ថ្មីៗនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឱ្យពង្រឹងលើវិស័យកសិកម្ម ដើម្បីការពារនឹងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចបណ្តាលមកពីវីរុស Covid-19 ដែលអាចនឹងប៉ះពាល់ដល់សេដ្ឋកិច្ចប្រទេសរយៈពេលយូរ។
សេចក្តីជូនដំណឹងស្តីពីលទ្ធផលនៃសម័យប្រជុំគណៈអចិន្ត្រៃយ៍គណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី 31 ខែ មីនាកន្លងទៅនេះសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នូវវិធានការជាច្រើន ដើម្បីដោះស្រាយបញ្ហាទាំងឡាយដែលកំពុងកើតមាន និងអាចកើតមាន បណ្តាលមកពី COvid-19 ហើយក្នុងចំណោមវិធានទាំងឡាយដែលបានលើកឡើងនោះ សម្តេចតេជោហ៊ុន សែន បានឱ្យដឹងថា ក្នុងកាលៈទេសៈដ៏លំបាកនៃការរីករាលដាលការឆ្លងជំងឺវីរុស COVID-19នេះ ត្រូវជំរុញវិស័យកសិកម្មក្នុងស្រុកដែលជាចំណុចខ្លាំងរបស់កម្ពុជា។ ត្រូវស្តុកបម្រុងទុកនូវទំនិញយុទ្ធសាស្ត្រដូចជា អង្ករ និងអំបិល”។
ចំពោះអង្ករដែលជាស្បៀងយុទ្ធសាស្ត្ររបស់កម្ពុជា ក៏ត្រូវបានរាជរដ្ឋាភិបាលហាមមិនឱ្យនាំចេញ លើកលែងតែអង្ករក្រអូប ដោយបទបញ្ជានេះនឹងត្រូវអនុវត្តចាប់ពីថ្ងៃទី5មេសា ឆ្នាំ2020 រហូតដល់មានសេចក្ដីប្រកាសថ្មី។ ក្រៅពីនេះ ទំនិញសំខាន់ៗមួយចំនួនផ្សេងទៀត ក៏ត្រូវបានរាជរដ្ឋាភិបាលណែនាំឱ្យយកចិត្តទុកដាក់ និងត្រៀមផងដែរ ដូចជាទឹកអាល់កុល និងម៉ាស់ជាដើម៕