ពេលមានសង្គ្រាម ត្រូវការអ្នកក្លាហាននាំមុខ ពេលមានមេរោគ មានតែគ្រូពេទ្យនេះហើយ រ៉ាប់រង

សួរថា ពេទ្យជាទេវតា មានជីវិត៩ មិនចេះឈឺ មិនចេះស្លាប់មែនទេ? ពេទ្យគ្មានគ្រួសារ គ្មានមនុស្សជាទីស្រឡាញ់ដែលត្រូវនៅមើលថែមែនទេ? មិនមែនទេ ពេទ្យក៏ជាមនុស្ស ពេទ្យក៏មានជីវិតតែមួយដូចយើងដែរ ពេទ្យក៏មានគ្រួសារ មានញាតិបងប្អូន មានមនុស្សជាទីស្រឡាញ់ដែរ ប៉ុន្តែ ព្រោះតែតួនាទី ការងារ និងទំនួលខុសត្រូវ ទើបតម្រូវឱ្យពេទ្យត្រូវលះបង់ និងប្រឈមមុខខ្ពស់បំផុត នៅក្នុងកាលៈទេសៈ ដែលប្រទេសជាតិកំពុងតែជួបវិបត្តិមួយនេះ។

ពេទ្យក៏ខ្លាចស្លាប់ដែរ តែដើម្បីមើលថែ និងការពារអ្នកគ្រប់គ្នា ឱ្យបានជាសះស្បើយ ពីរោគចង្រៃរាតត្បាត ពេទ្យក៏មិនរុញរាក្នុងការប្រយុទ្ធប្រឆាំងនោះឡើយ ហើយក៏រឹតតែមិនបោះបង់ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ក៏មានតែពាក្យថា ទ្រាំ អត់ធ្មត់ សង្កត់ចិត្ត ហើយឆ្ពោះទៅមុខជានិច្ច។

- ក្នុងនាមជាពេទ្យ ដើម្បីសុខភាពអ្នកដទៃ មិនខ្វល់ពីសុខភាពខ្លួនឯង។

- ក្នុងនាមជាពេទ្យ ដើម្បីការពារ និងមើលថែសមាជិកគ្រួសារអ្នកដទៃ សុខចិត្តឃ្លាតឆ្ងាយ ពីគ្រួសារខ្លួនឯង។

- ក្នុងនាមជាពេទ្យ សុខចិត្តដេកពេទ្យ ចោលផ្ទះសម្បែង។

- ក្នុងនាមជាពេទ្យ ទោះត្រូវគេប្រមាថ ឬស្អប់យ៉ាងណា ក៏បានត្រឹមនិយាយពាក្យថា អន់ចិត្ត តែមិនព្រមបោះបង់ការងារចោលឡើយ។

- ស្អាតបំផុតគឺពេទ្យ តែប្រឈមមុខនឹងរោគអាក្រក់ កាចសាហាវបំផុតក៏ជាពេទ្យដែរ។

សង្ឃឹមថា រួចផុតពីស្ថានភាពនេះ គ្រប់គ្នា នឹងអាចដឹង និងនឹកដល់គុណបំណាច់នៃការលះបង់របស់ពេទ្យគ្រប់រូប៕

ខាងក្រោមនេះ ជារូបភាពដែលបង្ហាញពីការលះបង់ និងការខិតខំប្រឹងរប្រែងរបស់លោកគ្រូ អ្នកគ្រូពេទ្យ

១. ជំងឺសាហាវយ៉ាងណាក៏មិនរុញរា

1

២. ធ្វើជាស្ពានចំលងមនុស្ស

2

៣. កាប់សម្លាប់មេរោគចង្រៃ

3


៤. សង្រោះអ្នកជំងឺមិនរុញរា

4

៥. ធ្វើការទាំងយប់ថ្ងៃ

5

៦. រកវិធីកំចាត់មេរោគសាហាវ

6

៧. មានការចូលរួមពីកន្លែងផ្សេងៗ

7

៨. មិនខ្លាច

8

៩. ការពារភាពសុខសាន្ត

9

១០. នៅឆ្ងាយពីគ្រួសារជាទីស្រលាញ់

10

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