ដើម្បីការពារទប់ស្កាត់វីរុស Covid-19 រដ្ឋាភិបាលប្រទេសជប៉ុន បានសម្រេចចិត្តផ្អាកទិដ្ឋាការដល់ប្រទេសទាំងអស់នៅក្នងពិភពលោក មិនឱ្យធ្វើដំណើរមកប្រទេសខ្លួនឡើយ នេះបើយោងតាម ស្ថានទូតជប៉ុននៅកម្ពុជា បានអោយដឹងថា នៅថ្ងៃទី១ ខែមេសា ឆ្នាំ ២០២០ នេះ។
ការប្រកាសពីការរឹតបន្តឹងនៃការផ្តល់ទិដ្ឋាការសម្រាប់ប្រជាពលរដ្ឋទូទាំងពិភពលោករបស់រដ្ឋាភិបាលជប៉ុន បែបនេះគឺជាការទប់ស្កាត់ការរាតត្បាតនៃវីរុសថ្មីនេះ ហើយការរឹតបន្តឹងព្រំដែននេះ រួមបញ្ចូលទាំងការផ្អាកបណ្ដោះអាសន្ន នូវទិដ្ឋាការមានសុពលភាព ដែលត្រូវបានផ្ដល់ជូន ដោយស្ថានទូតជប៉ុនទាំងអស់ នៅទូទាំងពិភពលោក ដោយត្រូវបានអនុវត្តចាប់ពីថ្ងៃទី៣ ខែមេសា ម៉ោង០០:០០ រហូតដល់ចុងខែមេសា ឆ្នាំ២០២០ ។
ដូច្នេះ ប្រសិនបើមាននរណាម្នាក់មានគម្រោងទៅដល់ប្រទេសជប៉ុន ក្រោយថ្ងៃទី៣ ខែមេសា ម៉ោង០០:០០ តទៅ (ឧទាហរណ៍ ៖ អ្នកដែលនឹងចេញដំណើរតាមជើងហោះហើរ ANA នៅថ្ងៃទី២ ខែមេសា) នោះ នឹងមិនត្រូវបានអនុញ្ញាតអោយធ្វើការហោះហើរទេ ដោយសារតែទិដ្ឋាការរបស់លោក លោកស្រីត្រូវបានផ្អាក ។
ដើម្បីឱ្យកាន់តែជ្រាបច្បាស់ សូមរង់ចាំព័ត៌មានលម្អិត ស្ថានទូតជប៉ុននៅកម្ពុជា នឹងចែករំលែកនៅថ្ងៃស្អែកបន្តទៀត ៕