដែលត្រលប់មកពីប្រទេសថៃមានផ្ទុកវិជ្ជមានវីរុសកូវីដ ១៩។
១២ ករណីថ្មីនោះដែរមាននៅខេត្តបន្ទាយមានជ័យ ២ ករណី រាជធានីភ្នំពេញ ២ ករណី ខេត្តកំពង់ឆ្នាំ ២ ករណី ខេត្តបាត់ដំបង ៤ ករណី ខេត្តកំពត ១ ករណី និងខេត្តត្បូងឃ្មុំ ១ ករណី។ សរុបមកទល់ពេលនេះមានទាំងអស់ ២៤ ករណីហើយនៅកម្ពុជា៕
១២ ករណីចាស់កន្លងមកមានដូចជា៖
ទី១៖ បុរសជនជាតិចិន មកពីទីក្រុងវូហាន (ជាសះស្បើយ)
ទី២៖ បុរសជនជាតិខ្មែរ វ័យ៣៨ឆ្នាំ នៅខេត្តសៀមរាប
ទី៣៖ ស្រ្តីជនជាតិអង់គ្លេស វ័យ៦៥ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
ទី៤៖ បុរសជនជាតិអង់គ្លេស វ័យ៧៣ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
ទី៥៖ ស្រីជនជាតិអង់គ្លេស វ័យ៦៩ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
ទី៦៖ បុរសជនជាតិកាណាដា អាយុ៤៩ឆ្នាំ នៅរាជធានីភ្នំពេញ
ទី៧៖ បុរសជនជាតិប៊ែលហ្សិក អាយុ៣៣ឆ្នាំ នៅរាជធានីភ្នំពេញ
ទី៨៖ បុរសជនជាតិបារាំង អាយុ៣៥ឆ្នាំ នៅរាជធានីភ្នំពេញ
ទី៩៖ ទារកជនជាតិបារាំង អាយុ៤ខែ នៅរាជធានីភ្នំពេញ
ទី១០៖ បុរសជនជាតិខ្មែរ នៅរាជធានីភ្នំពេញ
ទី១១៖ បុរសខ្មែរឥស្លាម នៅខេត្តព្រះវិហារ អាយុ៣៥ឆ្នាំ នៅខេត្តព្រះវិហារ
ទី១២៖ បុរសខ្មែរឥស្លាម អាយុ៣៩ឆ្នាំ នៅខេត្តព្រះវិហារ។
ប្រភព៖ ក្រសួងសុខាភិបាល