វីរុស Covid-19 មិនត្រឹមតែជាវីរុសដែលឆ្លងរាលដាលពេញពិភពលោកនោះទេ វាក៏បានធ្វើឱ្យទំនិញជាច្រើនបានឡើងថ្លៃ ប៉ះពាល់ដល់សេដ្ឋកិច្ចទាំងមូល។
បន្ថែមពីនោះ ការនៅក្នុងផ្ទះដើម្បីថែទាំសុខភាព និងចៀសវាងពីការឆ្លងរាលដាលនៃវីរុសនេះ បានធ្វើឱ្យមនុស្សខ្លាចរអារចេញទៅខាងក្រៅ និងការជួបជុំ ដូច្នេះហើយប្រជាជនទាំងអស់បានសម្រុកនាំគ្នាទិញអាហារ និងស្បៀងទុកដើម្បីទទួលទាន ធ្វើឱ្យទំនិញមានការឡើងថ្លៃជាខ្លាំង ជាពិសេសម្ហូបអាហារតែម្តង។
ដើម្បីការពារការឡើងថ្លៃក្នុងពេលអាសន្ន កន្លែងលក់ដុំ និងរាយសាច់ជ្រូកមួយកន្លែងបានប្រកាសការលក់មិនឡើងថ្លៃ ដោយបានបង្ហាញតតម្លៃសាច់ជ្រូករបស់ខ្លួនជាសាធារណៈ ពិសេសមិនថាអ្នកទិញដុំ ឬរាយនោះទេ នឹងទទួលបានតម្លៃពិសេសមួយនេះដូចៗគ្នា ធ្វើឱ្យមហាជនមានការកោតសរសើរខ្លាំង។
តាមរយៈគណនីហ្វេសប៊ុកផេក សាច់ជ្រូកបោះដុំ&រាយ 25ខេត្តក្រុង បានឱ្យដឹងថា៖ «
លេខទូរស័ព្ទ: 012/015 291291
🐖🙏🏻តំលៃសាច់ជ្រូកចែកគ្នារស់មិនឡើងថ្លៃ (ព្រោះCovid19)
👏🏻សាច់សុទ្ធ: 19,000៛
👏🏻អណ្ដាត : 15,000៛
👏🏻ត្រចៀក :15,000៛
👏🏻ផ្សេងៗ......
🐖🐖មានបោះដុំ&រាយសាច់ ជ្រូកគ្រប់ប្រភេទនិងប៉ាយយកទៅលក់បន្ត💵💵
💪🏻💪🏻ព្រោះខាងយើងខ្ញុំកាប់ផ្ទាល់មិនមានយកបន្តពីរគេទេខាងយើងខ្ញុំមានសាខាលក់បន្តជាច្រើនធានា,គុណភាព,និងតំលៃ🤩🤩
🗺ទីតាំង:ភ្នំពេញ (ផ្សារសួនកុមារពោធ៍ចិនតុង) »។
សង្ឃឹមថាបងប្អុនប្រជាពលរដ្ឋខ្មែរទាំងអស់គួរតែយកគម្រូតាម បើមិនបានជួយសង្គមទេ យ៉ាងហោចក៏មិនគួរតំឡើងថ្លៃអីវ៉ាន់ខ្សែលើប្រជាជនពេលមានអាសន្នបែបនេះដែរ៕
សូមទស្សនាវីដេអូខាងក្រោមនេះ ៖