តាមការសិក្សាថ្មីមួយ ដោយវិទ្យាស្ថានស្រាវជ្រាវជាច្រើននៅក្នុងប្រទេសចិនបានរកឃើញថា មនុស្សដែលជាក្រុមឈាម O មានហានិភ័យទាបនៃការឆ្លងវីរុសនេះ។
តាមរយៈឯកសារដែលមានចំណងជើងថា " ABO Blood Group and the COVID-19 " ដែលត្រូវបានពិនិត្យឡើងវិញលើគេហទំព័រ Medrxiv.org បាននិយាយថា បន្ទាប់ពីបានពិនិត្យសំណាកពីអ្នកជំងឺចំនួន ១,៧៧៥ នាក់ដែលបានផ្ទុកវីរុសកូវីដ១៩ មកពីមន្ទីរពេទ្យ Jinyintan ដែលជាមន្ទីរពេទ្យមួយក្នុងចំណោមមន្ទីរពេទ្យដែលត្រូវបានគេចាត់តាំងដំបូងបំផុត។ ចំពោះការព្យាបាលជំងឺ COVID-១៩ នៅទីក្រុង Wuhan សហអ្នកនិពន្ធបានរកឃើញថា សមាមាត្រនៃអ្នកដែលមានឈាមប្រភេទ O ចំពោះអ្នកជំងឺដែលមានជំងឺCOVID-19 (២៥.៨០%) គឺទាបជាងចំនួនមនុស្ស ៣.៦៩៤ នាក់ ដែលមិនមានជំងឺ (៣៣,៨៤%) ។ ពួកគេបានកំណត់ថា អ្នកនៅក្នុងក្រុមឈាមប្រភេទ A មានហានិភ័យខ្ពស់បំផុតក្នុងការឆ្លងមេរោគនេះ។
សហអ្នកនិពន្ធ ក៏បានរកឃើញគំរូចែកចាយស្រដៀងគ្នាពីគំរូពីអ្នកជំងឺ ៣៩៨ នាក់ មកពីមន្ទីរពេទ្យពីរផ្សេងទៀតនៅវូហាន និងស៊ិនជិន។
កាសែតនេះក៏បានអះអាងថា នេះគឺជាការសិក្សាលើកដំបូង ស្តីពីការផ្សារភ្ជាប់គ្នា រវាងក្រុមឈាម និងអត្រាខ្ពស់ងាយនឹងឆ្លងជំងឺ COVID-19 នេះ៕
ប្រភព ៖ chinaplus