ពិតទេទំនាយចាស់បុរាណខ្មែរក្នុង «ច្បាប់ល្បើកថ្មី ​» ដោយ អ្នក​ភិរម្យ​ភាសា​អ៊ូ​​ ហៅ​​ង៉ុយ អាចទាយដឹងថាមានឆ្នាំទាំង៣នេះ មានគ្រោះ រាំងរីង កើតជំងឺ ឈឺស្លាប់?

លោកតា អ៊ុក អ៊ូ ហៅ​ង៉ុយ​​ឬ ក្រមង៉ុយ គឺជាអ្នកប្រាជ្ញ​អក្សរសាស្ត្រ​ខ្មែរ​ ដែល​ខ្មែរ​គ្រប់រូប​ទទួលស្គាល់ថាជា​អ្នកបង្កើត​ច្បាប់​ប្រៀនប្រដៅ ដាស់​តឿន ដល់​កូន​ខ្មែរ និង​បង្កើតវោហារ​ស័​ព្ទ​ខ្មែរ រហូតដល់ ​​ហ្លួង​ ស៊ីសុវត្ថិ បានសព្វព្រះទ័យ ប្រទាន​​ឱ្យកវី អ៊ុក អ៊ូ នូវគោរមងារ​​មួយនោះគឺ « ​​អ្នក​ភិរម្យ​ភាសា​អ៊ូ​​ ហៅ​​ង៉ុយ (​ក្រម​ង៉ុយ​) »

Bondam_kram_ngoy

លោកតា​ង៉ុ​យ​ មាន​ប្រជាប្រិយ​ភាពខ្លាំង​ខាង​វោហារ និង​ល្បិច​លើក​កំណាព្យភ្លាមៗ ច្រៀង ឡើង និង​សំនៀង​សាដៀវ​យ៉ាង​ពិ​រោះ ព្រមទាំង​ចំណេះ​ខាង​ធ​ម៏​អា​ថ៍​យ៉ាង​ខ្ពង់ខ្ពស់ ដែល​ធ្វើ​ឧ្យ​កសិករ​ឯទៀត​រាប់អាន ស្រឡាញ់​ទុក​លោក​ជា​អ្នកប្រាជ្ញ​ក្នុងភូមិ​ស្រុក។ តែអ្នក​ភិរម្យ​ភាសា​អ៊ូ ហៅ​ង៉ុយ មិន​បាន​សរសេរ​កំណាព្យ​ដែល​លោក​ស្មូត​ច្រៀង​នោះ​ដោយ​ខ្លួនឯង​ទេ ហេតុនេះហើយ​ទើប​ពុទ្ធសាសនបណ្ឌិត្យ​អញ្ជើញ​លោក​មក​ច្រៀង​យឺតៗ ហើយ​កត់ត្រា​ទុក ​ទើបអាចបន្តស្នាដៃសេសសល់ដល់សព្វថ្ងៃនេះដល់កូនចៅជំនាន់ក្រោយ។​

1607025_1376243759310373_2135377473_n 700x525

ដោយ​ស្នាដៃ​របស់​ក្រម​ង៉ុយ ដែល​គេ​រកឃើញ​រហូតមកដល់​សព្វថ្ងៃនេះ រួមមាន ៖

១- ច្បាប់ល្បើកថ្មី (​ជា​បទ​កាកគតិ​-​ឆ្នាំ​១៩២២)

២- ច្បាប់កេរកាលថ្មី (​ជា​បទ​ព្រហ្មគីតិ​-​ឆ្នាំ​១៩២២))

៣- សេចក្ដីរំលឹកដាស់តឿន (​ជា​បទ​ពាក្យ​៧-​ឆ្នាំ​១៩៣១)

៤- ពាក្យកាព្យ​ប្រដៅ​ជន​ប្រុស​ស្រី (​ជា​បទ​ពាក្យ​៧- មិនដឹង​កាលបរិច្ឆេទ​, អាច​ក្នុង​ឆ្នាំ​១៩៣៥ ព្រោះថា​ស្នាដៃ​ទី​៥)

៥- បណ្ដាំក្រមង៉ុយ (​ជា​បទ​ព្រហ្មគីតិ​- ក្នុង​រវាង​ឆ្នាំ​១៩៣៥)

