នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន បានបើកសម័យប្រជុំជាវិសាមញ្ញ ដើម្បីធ្វើការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល ដោយមានការតែងតាំងតួនាទីជាច្រើន។
ឆ្លៀតក្នុងឱកាសនេះផងដែរ សម្តេច ហ៊ុន សែន បានថ្លែងបញ្ជាក់ជាច្រើនអំពីបញ្ហាវីរុស Covid-19 នៅក្នុងប្រទេសកម្ពុជា ដោយមានទាំងការប្រកាសបិទកាស៊ីណូទូទាំងប្រទេសជាបណ្តោះអាសន្ន ការអំពាវនាវឱ្យប្រជាពលករខ្មែរដែលត្រលប់មកស្រុកកំណើតធ្វើការនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ រួមទាំងការសំណូមពរឱ្យមានការយោគយល់ចំពោះវិស័យរដ្ឋ និងឯកជននានាផងដែរ។
អ្វីដែលកាន់តែពិសេសនោះ ដើម្បីទប់ស្កាត់ និងការពារការខ្វះខាតស្បៀងក្នុងករណីណាមួយកើតឡើងនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា កម្ពុជានឹងផ្អាកការនាំចេញអង្ករស និងស្រូវទៅកាន់បរទេស តែអនុញ្ញាតឲ្យនាំចេញអង្កក្រអូបរហូតដល់មានបទបញ្ជារជាថ្មី ដើម្បីផ្គត់ផ្គងក្នុងស្រុក ចាប់ពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង២៣ និង៥៩នាទីយប់តទៅ៕