អបអរផង! ​រូបភាពស្តែងៗបុរសខ្មែរទី១ ដែលឆ្លង ​Covid-19 មុនគេ បានជាសះស្បើយហើយដោយទទួលបានការអបអរជាខ្លាំង

កាលពីមួយរយៈមុន  ប្រទេសកម្ពុជា  បានរកឃើញថាមានបុរសខ្មែរដំបូងគេបានឆ្លងវីរុស Covid-19  ពិជនជាតិជប៉ុន  ដោយដំណឹងនេះបានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើល និងភ័យខ្លាចផងដែរ ​តែអ្នកជំងឺត្រូវបានថែទាំព្យាបាលដាច់ដោយឡែកក្រោមការតាមដានពីគ្រូពេទ្យយ៉ាងយកចិត្តទុកដាក់។

90710426_1324826277714087_3903780162851831808_o

សម្រាប់ថ្ងៃទី  ៣០ ​ខែមីនា  ឆ្នាំ ​២០២០ ​ជារឿងមួយដ៏ត្រេកអរ ​ក្រសួងសុខាភិបាល និងរដ្ឋបាលខេត្តសៀមរាបបានប្រកាសជាផ្លូវការ ​បុរសជនជាតិខ្មែរ ​អាយុ៣៨ឆ្នាំ ដែលឆ្លងវីរុស ​Covid-19  ពីជនជាតិជប៉ុន ​ពេលនេះបានជាសះស្បើយហើយ ដោយការពិនិត្យតេស្តរកឃើញអវិជ្ជមាន ​ចំនួន ​២ដង ​ជាប់ៗគ្នាក្នុងរយៈពេល  ៤៨ម៉ោង។

91189274_2443158772662092_3835947983409512448_o

គួរឱ្យដឹងផងដែរ ​មកទល់ម៉ោងនេះ បុរសជនជាតិខ្មែរដែលជាសះស្បើយមួយរូបនេះ បាននឹងកំពុងតែចាកចេញពីមន្ទីរពេទ្យខេត្តសៀមរាប នៅរសៀលថ្ងៃនេះហើយ ក្រោមការអបអរសាទរជាខ្លាំងពីប្រជាជនខេត្តសៀមរាប ​រួមទាំងក្រុមគ្រូពេទ្យព្យាបាលផងដែរ។

នេះពិតជាជោគជ័យមួយនៃក្រុមគ្រូពេទ្យទូទាំងប្រទេសកម្ពុជាយើង ដោយគិតត្រឹមថ្ងៃទី ​៣០ ​ខែមីនា នេះ មានអ្នកផ្ទុកវីរុស ​Covid-19  ចំនួន ២៣ នាក់ហើយបានជាសះស្បើយ៕


91280384_2443171352660834_2764087488229146624_n

91470339_3280206168871792_8781272893955768320_n

91802090_2443171089327527_5662963505611931648_n

91140582_3280206158871793_2688455630997422080_n

91342869_3280206228871786_552832182998007808_n