ជារឿងមួយដ៏ហួសចិត្ត និងសោកស្តាយជាខ្លាំង ដោយបុរសម្នាក់ព្រោះតែតូចចិត្ត ប្រពន្ធមិនឱ្យទៅសែនឆេងម៉េង ព្រោះខ្លាចឆ្លង Covid-19 ស្រាប់តែរត់ទៅលួចចង-ក សម្លាប់ខ្លួន រហូតបាត់បង់ជីវិតធ្វើឱ្យមានការភ្ញាក់ផ្អើលជាខ្លាំង នៅក្នុងបន្ទប់ជួលម្តុំ សង្កាត់ស្រះចក ខណ្ឌដូនពេញ។
នៅក្នុងថ្ងៃកើតហេតុ ប្ដីប្រពន្ធ២នាក់ ដែលជនរងគ្រោះជាប្តីឈ្មោះ ជុន ប៊ុនលាង ភេទប្រុស អាយុ២៧ឆ្នាំ និងស្ត្រីជាប្រពន្ធឈ្មោះ ស៊ុ គន្ធា ភេទស្រី អាយុ៣២ឆ្នាំ បានឈ្លោះប្រកែកគ្នាជាខ្លាំង ដោយសារតែខាងប្រពន្ធមិនឱ្យទៅសែនឆេងម៉េង ព្រោះខ្លាចក្រែងឆ្លងវីរុស Covid- 19 រួចប្រពន្ធក៏បីកូនតូចចេញទៅស្នាក់នៅផ្ទះម្ដាយមីង១យប់។
ក្រោយមក នៅថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២០ នេះ ប្រពន្ធបានទូរស័ព្ទទៅប្តីច្រើនដងតែគ្មានអ្នកលើក នាងក៍ពឹងឱ្យម្ចាស់ផ្ទះជួយរកមើលប្ដីផង តែពេលម្ចាស់ផ្ទះទៅមើលឃើញទ្វារបន្ទប់ខ្ទាស់គន្លឹះពីខាងក្នុង គាត់ក៏ស្រែកហៅជនរងគ្រោះ ប៉ុន្តែមិនឮតប គាត់ក៏ឡើងជាន់លើកៅអីអើតមើលតាមឥដ្ឋខ្យល់ ស្រាប់តែឃើញជនរងគ្រោះចងកសម្លាប់ខ្លួនស្លាប់បាត់ទៅហើយ។
ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលជាខ្លាំង ហើយក្រោយពីសមត្ថកិច្ចជំនាញបានចុះមកធ្វើកោសល្យវិច័យ រួចបញ្ជាក់ថា ជនរងគ្រោះពិតជាធ្វើអត្តឃាតចងកនឹងក្រមាជាប់ជាមួយមេដំបូលសម្លាប់ខ្លួនពិតប្រាកដមែន មិនមែនជារឿងក្តីឃាតកម្មឡើយ៕