អ៊ីតាលីបាននិយាយថា ៩៩ ភាគរយនៃមនុស្សដែលបានស្លាប់គឺ ព្រោះតែមានជំងឺផ្សេងទៀត មិនមែនព្រោះតែ វីរុសកូវីដ១៩នោះឡើយ

យោងតាមការស្រាវជ្រាវរបស់អាជ្ញាធរសុខភាពជាតិរបស់ប្រទេសអ៊ីតាលីបានឱ្យដឹងថា ជាង ៩៩ ភាគរយនៃអ្នកស្លាប់ដោយសារលារឆ្លងវីរុសនៃប្រទេសអ៊ីតាលី គឺដោយសារតែពួកគេបានទទួលរងពីស្ថានភាពសុខភាពមុនរួចទៅហើយ។

បន្ទាប់ពីការស្លាប់ដោយសារវីរុសបានកើនឡើងដល់ជាង ២៥០០ នាក់ ជាមួយនឹងការកើនឡើង ១៥០ ភាគរយ កាលពីសប្តាហ៍មុន អាជ្ញាធរសុខាភិបាលបាន និងកំពុងប្រមូលទិន្នន័យ ដើម្បីផ្តល់ជាតម្រុយជួយប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺនេះ។

កាសែតប្រចាំថ្ងៃរបស់ La Stampa បានរាយការណ៍នៅថ្ងៃពុធនេះថា រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី Giuseppe Conte កំពុងធ្វើការវាយតម្លៃ ថាតើត្រូវពន្យារពេលការចាក់សោរទូទាំងប្រទេសលើសពីដើមខែមេសា ឬយ៉ាងណា? ប្រទេសអ៊ីតាលីមានករណីជំងឺច្រើនជាង ៣១.៥០០ ករណីហើយ។

ការសិក្សាថ្មីនេះអាចផ្តល់ការយល់ដឹងអំពីមូលហេតុដែលអត្រាមរណភាព របស់ប្រទេសអ៊ីតាលីប្រមាណ ៨ ភាគរយនៃអ្នកឆ្លងសរុប គឺខ្ពស់ជាងប្រទេសដទៃទៀត។

វិទ្យាស្ថានដែលមានមូលដ្ឋាននៅទីក្រុងរ៉ូម បានពិនិត្យមើលកំណត់ត្រាវេជ្ជសាស្ត្រប្រហែល ១៨ ភាគរយនៃអ្នកស្លាប់ដោយសារជំងឺឆ្លងមេរោគក្នុងប្រទេស ដោយរកឃើញថាមានតែជនរងគ្រោះ ៣ នាក់ ឬ ០,៨ ភាគរយនៃចំនួនសរុបប៉ុណ្ណោះដែលមិនមានរោគមុន។

ស្ទើរតែពាក់កណ្តាលនៃជនរងគ្រោះ បានទទួលរងពីជំងឺមុនយ៉ាងតិច ៣ ហើយប្រហែល 1/4 មានបញ្ហាពីមុនមកហើយ។

ច្រើនជាង ៧៥ ភាគរយ មានជំងឺលើសឈាមប្រហែល ៣៥ ភាគរយ មានជំងឺទឹកនោមផ្អែម និង 1/3 ទទួលរងពីជំងឺបេះដូង។


អាយុជាមធ្យមនៃអ្នកដែលបានស្លាប់ដោយសារវីរុសនៅអ៊ីតាលីគឺ ៧៩.៥ ។ គិតត្រឹមថ្ងៃទី ១៧ ខែមីនា មនុស្សចំនួន ១៧ នាក់ ដែលមានអាយុក្រោម ៥០ ឆ្នាំបានស្លាប់ដោយសារជំងឺនេះ។ ជនរងគ្រោះទាំងអស់របស់ប្រទេសអ៊ីតាលីអាយុក្រោម ៤០ ឆ្នាំ គឺជាបុរសដែលមានជំងឺធ្ងន់ធ្ងរជាងគេ៕

Screen Shot 2020 03 22 At 3.11.10 PM

Screen Shot 2020 03 22 At 3.11.24 PM

Screen Shot 2020 03 22 At 3.11.37 PM

Screen Shot 2020 03 22 At 3.11.44 PM