ប្រទេសចិន ជាប្រទេសដំបូងដែលមានការផ្ទុះឡើងនូវវីរុស កូវីដ១៩ ដែលផ្ទោះឡើងកាលពីចុងខែមករា ហើយចាប់ផ្ដើម រីករាលដាលពេញប្រទេសត្រឹមតែមួយប៉ព្រិចភ្នែក និងមានការរាតត្បាត ដល់ប្រទេសផ្សេងថែមទៀតផង។
សន្ទុះនៃការផ្ទុះជំងឺនេះខ្លាំង ឆ្លងពីមួយទៅមួយ និងមានករណីខ្លះ មិនអាចគ្រប់គ្រង ឬព្យាបាលជាសះស្បើយ រហូតដល់ស្លាប់ថែមទៀត។ ក៏ព្រោះតែការផ្ទុះឡើងខ្លាំងពេក ទើបធ្វើហើយប្រទេសចិន និងប្រទេសមួយចំនួន សម្រេចបិទរាល់ដំណើរការផ្សេងៗនៅក្នុងប្រទេស ក៏មានប្រទេសខ្លះ បិទទាំងក្រុង ធ្វើឱ្យមានការស្ងប់ស្ងាត់ គួរឱ្យព្រួយបារម្ភ។
យ៉ាងណាមិញ ក្នុងកំឡុងរយៈពេលជាង២ខែនេះផងដែរ ដ្បិតថា មានការរីលរាលដាលខ្លាំងក៏ពិតមែន តែជាក់ស្ដែង នៅក្នុងប្រទេសចិន ហាក់ប្រែជាបានល្អប្រសើរឡើងវិញ អាចគ្រប់គ្រងស្ថានការណ៍បាន និងអត្រានៃការព្យាបាលជាសះស្បើយចំពោះអ្នកដែលបានឆ្លងវីរុសនេះ ក៏បានកើនឡើងជាលំដាប់ រហូតដល់ទៅ ៨០%ឯណោះ។ បន្ថែមពីនេះទៀត ចិនក៏បានរកឃើញថ្នាំព្យាបាល និងវ៉ាក់សាំងសម្រាប់ការពារ ដោយទទួលបានជោគជ័យ ជាបន្តបន្ទាប់។
រហូតដល់ពេលនេះដែរ ក្នុងប្រទេសចិនផ្ទាល់ ប្រជាជនក៏បានធូរស្បើយពីការព្រួយបារម្ភនេះដែរ ចំណែកឯក្រុមហ៊ុន រោងចក្រ សហគ្រាស ការធ្វើដំណើរ នៅទូទាំងប្រទេសចិន គឺចាប់ផ្តើមបើកដំណើរការឡើងវិញជាបណ្តើរៗហើយដែរ៕