តែនៅក្នុងនោះ ​គេក៏បានរកឃើញថា នៅ​មានស្នា​ដៃ​ផ្សេង​ទៀត​របស់លោកតា ​ក្រម​ង៉ុយ ដែល​គេ​រក​មិនឃើញ​ឯកសារ​សរសេរ ប៉ុន្តែ​អ្នក​ស្រាវជ្រាវ​មុនៗ​បាន​ចាត់ទុកថា​ជា​ស្នាដៃ​របស់​លោក​ដែរ គឺ​ចម្រៀង​ស្ដីអំពី : ការប្រែប្រួល​នៃ​ស្រុកទេស​,​ កតញ្ញូ​កតវេទី​,​ ត្រៃ​លក្ខណ៍​,​ ចំរៀង​ស្រី​-​ ប្រុស ។​

Krom Ngoy 735x400


អ្វីដែលកាន់តែភ្ញាក់ផ្អើល ​បើងាកមកបច្ចប្បន្ន ​សំណេរកំណាព្យនៃ «ច្បាប់ល្បើកថ្មី » របស់លោកតា ​ក្រមង៉ុយ ដែលជា​បទ​កាកគតិ​ត្រូវបាននិពន្ធឡើងនៅឆ្នាំ​១៩២២ ត្រូវបានគ្រប់គ្នាយល់ឃើញថាបាននឹងកំពុងតែឆ្លុះបញ្ចាំងពីសង្គមបច្ចុប្បន្ន ​ជាពិសេសគឺគ្រោះរាំងស្ងួត ​និងជំងឺតម្កាត់តែម្តង។

# សូមអាន  នេះជាឃ្លាវគ្គទី  ១៧៥

« ១៧៥ - ឆ្នាំចកុរជូត រាំងរីងរហូត គ្រប់ឆ្នំាទាំងបី កើតទាំងជំងឺ ស្លាប់មនុស្សប្រុសស្រី ខាលថោះអស់ភ័យ ធ្វើស្រែស្រូវបាន ។

ភ្លៀងឆ្នាំម្សាញ់ រលីងក្បាលក្រាញ់ ត្រូវតាមបុរាណ កត្ដឹកជន់វាល រាលសព្វស្មសាន អ្នកស្ទឹងប៉ុន្មាន រលួយស្រូវអស់ ។

ដាច់ថ្នល់ខានដើរ រាជការគេប្រើ ទាំងចាស់កំលោះ មមែរងកម្ម បញ្ចាំកេរ្ដិ៍កោះ គ្មានអ្វីស៊ីសោះ ដាច់ពោះក្សិណក្ស័យ ។

ខែចែត្រឆ្នាំវក ស្រលះពពក កើតមានសម័យ ជាហេតុអស្ចារ្យ សុរិយាល្ងាចថ្ងៃ ឧត្បាតង្រៃ ឃើញសត្វអ្វីហោះ ។

ពីជើងទៅត្បូង ចាស់ក្មេងមើលច្រូង បានឃើញទាំងអស់ មើលមិនស្គាល់ជាក់ ធ្លាក់ចំចន្លោះ បាត់ឈឹងសូន្យសោះ មិនដឹងទៅណា » ។

(សូមទាញយកច្បាប់ល្បើកថ្មីអត្ថបទពេញនៅទីនេះ៖ ច្បាប់ល្បើកថ្មី.Pdf)

Photo_2020 03 28_11 33 14

គួរឱ្យដឹងផងដែរថា ​ដោយសារតែពេលនេះវីរុសថ្មី ​Covid-19  បាននឹងកំពុងតែរាលដាលខ្លាំងនៅចំខែឆ្នាំ ​ដែលកវី ​ក្រមង៉ុយ បានលើកឡើងនោះ ក៏​មានការផ្ទុះស៊ែរបន្តៗគ្នានូវឃ្លានេះ ក្នុងល្បើកថ្មី ​ដែលគ្រប់គ្នាយល់ថា ​ដូនតាខ្មែរពិតជាមានការយល់ដឹង ​និងមានទំនាយឆុតប្រាកដមែនទាំងក្នុងពេលអតីតកាល និងបេលបច្ចុប្បន្ន។

ទោះជាយ៉ាងណានេះគ្រាន់តែជាការយល់ឃើញរបស់បងប្អុនខ្មែរយើងមួយចំនួនតែប៉ុណ្ណោះ​​ ​ជឿ ​ឬមិនជឿអាស្រ័យលើការយល់ឃើញរបស់បងប្អុនទាំងអស់គ្នាទៅចុះ៕

រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក (ហាមធ្វើការចម្លងដោយគ្មានការអនុញ្ញាតិ)